ពេលពពោះ ដោយសារតែអ័រម៉ូនមានការប្រែប្រួល ទើបធ្វើឲ្យរូបរាងកាយម៉ាក់ៗខ្លះមានសភាពខុសប្លែកពីមុន ដោយអ្នកខ្លះទៅជាមុខជាំ មុន ស្បែកខ្មៅ អាចម៍រុយ ជាដើម ហើយបើតាមទម្លាប់របស់ចាស់ៗ តម្រូវឲ្យយើងឆ្ពុងក្រោយពីសម្រាលកូនរួច ហើយមកទល់ពេលនេះក៏នៅតែប្រកាន់ខ្ជាប់បែបនោះដែរ។ ចំពោះបញ្ហានេះ អ្នកគ្រូពេទ្យឆ្មប សុំ សូរិយា បម្រើការងារនៅមន្ទីរពេទ្យបង្អែក ខ្សាច់កណ្ដាល ខេត្តកណ្ដាល មិនហ៊ានអះអាងថាល្អ ឬអាក្រក់ឡើយ អាស្រ័យលើបច្ចេកទេសនៃការឆ្ពុង។
អ្នកគ្រូពេទ្យក៏បានបន្ថែមទៀតថា ការឆ្ពុងនេះ បើម៉ាក់ៗណាមានបច្ចេកទេសត្រឹមត្រូវអាចជំនួយបានច្រើន ដូចជាជួយឲ្យសាច់ស្អាត ធ្វើឲ្យសរសៃឈាមរីក កាត់បន្ថយអាការៈជាំមុខ ។ តែប្រសិនបើយើងធ្វើមិនបានត្រឹមត្រូវ ពេលខ្លះចំហាយក្ដៅនៅពេលកំពុងឃ្លុំនោះ អាចបណ្ដាលឲ្យរលាកវិញផងក៏មាន។ សម្រាប់បទពិសោធអ្នកគ្រូ គឺធ្លាប់មានស្ត្រីកូនខ្ចីមួយចំនួនមានបញ្ហាជាំមុខ ព្រោះកម្ដៅក្ដៅក្នុងឆ្នាំងដី មិនបានបិទបាំងមុខ ហើយបូករួមនឹងការបើកគម្របបញ្ចេញផ្សែងនោះខ្លាំងពេក។
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
ចង់គណនាថ្ងៃសម្រាលកូន ចុចទីនេះ!
ចង់គណនាទម្ងន់ស្រ្តីពពោះ ចុចទីនេះ!
ចង់ដឹងអត្ថន័យពណ៌ និងរូបរាងលាមកទារក ចុចទីនេះ!
ករណីមួយទៀត ម៉ាក់ៗសម័យឥឡូវលែងប្រើវិធីបុរាណ ដោយកន្ទេល ឬភួយគ្របទៀតហើយ គឺមានទូសម្រាប់ឆ្ពុង ហើយអ្នកជួបករណីផ្ទុះសេខ្សែភ្លើង ឬអ្នកខ្លះបែកឆ្នាំងដីទាំងខ្លួនកំពុងនៅក្នុងទូរធ្វើឲ្យរលាករលួយសាច់ខូចអស់ក៏មាន។
[embed-health-tool-baby-poop-tool]
អត្ថបទគួរអាន៖
- ចាញ់កូន ល្អ ឬអាក្រក់? ដោយសារហេតុផលអ្វីខ្លះ?
- ចាញ់កូនពេលពពោះ អាចសាកវិធីសាស្ត្រនេះបាន
- មូលហេតុ និងវិធីដោះស្រាយ បញ្ហាចាញ់កូនខ្លាំងពេលពពោះ
- ចាញ់កូនខ្លាំងមិនដឹងធ្វើម៉េច អាចសាក ៤ វិធីនេះបាន
- តិចនិកងាយៗ ដោះស្រាយបញ្ហាចាញ់កូនយ៉ាងមានប្រសិទ្ធភាព
- ចំណីប្រភេទនេះ មានគុណសម្បត្តិកាត់បន្ថយអាការៈចាញ់កូន
សម្រាប់អ្នកដែលគិតថា ការឆ្ពុងអាចជួយបាន គ្រូពេទ្យក៏មិនហ៊ានប្រកែកថាមិនបានដែរ ព្រោះអ្នកខ្លះធ្វើទៅបានផលមែន តែបើមិនចង់ក៏មិនអីដែរ។ បើចង់ឲ្យសាច់ឈាមភ្លឺថ្លា យើងគួរញ៉ាំអាហារសម្បូរជីវជាតិ ដូចជាត្រី សាច់ បន្លែ ផ្លែឈើគ្រប់មុខ កុំញ៉ាំតែក្រៀមក្រោះ និងផឹកទឹកឲ្យបានយ៉ាងហោចណាស់ ២ លីត្រ/ថ្ងៃ។