backup og meta

នៅតែផ្ទះ ឬធ្វើការពីផ្ទះអាចនាំឲ្យញ៉ាំហួសកំណត់ សាកវិធីនេះជួយដោះស្រាយបាន

នៅតែផ្ទះ ឬធ្វើការពីផ្ទះអាចនាំឲ្យញ៉ាំហួសកំណត់ សាកវិធីនេះជួយដោះស្រាយបាន

ទោះបីជា​ការ​នៅ​ក្នុងផ្ទះ​ជា​វិធី​ដ៏​ល្អ​សម្រាប់​ការពារ​វីរុស COVID-19 ប៉ុន្តែ​ការ​នៅ​ផ្ទះ​នេះអាច​ធ្វើ​ឲ្យ​មាន​ការ​ប្រែប្រួល​​ទម្លាប់​នៃ​ការ​រស់នៅ​ប្រចាំ​ថ្ងៃ​ដែល​មាន​ផល​ប៉ះពាល់​ដល់​សុខភាព​មាន​ដូចជា​ការ​ញ៉ាំ​លើស​កំណត់​ដោយ​សារ​ស្ត្រេស ឬ​អផ្សុក​ពេក។ នេះ​ក្រោមនេះជា​វិធី​ខ្លះៗ​ដើម្បី​ការពារ​ការ​ញ៉ាំ​លើស​កំណត់​ពេល​នៅ​ផ្ទះ។

. ត្រួតពិនិត្យ​អារម្មណ៍​ខ្លួន​ឯង

វិធី​ដែល​ល្អ​បំផុត​ក្នុង​ការ​ការពារ​ខ្លួន​កុំ​ឲ្យ​ញ៉ាំ​លើស​កំណត់​គឺ​ត្រូវ​យល់​ពី​មូលហេតុ​ជាមុន​សិន​ថា​មក​ពី​ស្ត្រេស ឬ​អផ្សុក។ ដូចនេះ​ប្រសិនជាយើង​ញ៉ាំ​ច្រើន ឬ​ញឹកញាប់ យើងគួរ​ពិចារណា​ថា​តើ​ញ៉ាំ​ព្រោះ​ឃ្លាន ឬ​មក​ពី​មូលហេតុ​ផ្សេង។ មុន​នឹង​ញ៉ាំ​អាហារ គួរ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អារម្មណ៍​របស់​យើង​ដូចជា​ភាពតានតឹង អផ្សុក ឯកា ឬ​ថប់បារម្ភ​ជាដើម។ ការ​ធ្វើ​បែប​នេះ​អាច​ជួយ​យើងកុំឲ្យ​​ញ៉ាំ​លើស​កំណត់។

. រក្សា​ទម្លាប់​ក្នុង​ការញ៉ាំ​អាហារ

យើង​មិន​គួរ​ផ្លាស់ប្តូរ​ពេលវេលា​ក្នុង​ការ​ញ៉ាំ​អាហារ​ដោយ​សារ​តែ​នៅ​ផ្ទះ​ទេ។ ប្រសិនជាយើង​ទម្លាប់​ញ៉ាំ​អាហារ​បី​ពេល​ក្នុង​មួយ​ថ្ងៃ យក​ល្អ​គួរ​បន្ត​ធ្វើ​បែប​នេះ​ទោះ​បី​ជាយើង​កំពុង​ធ្វើ​ការ​ពី​ផ្ទះ​ក៏​ដោយ​។ ដូចគ្នា​ដែរបើយើងជាមនុស្ស​ទម្លាប់ញ៉ាំអាហារតែ​ពីរ​ពេល បូកនិង​អាហារ​សម្រន់​ផ្សេងៗក៏គួរនៅរក្សា​ដដែល។ ការ​នៅ​ផ្ទះ​អាច​ធ្វើ​ឲ្យ​របប​អាហារ​រាល់​ថ្ងៃ​មាន​ការ​ផ្លាស់ប្តូរ​ ដូចនេះ​គួរ​រក្សា​ទម្លាប់​ក្នុង​ការ​ញ៉ាំ​អាហារ​របស់យើង។ 

