សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ជាការណែនាំគឺត្រូវចៀសវាងអាហារដែលសម្បូរជាតិស្ករ ឬកាបូអ៊ីដ្រាត ដោយបារម្ភថាជាតិស្ករក្នុងឈាមនឹងកើនឡើងធ្វើឲ្យពិបាកគ្រប់គ្រង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ជាក់ស្ដែងណាស់វិធីសាស្ដ្រការពារការកើនឡើងជាតិស្ករក្នុងឈាមខ្ពស់របស់អ្នកជំងឺទឹកនោមផ្អែម គឺការគេចឲ្យផុតពីពពួកអាហារណាមានកម្រិតកាបូអ៊ីដ្រាតខ្ពស់ ព្រោះអាហារសម្បូរកាបូអ៊ីដ្រាត រាងកាយអាចបំបែក និងងាយបំប្លែងទៅជាជាតិស្ករនៅក្នុងឈាមខ្ពស់ដែរ។
តើគេចែកប្រភេទអាហារកាបូនអ៊ីដ្រាតប៉ុន្មានប្រភេទ?
យោងតាមរបាយការណ៍ពីម CDC អាមេរិកបានបែងចែករបបអាហារកាបូនអ៊ីដ្រាតជាបីប្រភេទសំខាន់ៗ ដូចជា៖
១.ជាតិស្ករ៖ ប្រភេទអាហារផ្ដោតសំខាន់ទៅលើកម្រិតជាតិស្ករ មិនថាជាតិស្ករធម្មជាតិចេញពីផ្លែឈើស្រស់ បន្លែ ទឹកដោះគោ និង អាហារច្នៃប៉ុណ្ណោះទេ គឺត្រូវរាប់បញ្ចូលទាំងអស់ ហើយអាចបង្កឲ្យកើនឡើងជាតិស្ករក្នុងឈាមបាន គ្រាន់តែបរិមាណតិច ឬច្រើនតែប៉ុណ្ណោះ។
២.ជាតិម្សៅ៖ អាហារដែលមានជាតិម្សៅ ក៏ជាប្រភេទអាហារដែលអាចបណ្ដាលឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងបានដែរ ប៉ុន្ដែក្នុងកម្រិតមធ្យម។ អាហារទាំងនោះមានដូចជា ពពួកដំឡូង បាយ នំប៉័ង គ្រាប់ធញ្ញជាតិគ្រៀម ស្រស់ បន្លែ និង ពោតជាដើម។
៣.ជាតិសរសៃ៖ ដែលមាននៅក្នុងបន្លែ ផ្លែឈើស្រស់ គឺមិនបង្កឲ្យកម្រិតជាតិស្ករក្នុងឈាមឡើងខ្ពស់នោះទេ។ ថ្វីដ្បិតជាតិសរសៃអាចពន្យឺត ការបំបែកអាហារក្នុងក្រពះពោះវៀន ប៉ុន្ដែសារធាតុនេះគឺល្អសម្រាប់សុខភាពអ្នកជំងឺទឹកនោមផ្អែមប្រភេទ២។
តាមការស្រាវជ្រាវពីសាកលវិទ្យាល័យរដ្ឋ Ohio សហរដ្ឋអាមេរិក បានធ្វើការពិសោធន៍ទៅលើអ្នកស្ម័គ្រចិត្ត ១៦នាក់ ដោយតាមដានមើលពីរបបអាហាររបស់ពួកគេរយៈពេល១ខែ។ អ្នកស្ម័គ្រចិត្តពាក់កណ្តាលបរិភោគអាហារដែលមានជាតិកាបូអ៊ីដ្រាតតិចជាង ២៣៤ក្រាមក្នុងមួយថ្ងៃ និង ពាក់កណ្ដាលទៀត ញ៉ាំច្រើន ២៣៤ក្រាមក្នុងមួយថ្ងៃដូចគ្នា។
លទ្ធផលបង្ហាញថា អ្នកដែលមានរបបអាហារមានជាតិកាបូអ៊ីដ្រាតតិច មានសុខភាពល្អប្រសើរ កូលេស្ដេរ៉ូលក្នុងឈាមក៏ថយចុះ ពិសេសជួយឲ្យអាំងស៊ុយលីនក្នុងខ្លួនអាចគ្រប់គ្រងជាតិស្ករបានយ៉ាងល្អ ហើយលទ្ធផលនេះផ្ទុយពីអ្នកដែលញ៉ាំអាហារសម្បូរជាតិកាបូអ៊ីដ្រាតច្រើន។ ដូច្នេះប្រភេទអាហារដែលសម្បូរកាបូនអ៊ីដ្រាតគឺ មិនល្អសម្រាប់សុខភាពអ្នកកើតជំងឺទឹកនោមផ្អែមប្រភេទ២ឡើយ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
ជារួមគួរកត់សម្គាល់ថា អាហារដែលសម្បូរជាតិកាបូអ៊ីដ្រាត ហើយប៉ះពាល់ដល់សុខភាពខ្លាំងគឺមានក្នុងប្រភេទអាហារផ្សំពីគ្រាប់ធញ្ញជាតិដូចជា នំប៉័ង ដំឡូងបារាំងបំពង អាហារដែលមានជាតិស្ករ នំស្រួយ នំផ្អែម អាហារកែច្នៃ និង ស្រាបៀរ ជាដើម។
[embed-health-tool-bmr]