ដឹងអត់ ក្មេង មនុស្សពេញវ័យ និងចាស់ គួរផឹកទឹកប៉ុន្មានក្នុង១ថ្ងៃ?
តាមការពិតទៅការផឹកទឹកប្រចាំថ្ងៃរបស់យើងមិនមែនចេះតែផឹកទៅតាមការនឹកឃើញឡើយ ពោលគឺអាស្រ័យតាមគីឡូ និងអាយុដែរ នោះទើបជួយសុខភាពយើងបាន។ លោកវេជ្ជបណ្ឌិត ហ៊ាង រតនា ឯកទេសជំងឺទូទៅបានបែងចែកដូចខាងក្រោម៖
- ទម្ងន់ ៩ គីឡូ គួរផឹកទឹកចាប់ពី ១ កែវឡើង/ថ្ងៃ
- ទម្ងន់ ១៨ គីឡូ គួរផឹកទឹកចាប់ពី ២ កែវឡើង /ថ្ងៃ
- ទម្ងន់ ២៧ គីឡូ គួរផឹកទឹកចាប់ពី ៣ កែវឡើង /ថ្ងៃ
- ទម្ងន់ ៣៦ គីឡូ គួរផឹកទឹកចាប់ពី ៤ កែវឡើង/ថ្ងៃ
- ទម្ងន់ ៤៥ គីឡូ គួរផឹកទឹកចាប់ពី ៥ កែវឡើង/ថ្ងៃ
- ទម្ងន់ ៥៤ គីឡូ គួរផឹកទឹកចាប់ពី ៦ កែវឡើង/ថ្ងៃ
- ទម្ងន់ ៦៣ គីឡូ គួរផឹកទឹកចាប់ពី ៧ កែវឡើង/ថ្ងៃ
- ទម្ងន់ ៧២ គីឡូ គួរផឹកទឹកចាប់ពី ៨ កែវឡើង/ថ្ងៃ
- ទម្ងន់ ៨១ គីឡូ គួរផឹកទឹកចាប់ពី ៩ កែវឡើង/ថ្ងៃ
- ទម្ងន់ ៩០ គីឡូ គួរផឹកទឹកចាប់ពី ១០ កែវឡើង/ថ្ងៃ
- ទម្ងន់ ៩៩ គីឡូ គួរផឹកទឹកចាប់ពី ១១ កែវឡើង/ថ្ងៃ
- ទម្ងន់ ១០៨ គីឡូ គួរផឹកទឹកចាប់ពី ១២ កែវឡើង/ថ្ងៃ
- ទម្ងន់ ១៤៥ គីឡូ គួរផឹកទឹកចាប់ពី ១៦ កែវឡើង/ថ្ងៃ
ប្រសិនបើយើងពិបាកក្នុងការកំណត់ទម្ងន់ខ្លួនយើង វេជ្ជបណ្ឌិតថាអាចផឹកទឹក ១២ កែវ ឬ ២ លីត្រ/ថ្ងៃ សម្រាប់មនុស្សពេញវ័យ ហើយសម្រាប់ទារក ៦ ខែឡើងយ៉ាងហោចណាស់ កន្លះលីត្រ និងកុមារវិញ ត្រូវព្យាយាមឲ្យផឹកទឹកយ៉ាងហោចណាស់ ២ កែវ ឬ ១លីត្រ/ថ្ងៃ។
អត្ថបទពាក់ព័ន្ធ៖
- ពិតអត់ថាទឹកវីតាមីនកំពុងល្បីលើទីផ្សារ អាចជំនួយដល់សុខភាពមែន?
- នេះផលប៉ះពាល់សុខភាព ៤យ៉ាង ពីការផឹកទឹកកក យើងគួរចៀសវាង
- ផឹកទឹកច្រើនល្អ តែកុំផឹកច្រើនហួសហេតុពេក អាចពុលដល់សន្លប់
- ប្រើទឹកសុទ្ធថ្លៃៗ មានជាតិរ៉ែខ្ពស់ឆុងទឹកដោះគោ ធ្វើឲ្យកូនឆ្លាត?
- ញ៉ាំទឹកអត់ចេះតែញ៉ាំតាមស្រេកទេ មានពេលល្អ គ្នាយើងគួរដឹង
- ផឹកទឹកសុទ្ធដាក់ក្នុងឡានត្រូវកម្តៅថ្ងៃ ប្រឈមជំងឺច្រើនមុខ
- ផឹកទឹកភ្លៀងមានគុណប្រយោជន៍ និងប៉ះពាល់អីខ្លះ?
- មិនសូវផឹកទឹក ប្រយ័ត្នកើតក្រួសក្នុងតម្រងនោម
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]