. កុំ​ដាក់​កម្រិត​ក្នុង​ការ​ញ៉ាំ​អាហារ

ដើម្បី​ការពារ​កុំ​ឲ្យ​ញ៉ាំ​លើស​កំណត់ យើង​គួរ​គោរព​តាម​ច្បាប់​អាហារូបត្ថម្ភ​គឺ​មិន​ត្រូវ​បង្អត់​អាហារ​។ នៅ​ពេល​ណា​ដែល​រាងកាយ​ទទួល​បាន​អាហារ​មិនគ្រប់គ្រាន់​អាច​ប្រឈម​នឹង​ការ​ញ៉ាំ​អាហារ​​សំបូរ​ដោយ​កាឡូរីច្រើនជាងធម្មតា។ ការសិក្សា​បង្ហាញ​ថា​ការ​កំណត់​របប​អាហារ​តឹង​តែង​ពេក​នឹង​មិន​ជួយ​ដល់​ការ​សម្រក​ទម្ងន់​ទេ ប៉ុន្តែ​អាច​ប៉ះពាល់​ដល់​សុខភាព​ទាំង​ផ្លូវ​កាយ​ផ្លូវចិត្ត និង​ធ្វើ​ឲ្យ​កម្រិត​​ភាព​តានតឹង​កើនឡើង​ផង​ដែរ។

. ផឹកទឹក​ឲ្យ​គ្រប់គ្រាន់​

ការ​នៅ​ផ្ទះ​អាច​ជួយ​ឲ្យ​យើង​ផ្ដោត​ទៅ​លើ​ទម្លាប់​ល្អៗ​សម្រាប់​សុខភាព​ដូចជា​ការ​ផឹក​ទឹក​ឲ្យ​បាន​គ្រប់គ្រាន់។ ការ​បំពេញ​ជាតិទឹក​គឺ​មាន​សារៈសំខាន់ណាស់ និង​អាច​ការពារ​ពី​ការ​ញ៉ាំ​លើស​កំណត់​ដោយសារ​ភាព​តានតឹង​។ ការសិក្សា​បាន​រកឃើញ​ថា​ការ​ខ្វះ​ជាតិទឹក​បង្កើន​ហានិភ័យ​ជំងឺ​ធាត់ និង​អាច​ឈាន​ទៅ​រក​ការ​ផ្លាស់ប្តូរ​អារម្មណ៍​ និង​កម្រិតថាមពល​ដែល​អាច​ប៉ះពាល់​ដល់​ទម្លាប់​នៃ​ការ​ញ៉ាំ​ទៀត​ផង។ ដើម្បី​បំពេញ​ជាតិទឹក យើង​អាច​បន្ថែម​ផ្លែឈើ​ស្រស់​ទៅ​ក្នុង​ទឹក​ដើម្បី​បន្ថែម​រសជាតិ​ដោយ​មិន​ចាំ​បាច់​ប្រើ​ស្ករ ឬផឹកភេសជ្ជៈមានជាតិស្ករផ្សេងៗ។

អត្ថបទពាក់ព័ន្ធ៖

. កុំ​នៅ​មួយ​កន្លែង

ការ​នៅ​ផ្ទះ​អាច​ធ្វើ​ឲ្យ​ការ​ធ្វើ​ចលនា​មាន​ការ​ថយ​ចុះ​ដែល​នេះ​នាំឲ្យ​មាន​អារម្មណ៍​អផ្សុក ភាព​តានតឹង និង​បង្កើន​ការ​ញ៉ាំ​អាហារ​សម្រន់។ ដូចនេះ​ហើយ​យើង​គួរ​មាន​ពេលវេលា​ខ្លះ​សម្រាប់​សកម្មភាព​ផ្សេងៗ។ ប្រសិនជាយើង​មិន​អាចទៅ​កន្លែងហាត់ប្រាណ​បាន យើង​អាច​សាក​ធ្វើ​លំហាត់​ប្រាណ​នៅ​ផ្ទះ ឬ​ដើរ​ហាត់​ប្រាណ​នៅ​ជិតៗ​ផ្ទះ។ 

ការសិក្សា​បាន​បង្ហាញ​ថា​ការ​ធ្វើ​ចលនា​អាច​ធ្វើ​ឲ្យ​អារម្មណ៍​ល្អ និង​កាត់បន្ថយ​ភាព​តានតឹង​ដែល​នេះ​ក៏​អាច​កាត់បន្ថយ​ការ​ញ៉ាំ​លើស​កំណត់​ដោយ​សារ​ភាព​តានតឹង។

. កំចាត់​ភាព​អផ្សុក

នៅ​ពេល​ដែលយើង​មាន​ពេល​ទំនេរច្រើន ភាព​អផ្សុក​នឹង​កើត​មាន។ យើងអាច​បង្ការ​ភាព​អផ្សុក​នេះ​បាន​ដោយ​ធ្វើ​នូវ​អ្វី​ដែល​យើង​ចូលចិត្ត ឬ​គម្រោង​ដែល​អ្នក​ចង់​ធ្វើ​ប៉ុន្តែ​មិន​មាន​ពេល​ក្នុង​ការ​ធ្វើពីមុនមក។ ពេល​នេះ​ជា​ពេល​ល្អ​ក្នុង​ការ​ចាប់ផ្ដើម​គម្រោង​ដែល​យើង​បាន​គ្រោង​នឹង​ធ្វើ។ យើង​ក៏​អាច​រៀន​ជំនាញ​ថ្មី រៀប​ចំ​ផ្ទះ ឬ​ចាប់ផ្តើម​ចំណូល​ចិត្តថ្មីៗ។

អត្ថបទពាក់ព័ន្ធ៖ 

៧. កំណត់​កម្រិត​អាហារ​

ជា​ទូទៅយើង​តែង​ញ៉ាំ​អាហារ​សម្រន់​ដោយ​ផ្ទាល់​ពី​កញ្ចប់ ឬ​ប្រអប់​ដែល​នេះ​បណ្ដាល​ឲ្យ​យើងញ៉ាំ​ច្រើនជាងការតាំងចិត្ត។ ដើម្បីកុំ​ឲ្យ​ញ៉ាំ​ច្រើន យើង​អាច​កំណត់​ការ​ញ៉ាំ​ដោយ​យក​អាហារសម្រន់​ក្នុង​កម្រិត​ល្មម​ចេញ​ពី​ប្រអប់វិញ។

. ជ្រើស​រើស​អាហារ​ដែល​មាន​សារធាតុចិញ្ចឹម

ការ​ជ្រើស​រើស​អាហារ​ដែល​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​មិន​ត្រឹម​តែ​ជួយ​ដល់​សុខភាព​ទេ​ តែ​អាចកាត់បន្ថយ​ការ​ញ៉ាំ​ហួស​កំណត់​ដោយសារ​ភាព​តានតឹង​ទៀត។ យើង​អាច​ស្តុក​អាហារ​សំបូរ​ដោយ​សារធាតុ​ចិញ្ចឹម​នៅ​ផ្ទះដែល​ក្នុងនោះមានដូចជា​គ្រាប់ធញ្ញជាតិ ផ្លែ​បឺរ សណ្តែក និង​ស៊ុត​ជាដើម។

. ការ​ផឹក​គ្រឿង​ស្រវឹង

ការ​ផឹក​ស្រា​មួយ​កែវ​អាច​ជួយ​បន្ធូរ​អារម្មណ៍​ ប៉ុន្តែ​ត្រូវ​ចាំ​ថា​គ្រឿង​ស្រវឹង​អាច​បង្កើន​ចំណង់​អាហារ និង​អាច​ធ្វើ​ឲ្យ​យើង​ញ៉ាំ​ច្រើន​លើស​កំណត់។ បន្ថែម​ពី​នេះ​ទៀត ការ​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អាច​ប៉ះពាល់​សុខភាព​ច្រើន។ ដូចនេះ ក្រសួង​កសិកម្ម​សហរដ្ឋ​អាមេរិក​ណែនាំ​ថា​គួរ​ផឹក​មួយ​កែវ​មួយ​ថ្ងៃ​សម្រាប់​ស្ត្រី និង​ពីរ​កែវ​ឬ​តិច​ជាង​នេះ​ក្នុង​មួយ​ថ្ងៃ​សម្រាប់​បុរស។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/ways-to-prevent-stress-eating-when-youre-stuck-at-home

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម