តែបៃតងជាភេសជ្ជៈពេញនិយមមួយប្រភេទ ពិសេសសម្រាប់អ្នកដែលមានបញ្ហាផឹកកាហ្វេមិនសូវបាន ហើយងាកមកចាប់ចិត្ដនឹងតែបៃតងជំនួសវិញ។ ម្យ៉ាងទៀតគេយល់ថាតែបៃតងផ្ដល់អត្ថប្រយោជន៍ច្រើនដល់សុខភាព ហើយពេលវេលានិយមផឹក ច្រើនតែក្រោយពេលញ៉ាំអាហារថ្ងៃត្រង់ ឬអាចអាហារពេលល្ងាចតែម្ដង។
ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!
ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!
ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!
តើការផឹកតែបៃតងបន្ទាប់ពីញ៉ាំអាហារហើយល្អសម្រាប់សុខភាពដែរទេ?
តែបៃតងជាភេសជ្ជៈដែលផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ដូចជា ជំនួយខួរក្បាល កាត់បន្ថយហានិភ័យជំងឺបេះដូង មហារីក ឈឺសន្លាក់ មិនត្រឹមតែប៉ុណ្ណោះក៏ជួយឲ្យស្មារតីរឹងមាំផងដែរ ប៉ុន្ដែបញ្ហាចម្បងមួយ គឺថាតែបៃតងមិនស័ក្ដិសមជាភេសជ្ជៈគួរផឹកក្នុងអំឡុងពេលញ៉ាំអាហារ ឬក្រោយពេលញ៉ាំអាហារភ្លាមនោះទេ។
តែបៃតងត្រូវបានរកឃើញមានផ្ទុកចង្កោមសារធាតុ តានីន (Tannins) ជាសមាសធាតុគីមីក្នុងដើម និង ស្លឹករុក្ខជាតិអាចចងក្រង និង ចាប់យកពពួករ៉ែដូចជា រ៉ែដែក រ៉ែទង់ដែង និង រ៉ែក្រូមីញ៉ូម ពីរបបអាហារដែលយើងបានញ៉ាំ ហើយរារាំងការស្រូបរបស់រាងកាយ។
[embed-health-tool-bmr]
ការសិក្សាបានបង្ហាញថា ការផឹកតែបៃតងក្នុងអំឡុងពេលញ៉ាំអាហារ ឬបន្ទាប់ពីញ៉ាំអាហារភ្លាមៗនឹងបណ្ដាលឲ្យរាងកាយរបស់យើងមិនអាចស្រូបយកជាតិរ៉ែសំខាន់ៗបាននោះទេ ពិសេសរ៉ែជាតិដែកតែម្ដង ប្រសិនបើសុខភាពយើងកំពុងតែខ្វះជាតិដែក គួរតែកុំផឹកតែបៃតងក្នុងអំឡុងពេលនោះអី។ ពេលវេលាល្អបំផុតដែលគួរផឹកតែបៃតង នៅមុនពេលញ៉ាំអាហារ ១ម៉ោងកន្លះ និងក្រោយពេលអាហារ ឲ្យបានយ៉ាងហោច ២ម៉ោង ដើម្បីឲ្យប្រព័ន្ធរំលាយអាចស្រូបយកជាតិរ៉ែសំខាន់ៗទាំងនោះ។ ដូច្នេះបើយើងញ៉ាំអាហារដែលផ្ដោតសំខាន់លើពពួករ៉ែ គួរតែចៀសវាងភេសជ្ជៈប្រភេទនេះ។
តានីនជាសមាសធាតុគីមីដែលរកឃើញមាននៅក្នុងរុក្ខជាតិ ទាំងស្លឹក ទាំងដើម ក្នុងនោះរាប់បញ្ចូលទាំងស្លឹកតែ មិនថា តែខ្មៅឬ តែបៃតងនោះទេដែលមានរសជាតិចត់។ ប្រសិនបើយើងចង់ដឹងពីបរិមាណតានីនមាននៅក្នុងតែច្រើន ឬតិច យើងអាចសម្គាល់ដឹងតាមរយៈរសជាតិរបស់តែ បើរសជាតិចត់ខ្លាំង នោះបរិមាណតានីន ក៏មានច្រើន បើមិនសូវចត់ នោះបរិមាណតានីនគឺមានតិច។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង