យើងគ្រប់គ្នា មិនអាចរស់ដោយគ្មានទឹកនោះទេ ហើយពេទ្យភាគច្រើន ក៏ណែនាំផឹកទឹកឲ្យបានច្រើនដែរ។ តែការផឹកទឹកច្រើនពេក អាចបណ្ដាលឲ្យយើងពុល ឈានដល់សន្លប់ ឬស្លាប់ ក៏មានដែរ។ តើនេះដោយសារអ្វី?
តាមពិតទៅ វាពាក់ព័ន្ធនឹងតម្រងនោម ដែលមានមុខងារបញ្ចេញទឹកនោម និងបឺតទឹកចេញសរសៃឈាម។ ប៉ុន្ដែតម្រងនោម អាចច្រោះទឹកបាន ពី ០,៨-១លីត្រ/ម៉ោង ហើយបើលើសបរិមាណដែលតម្រងនោមអាចច្រោះបាន វានឹងចាល់ចេញ ហើយចូលទៅក្នុងកោសិកា ដែលបង្កជាបញ្ហា។
ជាធម្មតា កោសិការបស់យើងព័ទ្ធជុំវិញដោយល្បាយសូដ្យូម និងទឹក ដែលមានតុល្យភាព ដោយវាហូរចូល និងហូរចេញតាមរយៈរន្ធតូចៗ នៅក្នុងភ្នាសកោសិកា។ ប៉ុន្ដែនៅពេល យើងផឹកទឹកច្រើនពេក ល្បាយសូដ្យូម នឹងធ្លាក់ចុះ មានន័យថា មានជាតិប្រៃមិនគ្រាប់គ្រាន់ ដូច្នេះទឹកមួយចំនួនទៀត នឹងចូលទៅក្នុងកោសិកា បណ្ដាលឲ្យហើម។ ពេទ្យ ហៅអាការៈនេះថា ការពុលទឹក ជាបញ្ហាធំមួយ តែវាអាស្រ័យលើកោសិការបស់យើង អាចធន់នឹងការហើមដល់កម្រិតណា ចាប់តាំងពីជាលិកាមានលក្ខណៈទុនដូចខ្លាញ់ ហើយសាច់ដុំឡើងរឹង។
ប៉ុន្ដែកោសិកាក្នុងខួរក្បាល ជារឿងមួយផ្សេងទៀត ដោយសារលលាដ៍ក្បាលមានលក្ខណៈរឹងដូចដុំថ្ម។ ដូច្នេះ នៅពេលខួរក្បាលហើម វានឹងបង្កើតសម្ពាធនៅក្នុងក្បាលដែលបណ្ដាលឲ្យយើងឈឺក្បាល និងងងុយដេក។ ប៉ុន្ដែនៅពេលសម្ពាធកើនឡើង វាអាចបណ្ដាលឲ្យខូចខួរក្បាល សន្លប់ និងអាចស្លាប់។ អ្នកមានបញ្ហាតម្រងនោម ក៏ងាយប្រឈមនឹងបញ្ហានេះដែរ ដោយសារតម្រងនោមរបស់ពួកគេ ច្រោះទឹកមិនមានបានត្រឹមត្រូវ។
[embed-health-tool-bmi]
តាមការចេញផ្សាយរបស់ Business Insider មនុស្សពេញវ័យ គួរផឹកទឹក ពី ៣-៤លីត្រ/ថ្ងៃ ដោយសាររាងកាយរបស់យើងអាចទទួលយកជាតិទឹកពីអាហារ និងភេសជ្ជៈផ្សេងទៀត ហើយគួរផឹក នៅពេលតែស្រេកទឹកប៉ុណ្ណោះ។
អត្ថបទគួរអាន៖