backup og meta

សារធាតុចិញ្ចឹមសំខាន់៣មុខនេះ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

សារធាតុចិញ្ចឹមសំខាន់៣មុខនេះ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

របប​អាហារ​ប្រចាំថ្ងៃ​មាន​សារៈសំខាន់​ណាស់​ ចំពោះ​សុខភាព​ទូទៅ ជា​ពិសេស​សម្រាប់​អ្នក​ដែល​ចង់​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ ក៏​ដូចជា​​ទទួល​បាន​​ថាមពល​ស្វាហាប់​ក្នុង​ពេល​តែ​មួយ។ ខាង​ក្រោម​នេះ ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​មុខ ដែល​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម​មិន​គួរ​មើលរំលង!

​សារធាតុ​ចិញ្ចឹម​សំខាន់​ៗ​ទាំង៣​សម្រាប់​អ្នក​ជំងឺ​ទឹក​នោម​ផ្អែម

១. ជាតិ​សរសៃ

ជាតិ​សរសៃ​អាច​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​គ្លុយកូស​ក្នុង​ឈាម​ និង​កាត់បន្ថយ​ការ​ស្រូប​យក​ជាតិ​ស្ករ​បាន​យ៉ាង​មាន​ប្រសិទ្ធភាព នេះ​បើ​យោង​តាម​ការ​សិក្សា​ដែល​ចេញ​ផ្សាយ​ដោយ​បណ្ណាល័យ​វិទ្យាសាស្ត្រ​វេជ្ជសាស្ត្រ​សាធារណៈ។ ជាក់ស្តែង ជាតិ​សរសៃ​មាន​២​ប្រភេទ គឺ​ជាតិ​សរសៃ​រលាយ​ និង​មិន​រលាយ។ ចំពោះ​ជាតិ​សរសៃ​រលាយ​មាន​នៅ​ក្នុង​ផ្លែឈើ សណ្តែក និង​អាវ័ន (Oats) និង​ជួយ​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដោយ​កាត់បន្ថយ​កម្រិត​​ជាតិ​ស្ករ​ក្នុង​ចរន្ត​ឈាម។ រី​ឯ​ជាតិ​សរសៃ​មិន​រលាយ​ មាន​នៅ​ក្នុង​គ្រាប់​ធញ្ញជាតិ​ ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ ព្រម​ទាំង​ជួយ​គ្រប់គ្រង​ទម្ងន់​បាន​យ៉ាង​ល្អ។

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

​២. ម៉ាញ៉េស្យូម

ម៉ាញ៉េស្យូម​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការរំញោច​អាំងស៊ុយលីន និង​ការបំប្លែង​ជាតិ​ស្ករ។ យោង​តាម​ការ​ស្រាវជ្រាវ​ដែល​ចេញ​ផ្សាយ​ដោយ World Journal of Diabetes បង្ហាញ​ថា​អ្នកជំងឺទឹកនោមផ្អែម​ច្រើន​តែ​មាន​កម្រិត​ម៉ាញ៉េស្យូម​ទាប ហើយ​កង្វះ​ម៉ាញេស្យូម​អាច​បង្កើន​ហានិភ័យ​នៃ​ការគ្រប់គ្រង​ជាតិ​ស្ករ​មិនល្អ។ បន្លែ​ស្លឹក​បៃតង និង​គ្រាប់ធញ្ញជាតិ​ផ្ទុក​ទៅ​ដោយ​ម៉ាញេស្យូម និង​អាច​ជួយ​រក្សា​ការគ្រប់គ្រង​ជាតិ​ស្ករ​ក្នុង​ឈាម​បាន​ល្អ​ប្រសើរ។

៣. វីតាមីន D

ក្រៅ​ពី​ល្អ​សម្រាប់​ប្រព័ន្ធ​ភាព​ស៊ាំ និង​សុខភាព​ឆ្អឹង​ហើយ​ វីតាមីន D ក៏​អាច​ជួយ​សម្រួល​ដល់​ការ​​ធ្វើ​មេតាប៉ូលីស​ជាតិ​គ្លុយកូស និង​អាំងស៊ុយលីន​ផង​ដែរ។ កម្រិត​វីតាមីន D ទាប​ជាប់​ពាក់ព័ន្ធ​នឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី 2 ។ ដូច្នេះ​ហើយ​ ដើម្បី​គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម គ្នា​យើង​គួរតែ​​ស្រូប​យក​​​វីតាមីន D ឱ្យបាន​គ្រប់គ្រាន់​តាមរយៈ​ការ​ប៉ះពាល់​នឹង​ពន្លឺព្រះអាទិត្យ និង​​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ ត្រី និង​ស៊ុត​។

ទឹកនោមផ្អែម

[embed-health-tool-heart-rate]

គន្លឹះ​ទាំង៨ គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម

ខណៈ​ពេល​​ដែល​ការ​ញ៉ាំ​របប​អាហារ​ត្រឹមត្រូវ អាច​ជួយ​គ្រប់គ្រង​ជំងឺ​ទឹក​នោម​ផ្អែម​បាន​ប្រសើរ​ក៏​ពិត​មែន គ្នា​យើង​ក៏​អាច​អនុវត្តន៍​គន្លឹះ​មួយ​ចំនួន​ខាង​ក្រោម​បន្ថែម​ទៀត​៖

  • ញ៉ាំ​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់​ ដើម្បី​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ និង​បញ្ចៀស​បញ្ហា​ខ្សោះ​ជាតិ​ទឹក
  • ផ្តោត​ទៅ​លើ​របប​អាហារ​តុល្យភាព​ដែល​សម្បូរ​ទៅ​ដោយ​ប្រូតេអ៊ីន​គ្មាន​ខ្លាញ់ បន្លែ និង​ផ្លែឈើ​ឲ្យ​បាន​ច្រើន
  • ជៀសវាង​អាហារ​កែច្នៃ និង​ភេសជ្ជៈ​មាន​ជាតិ​ស្ករ
  • ញ៉ាំ​ថ្នាំ​តាម​ការ​ណែនាំ​របស់​គ្រូពេទ្យ
  • ថែទាំ​ប្រអប់​ជើង​ឲ្យ​បាន​ល្អ ដើម្បី​បញ្ចៀស​ការ​បង្ករោគ
  • ជៀសវាង​ជក់បារី
  • ធ្វើ​លំហាត់​ប្រាណ ដូចជា​ការ​ដើរ ជិះ​កង់ ឬ​ហែល​ទឹក​
  • ស្រ្តេស​អាច​ប៉ះពាល់​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ ដូច្នេះ​យើង​គួរ​ធ្វើ​សមាធិ ក៏​ដូចជា​ហាត់​យូហ្គា។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

6 essential nutrients for diabetes management: Don’t overlook!

https://www.healthshots.com/healthy-eating/nutrition/nutrients-for-diabetes/

How to Eat Healthy

https://diabetes.org/food-nutrition

Diabetes management: How lifestyle, daily routine affect blood sugar

https://www.mayoclinic.org/diseases-conditions/diabetes/in-depth/diabetes-management/art-20047963

កំណែ​ប្រែបច្ចុប្បន្ន

13/12/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កុំរំលង! ស្នៀតពោត កំពូលអាហារល្អខ្លាំងសម្រាប់អ្នកជំងឺទឹកនោមផ្អែម និងសម្រកទម្ងន់

ទឹកនោមផ្អែម អាចបង្កបញ្ហាដល់សុខភាពទ្វារមាស ដោះស្រាយតាមវិធីទាំងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ 5 days ago

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម