ការថែទាំខ្លួនក្រោយសម្រាល

ការថែទាំខ្លួនក្រោយសម្រាល - ត្រៀម​រួចរាល់ហើយ ឆ្លង​ទន្លេ​បង្កើត​កូន​ក៏​រួចរាល់​ហើយ​ដែរ។ តើ​មាន​ចំណុច​សំខាន់ៗ​ណា​ខ្លះ​ដែល​ម៉ាក់ៗ គួរ​ដឹង​ពី​ការ​ថែទាំ​ខ្លួន ឲ្យ​ស្អាត​ដូច​មុន​មាន​កូន ឬ​ថែទាំ​ផ្នែក​សុខភាព​មួយ​ចំនួន​ផ្សេងទៀត

ចំណេះដឹងទូទៅ

ការថែទាំខ្លួនក្រោយសម្រាល

តិចនិកងាយៗ ជួយអ្នកម៉ាក់ថ្មីថ្មោងថែទាំថ្នេរក្រោយសម្រាលកូនតាមធម្មជាតិ

ការថែទាំថ្នេរក្រោយសម្រាលតាមធម្មជាតិត្រឹមត្រូវអាចជួយម៉ាក់ៗកាត់​​​​បន្ថយការឈឺចាប់ ការហើម ការឆ្លងមេរោគ និងជួយឱ្យម៉ាក់ៗឆាប់ជាសះស្បើយពីមុខរបួស។ ក្រោយសម្រាលតាមធម្មជាតិរួច ម៉ាក់ៗគួរថែទាំថ្នេរបែបណា? ក្នុងអំឡុងពេលសម្រាលតាមធម្មជាតិ ពេទ្យឆ្មបអាចវះសាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗដើម្បី​ជួយឱ្យទារកសម្រាលចេញលឿន ឬ​សាច់ចន្លោះទ្វារមាស និងរន្ធគូថម៉ាក់ៗអាចរហែក ពេល​សម្រាល​ក៏​មាន ដែល​ត្រូវ​ឲ្យ​មានការ​ដេរ​ភ្ជាប់​ឡើង​វិញ​។ បន្ទាប់ពីសម្រាលរួច​ ពេទ្យឆ្មបនឹងដេរបិទសាច់ចន្លោះទ្វារ​មាស និងរន្ធគូថរបស់ម៉ាក់ៗ។ ម៉ាក់ៗអាចជួបប្រទះការហើម និង​ការឈឺចាប់ថ្នេរពីរបីសប្តាហ៍។ ដើម្បីកាត់បន្ថយការឈឺចាប់ និងការហើមថ្នេរ ម៉ាក់ៗអាចសាកល្បងតាមវិធីដូចខាងក្រោម៖ ១. ស្អំទឹកកក ម៉ាក់ៗអាចរុំដុំទឹកកកជាមួយកំណាត់ ឬកន្សែងស្អាត រួចស្អំទឹកកកលើថ្នេររយៈពេល ១០-១៥ នាទីបីបួនដងក្នុងមួយថ្ងៃក្នុងអំឡុងពេល ២៤​ បន្ទាប់ពីសម្រាលរួចដើម្បីកាត់បន្ថយការឈឺចាប់ និង​ហើម។ ២. គេងផ្អៀងពេលបំបៅដោះ ពេលបំបៅដោះកូន ម៉ាក់ៗគួរចៀសវាងអង្គុយបំបៅ។ ម៉ាក់ៗគួរគេងផ្អៀងដើម្បី​កុំឱ្យថ្នេររងសម្ពាធខ្លាំង​ដែលមិនសូវធ្វើឱ្យម៉ាក់ៗឈឺចាប់។ ៣. ប្តូរខោទឹកនោម ឬសំឡីអនាម័យ ២-៤​ ម៉ោងម្តង បន្ទាប់បីសម្រាលរួច ម៉ាក់ៗនឹងធ្លាក់ឈាមប្រហែលមួយសប្តាហ៍ ដូច្នេះម៉ាក់ៗត្រូវស្លៀកខោទឹកនោម​ដើម្បីការពារការប្រឡាក់ ជាពិសេសអំឡុង​ពេលស្នាក់នៅមន្ទីរពេទ្យ។ ម៉ាក់ៗត្រូវប្តូរខោទឹកនោម ឬ​សំឡីអនាម័យ ២-៤​ ម៉ោងម្តងដើម្បីកុំឱ្យថ្នេរសើម និងឆ្លងមេរោគ។ ៤. ការពារការទល់លាមក ការទល់លាមកអាចបន្ថែមសម្ពាធដល់របួស និងអាចធ្វើឱ្យរហែកថ្នេរក្នុងអំឡុងពេល​ម៉ាក់ៗប្រឹង​បត់​ជើង។ ដូច្នេះ ដើម្បីការពារការទល់លាមក ម៉ាក់ៗគួរញុំាទឹក បន្លែ និងផ្លែឈើដែលមានមានជាតិ​សរសៃ​ខ្ពស់​ឱ្យបានច្រើន ជាពិសេសល្ហុងទុំ។ ជាងនេះទៅទៀត ម៉ាក់ៗគួរដើររយៈពេល ១៥-៣០ នាទីជារៀងរាល់ថ្ងៃ​ដើម្បីជួយពោះវៀន​បញ្ចេញ​កាក់សំណល់។ ប្រសិនបើម៉ាក់ៗនៅតែទល់លាមក ម៉ាក់ៗអាចស្នើពេទ្យចេញវេជ្ជបញ្ជាថ្នាំក្តៀនបាន។ ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ! ចង់គណនាថ្ងៃសម្រាលកូន […]

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