backup og meta

ទើបឈានចូលដំណាក់កាលពេញវ័យ គួរញ៉ាំអាហារពិសេសៗទាំងនេះ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Khlaut Rithy · កែ May 10, 2022

    ទើបឈានចូលដំណាក់កាលពេញវ័យ គួរញ៉ាំអាហារពិសេសៗទាំងនេះ

    គ្នាយើង​ដឹង​ស្រាប់​ហើយ អាហារ​មិន​ចេះ​តែ​ញ៉ាំ​ទេ ត្រូវ​ដឹង​អាហារ​ខ្លះ​ញ៉ាំ​ទៅ​ល្អ ខ្លះ​ញ៉ាំ​ឆ្ងាញ់​មែន ​តែ​មិន​ល្អ​ចំពោះ​សុខ​ភាព​ទេ ពិសេស​ប្អូនៗ​ទើប​ពេញ​វ័យ ត្រូវ​ដឹង​ផង អាហារ​ណា​គួ​ញ៉ាំ និង​មិន​គួរ​ញ៉ាំ ទើប​អាច​ទប់​ទល់​នឹង​បម្រែ​បម្រួល​រាង​កាយ​បាន​ល្អ។ “Hello គ្រូពេទ្យ” នឹង​ណែនាំ​អាហារ​ពិសេស​មួយ​ចំនួន​ ល្អសម្រាប់​ប្អូនៗ​ទើប​ពេញ​វ័យ​។

    ១- របបអាហារសម្រាប់អ្នក​ទើប​ពេញ​វ័យ

    ពេញវ័យ ជា​ដំណាក់​កាល​មួយ នៅ​ពេល​រាងកាយ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាង​ឆាប់​រហ័ស ពី​ភាព​ជា​កុមារ ទៅ​ជា​មនុស្ស​ពេញ​វ័យ​ ចាប់​ផ្តើម​មានលទ្ធភាព​អាច​បន្ត​ពូជ​បាន។ ក្នុងវ័យ​នេះ ក្មេង​ប្រុស​ជំទង់​ត្រូវ​ការ កាឡូរី ខ្ពស់​ជាង​មុន និង​សារធាតុ​ចិញ្ចឹម​ផ្សេងៗ​ទៀត​ដើម្បី​ជួយ​រាង​កាយ​លូត​លាស់​បាន​ត្រឹម​ត្រូវ។

    ២- កាល់ស្យូម

    គ្នាយើង​ដឹង​ស្រាប់​ហើយ កាន់​តែ​ចាស់ រាង​កាយ​កាន់​តែ​ធ្លាក់​ចុះ​ជាតិ​កាល់ស្យូម។ ហើយ​សម្រាប់​ក្មេងៗ​អំឡុង​ពេល​គ្រប់​ការ​ (ពេញ​វ័យ) កង្វះ​ជាតិ​កាល់ស្យូម ​នឹង​ជះ​ឥទ្ធិពល​ប៉ះពាល់ដល់​ឆ្អឹង និង​ការ់​លូត​លាស់​សាច់ដុំ ហើយ​ជា​ធម្មតា មនុស្ស​ពេញ​វ័យ​ត្រូវ​ការកាល់ស្យូម ប្រហែល ១២០០ មីលីក្រាម​/ថ្ងៃ។ សម្រាប់​អាហារ​មាន​ផ្ទុក​កាល់ស្យូម​ខ្ពស់ រួមមាន ទឹកដោះគោ ម្សៅទឹកដោះគោ យ៉ៅអួរ ឈីស និងអាហារ​មួយ​ចំនួន​ទៀត។ ប្អូនៗ​ទើប​គ្រប់​ការ ត្រូវ​ប្រាកដថា បាន​ទទួល​ជាតិ​កាល់ស្យូម យ៉ាង​ហោច​ណាស់ ៣- ៤ ដង/ថ្ងៃ។

