ជាទូទៅម៉ាក់ៗតែងតែមានអាការៈឈឺស្បូនក្រោយសម្រាលរយៈពេល ២ ទៅ ៣ ថ្ងៃ ដោយសារស្បូនកន្រ្តាក់ដើម្បីបង្រួមទៅទំហំមុនពេលពពោះវិញ។ ម៉ាក់ៗគួរធ្វើម៉េចដើម្បីកាត់បន្ថយការឈឺស្បូនក្រោយសម្រាល?
ជាទូទៅម៉ាក់ៗតែងតែមានអាការៈឈឺស្បូនក្រោយសម្រាលរយៈពេល ២ ទៅ ៣ ថ្ងៃ ដោយសារស្បូនកន្រ្តាក់ដើម្បីបង្រួមទៅទំហំមុនពេលពពោះវិញ។ ម៉ាក់ៗគួរធ្វើម៉េចដើម្បីកាត់បន្ថយការឈឺស្បូនក្រោយសម្រាល?

ក្នុងអំឡុងពេលពពោះ ស្បូនរបស់ម៉ាក់ៗនឹងរីកធំជាងទំហំដើមច្រើនដង។ ស្រទាប់ស្បូនប្រែទៅជាក្រាស់ ហើយសរសៃឈាមនៅក្នុងស្រទាប់ស្បូនក៏រីកធំដែរដើម្បីទ្រទ្រង់សុក និងគភ៌។
បន្ទាប់ពីសម្រាលរួចម៉ាក់ៗអាចឈឺស្បូនខ្លាំងនៅថ្ងៃទី ១ ឬទី ២ បន្ទាប់ពីនេះអាការៈនឹងធូរស្រាលបន្តិចម្តងៗនៅថ្ងៃទី ៣ ទោះបីជាស្បូនត្រូវការពេល ៤ ទៅ ៦ សប្តាហ៍ដើម្បីរួមត្រឡប់ទៅទំហំមុនពេលពពោះក៏ដោយ។
ចំណែកម៉ាក់ៗដែលបំបៅកូនដោយទឹកដោះអាចមានការឈឺស្បូនខ្លាំងជាងម៉ាក់ៗដែលបំបៅកូនដោយទឹកដោះគោម្សៅ ដោយសារពេលទារកបៅ រាងកាយម៉ាក់ៗនឹងបញ្ចេញអ័រម៉ូនអុកស៊ីតូស៊ីន ដែលជាហេតុធ្វើឱ្យស្បូនកន្ត្រាក់។
ទោះបីជាយ៉ាងណាក៏ដោយ ការកន្រ្តាក់នេះជួយឱ្យស្បូនរាបលឿន និងកាត់បន្ថយហានិភ័យស្លេកស្លាំងក្រោយសម្រាលដោយសារការបាត់បង់ឈាមច្រើន។

ខាងក្រោមនេះជាវិធីសាស្រ្តដែលម៉ាក់ៗអាចសាកល្បងដើម្បីកាត់បន្ថយអាការៈឈឺស្បូន៖
ម៉ាក់ៗដែលសម្រាលលើកទី ១ អាចមិនសូវមានការឈឺស្បូនទេ ហើយរយៈពេលនៃឈឺស្បូនម្តងៗក៏មិនសូវយូរដែរ ព្រោះសាច់ដុំស្បូនរបស់ម៉ាក់ៗទើបមានកូនដំបូងនៅល្អដែលអាចកន្ត្រាក់ និងរួមចូលវិញបន្តិចម្តងៗ។
កម្រិត និងរយៈពេលនៃការឈឺស្បូនក្រោយសម្រាលអាចកើនឡើងតាមចំនួនដងនៃការសម្រាលរបស់ម៉ាក់ៗ ព្រោះសាច់ដុំស្បូនម៉ាក់ៗនឹងយារបន្ទាប់ពីសម្រាលរួចម្តងៗ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Postpartum: Cramps (afterpains)
https://www.babycenter.com/baby/postpartum-health/postpartum-cramps-afterpains_11723
How long do uterus contractions last after giving birth?
https://www.rampfesthudson.com/how-long-do-uterus-contractions-last-after-giving-birth/
Postpartum Pain And Cramps: Causes And Ways To Get Relief
https://www.momjunction.com/articles/tips-to-reduce-your-postpartum-cramps_00120670/
កំណែប្រែបច្ចុប្បន្ន
13/02/2024
អត្ថបទដោយ សុខ វណ្ណ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