    ៣- ប្រូតេអ៊ីន

    ប្រូតេអ៊ីន គឺ​ជា​សារធាតុ​ចិញ្ចឹម​ដ៏​សំខាន់​សម្រាប់​ការ​រីក​លូតលាស់ ជាលិកា សាច់ដុំ និង​ឆ្អឹង ហើយ​ប្រូតេអ៊ីន​ អាច​រក​ឃើញ​នៅ​ក្នុង សាច់ សណ្តែក ឬអាហារ​សមុទ្រ។ ញ៉ាំ​ជាតិ​ប្រូតេអ៊ីន ល្អ​បំផុត​គួរ​តែ​មាន​ពី ២-៣ ដង/ថ្ងៃ។ យ៉ាងណា ប្អូនៗ​យើង​គួរ​តែ​ជ្រើសរើស​សាច់​គ្មាន​ខ្លាញ់ សាច់​សត្វ​ស្លាប (យក​ស្បែក​ចេញ) ឬ​អាហារ​បួស​សម្បូរ​ប្រូតេអ៊ីន ដូចជា សណ្តែក ឬតៅហ៊ូ ដើម្បី​ចៀស​វាង​ញ៉ាំ​ជាតិ​ខ្លាញ់​ច្រើន​លើស​កម្រិត។

    ៤- បាយ និងជម្រើសផ្សេងទៀត

    បាយ មាន​បរិមាណ​កាឡូរី​ខ្ពស់ ដែល​រាងកាយ​ក្មេងៗ​វ័យ​ជំទង់ ជា​ធម្មតា​ត្រូវ​ការ​ខ្លាំង​បំផុត។ ប្អូនៗ​វ័យ​ជំទង់ គួរ​ញ៉ាំ​បាយ ៦-៧ ដង/ថ្ងៃ។ យ៉ាង​ណា នៅ​តែ​មាន​អាហារ​ជា​ច្រើន​អាច​ញ៉ាំ​ជំនួស​បាយ​បាន ដូចជា នំបុ័ង ប៉ាស្តា មី នុំប៊ីសស្គិត (Biscuits) ឬធញ្ញជាតិ ជាដើម។ លើស​ពី​នេះ ត្រូវ​ជ្រើសរើស​យក​ធញ្ញជាតិ​ទាំង​មូល ដើម្បី​ទទួល​បាន​ជាតិ​សរសៃ​ច្រើន អាច​ជួយ​បង្កើន​សុខភាព​ប្រព័ន្ធ​រំលាយ​អាហារ​ដំណើរ​ការ​បាន​ល្អ។

    ចង់គណនា BMR ចុចទីនេះ!

    ចង់គណនា BMI ចុចទីនេះ!

    ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

    ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

    ៥- បន្លែ និងផ្លែឈើ

    បន្លែ ផ្លែឈើ ជា​ប្រភព​នៃ​សារធាតុ​រ៉ែ និង​សារធាតុ​ចិញ្ចឹម ល្អ​បំផុត​សម្រាប់​ទ្រទ្រង់​ និងការ​លូត​លាស់​របស់​រាងកាយ។ បន្លែ គឺ​មាន​ច្រើន​ប្រភេទ សុទ្ធ​សឹង​តែ​គួរ​ឲ្យ​ចង់​ញ៉ាំ ដូចជា បន្លែ​ស្លឹក​បៃតង (អាច​ផ្តល់​សារជាតិ ហ្វូលីក) និង​បន្លែ​ពណ៌​លឿង ពណ៌​ទឹកក្រូច (ផ្តល់​ជាតិ​បេតា Cototene) រីឯ​ផ្លែ​ឈើ​ មាន​ពពួក​ផ្លែ​ក្រូច ក៏​ជួយ​បង្កើន​វីតាមីន C និង​អាច​ការពារ​ជំងឺ​មហារីក​បាន​ទៀត​ផង។

    ៦- ទឹក

    គ្នា​យើង​ភាគ​ច្រើន តែង​មើល​រំលង​សារៈ​សំខាន់​របស់​ទឹក។ ទឹក ដើរ​តួ​ជា​ឧបករណ៍​បន្សាប​ជាតិ​ពុល បន្ទាប់​ពី​ក្មេងៗ​បញ្ចេញ​សកម្មភាព​នៅសាលា​រួច។ ជាតិ​ហ្គាស​ក្នុង​ភេសជ្ជៈ ឬ​ភេសជ្ជៈ​មាន​ជាតិ​អាល់កុល ប្រហែល​ជា​ផ្តល់​កាឡូរី និង​ជាតិ​ពុល​ច្រើន​ជាង​មុន ​ក្នុង​រាង​កាយ​យើង ហេតុនេះ​ផឹក​ទឹក​ឲ្យ​បាន​ច្រើន អាច​កាត់​បន្ថយ​ជាតិ​ពុល​ទាំង​នោះ​ ចេញ​ពី​ក្នុង​ខ្លួន​យ៉ាង​មាន​ប្រសិទ្ធភាព។

    អត្ថបទគួរអាន៖

    ៧- អាហារចិញ្ចឹមផ្សេងៗទៀត

    – ជាតិ​ដែក (Iron)៖ ជាតិ​ដែក មាន​សារៈ​សំខាន់​ណាស់​សម្រាប់​ក្មេង​ស្រី​អំឡុង​ពេល​គ្រប់​ការ ព្រោះ​ក្មេង​ស្រី​អាច​ទទួល​រង​ភាព​ស្លេក​ស្លាំង ដោយ​សារ​ដំណើរ​នៃ​ការ​មក​រដូវ។ សាច់​គ្មាន​ខ្លាញ់ ជា​ប្រភព​ជាតិ​ដែក ដ៏សម្បូរ​បែប ក៏​ជា​របប​អាហារ​សក្តិ​សម​សម្រាប់​ក្មេង​ស្រី​ជំទង់​ផងដែរ។ ថ្នាំ​គ្រាប់​ជាតិ​ដែក គួរ​តែ​លេប​បន្ថែម​អំឡុង​ពេល​ពេញវ័យ ដើម្បី​ផ្តល់​ជាតិ​ដែក​ឲ្យ​បាន​គ្រប់​គ្រាន់។

    – ស័ង្កសី (Zinc)៖ សារជាតិ​ចិញ្ចឹម​ចាំ​បាច់​មួយ​នេះ មាន​ក្នុង​គ្រាប់​ធញ្ញជាតិ សាច់​គ្មាន​ខ្លាញ់ សាច់​សត្វ​ស្លាប (យក​ស្បែក​ចេញ) និង​អាហារ​ជា​ច្រើន​ទៀត។ ក្មេង​ប្រុស​ពេញ​វ័យ ត្រូវ​ការ​ស័ង្កសី​ប្រមាណ ១១ មិលី្លក្រាម/ថ្ងៃ ខណៈ​ក្មេង​ស្រី​ត្រូវ​ការ​ត្រឹម​ប្រមាណ ៩ មិលីក្រាមប៉ុណ្ណោះ។

    អាស៊ីដ​ហ្វូលីក (Folate)៖ អាស៊ីដហ្វូលីក (វិតាមីន B) ជួយ​ការពារ​ភាព​ស្លេក​ស្លាំង និង​ការ​លូត​លាស់​របស់​កោសិកា។ កង្វះ​វិតាមីន B អាច​បណ្តាល​ឲ្យ​មាន​ជំងឺ​បាក់​ទឹក​ចិត្ត វិកល​ចរិក ខ្សោយ​មុខងារ​ចង់ចាំ និង​វង្វេង​វង្វាន់។ សារជាតិ​ចិញ្ចឹម​មួយ​នេះ មិន​អាច​ខ្វះ​បាន​ក្នុង​របប​អាហារ​របស់​ក្មេងៗ​ឡើយ។ អាស៊ីដ​ហ្វូលីក មាន​នៅ​ក្នុង​បន្លែ​ស្លឹក​បៃតង ផ្ទី ពពួក​ផ្លែ​ក្រូច សណ្តែក​លីង និងនំបុ័ង ក៏​ដូច​ជា​គ្រាប់​ស្រូវ​សាលី​ទាំង​មូល​ជាដើម។

    បដិសេធ

    Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

    ត្រួតពិនិត្យដោយ

    វេជ្ជ. ចាន់ ស៊ីណេត

    · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


    អត្ថបទ​ដោយ Khlaut Rithy · កែ May 10, 2022

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម

    តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម
    advertisement iconផ្សព្វផ្សាយពាណិជ្ជកម្ម