backup og meta

គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង

គួរញ៉ាំអាហារទាំងនេះ មុនពេលញ៉ាំគ្រឿងស្រវឹង

ភាគច្រើនការជួបជុំគ្នា មិនថាសមាជិកតិចឬ​ច្រើននោះទេ​ បងប្អូនប្រុសៗតែងមិនភ្លេច​ឡើយគ្រឿងស្រវឹង​មក​ចូលរួម តែ​កុំ​ភ្លេច​ថា​ផឹក​គ្រឿង​ស្រវឹង​ច្រើន​អា​ច​ប៉ះ​ពាល់​សុខភាព​ច្រើន​យ៉ាង។ ការហូបចុកគ្រឿងស្រវឺង ជាក់ស្ដែងតែងតែធ្វើឲ្យរំខានទៅដល់សុខភាព ទាំង​​​ក្នុងកំលុងពេលផឹក និង ក្រោយពេលផឹក។​ គ្រឿងស្រវឺងបង្កឲ្យប៉ះពាល់ដល់សរីរាង្គខាងក្នុងទៅជាជំងឺរ៉ាំរ៉ៃ ដូចជាជំងឺថ្លើម តម្រងនោម បេះដូង ខួរក្បាល ជំងឺឈាម ជាដើម។ កុំទាន់គិតទៅដល់ជំងឺធ្ងន់ គិតត្រឹមតែជំងឺស្រាលៗសិន វាក៏អាចធ្វើឲ្យ វិលមុខ ឈឺក្បាល ខ្សោះកម្លាំង ចង់ក្អួត រាក ធេងធោងក៏មាន។ តាមការ​ណែនាំ​មនុស្ស​ប្រុស​មិន​គួរ​ផឹក​គ្រឿងស្រាបៀរ​លើសពី​ពីរ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ ចំណែក​ស្រីៗ​មិន​គួរ​លើស​ពី​មួយ​កំប៉ុង​ក្នុង​មួយ​ថ្ងៃ​។​

តើមានវិធីសាស្ដ្រណាដែលអាច កាត់បន្ថយអាការៈទាំងនេះបានទេ?

ជាក់ស្ដែងប្រាកដជាមាន​ប្រសិនជាយើង អាចសាកល្បងញ៉ាំអាហារទាំងនេះបាន មុនពេលផឹក យ៉ាងហោចឲ្យបាន ១០នាទីទៅ ១២០នាទីជាមុនសិន។

១.ទឹក

ប្រសិនយើងមានការណាត់ជួបជុំមួយ ដែលកំណត់ពេលវេលាច្បាស់លាស់ មិនថា ១ម៉ោង ឬ ២ម៉ោងបន្ទាប់នោះទេ យើងគួរតែត្រៀមលក្ខណៈទុកជាមុនសិនជាមួយនឹងវិធីសារមញ្ញ គឺត្រូវផឹកទឹក​ឲ្យច្រើន យ៉ាងហោចក៏បាន ១ ទៅ ២លីត។ ការញាំទឹកឲ្យបានច្រើន អាច​រក្សាបាននូវ សីតុណ្ហភាព និងកំហាប់ជាតិទឹកក្នុងរាងកាយ​បានល្អ។ យើងតែងតែជួបប្រទះ​បទពិសោធន៍ នៅពេលផឹកស្រា តែងតែធ្វើឲ្យនោមញឹក។ ការនោម​ញឹក​​នេះ ធ្វើឲ្យ​ខ្លួនប្រាណយើង ឆាប់ខ្សោះជាតិទឹក ដោយបន្សល់ជាតិអាល់កុលច្រើនក្នុងឈាម ជាមូលហេតុនឹងធ្វើឲ្យយើង​ងាយអស់កម្លាំង វិលមុខ។ អ្នកស្រីវេជ្ជបណ្ឌិត Dr Kathryn O’Sullivan អ្នកវិទ្យាសាស្ត្រផ្នែក​អាហា​​រូបត្ថម្ភសម្រាប់រាងកាយនៅចក្រភពអង់គ្លេស ក៏មានប្រសាសន៍ថា គោលបំណងញ៉ាំទឹកឲ្យបានយ៉ាង​ហោច​ណាស់ ២លីត មុនពេល ញ៉ាំស្រាគឺជារឿងសំខាន់សម្រាប់សុខភាព។ កាន់តែពិសេសទៀតនោះ បើមានចំណិតក្រូចឆ្មា​ខ្លះជាមួយទៀត រឹតតែល្អសម្រាប់សុខភាពថ្លើម។

ទឹកក្រូចឆ្មារ

អត្ថបទគួរអាន៖

២.ទឹកផ្លែឈើ និងផ្លែឈើ

ការញ៉ាំទឹកផ្លែឈើដែលមានផ្ទុកទៅដោយជាតិវីតាមីនC ឲ្យបានយ៉ាងហោចណាស់១កែវមុនពេល​កម្មវិធី១ម៉ោង។ ធ្វើ​បែបនេះដើម្បីរក្សាបានជាតិវីតាមីនC ក្នុងរាងកាយជួយ​ទ្រទ្រង់ដល់ សរីរាង្គខួរក្បាល ប្រព័ន្ធរំលាយអាហារ និងតម្រង​នោម។ បន្ថែមពីនោះទៀត ការញ៉ាំផ្លែឈើក៏ជារឿងសំខាន់ផងដែរ ដូចជាផ្លែចេកជាដើមដែលជាប្រភេទផ្លែ​ឈើសម្បូរទៅដោយសារធាតុ​ប៉ូតាស្យូម អាច​ជួយទ្រទ្រង់រាងកាយក្រោយពេលដែលត្រូវទទួលរងការវាយប្រហារខ្លាំង​ពីជាតិអាលកុល។ នៅ​មានផ្លែឈើមួយចំនួនទៀតដូចជា ផ្លែប៊ឺ និង ផ្លែឆេរីជាដើម ដែលជាប្រភេទផ្លែឈើសម្បូរសារធាតុ​ចិញ្ចឹមសម្រាប់រាងកាយ​ និងប្រយោជន៍ជួយបង្កើតថាមពលឡើងវិញក្រោយពេលស្រវឹង។

ចង់ពិនិត្យជំងឺមហារីកសុដន់ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកមាត់ស្បូន ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកក្រពេញអូវែ ចុចទីនេះ!

ចង់ពិនិត្យជំងឺមហារីកសួត ចុចទីនេះ!

៣.​ស៊ុត

ជាក់ស្ដែង ស៊ុតក៏ជាកំពូលអាហារដែលសម្បូរទៅដោយប្រូតេអ៊ីន ជួយដល់រាងកាយ។ វាមានអត្ថប្រយោជន៍ខ្លាំង​ដោយ​មាន​វីតាមីន B ដែលល្អបំផុត សម្រាប់ទ្រទ្រង់សុខភាពថ្លើមឲ្យរឹងមាំ​។ យើងអាចសាកល្បងញ៉ាំស៊ុត មិនថាស៊ុតស្ងោ ចៀន ចំហុយ យ៉ាងហោចឲ្យបាន២គ្រាប់ ២ម៉ោង​មុនពេលកម្មវិធីអាចជួយកាត់បន្ថយ​ហានិ​ភ័យគ្រោះដល់សុខភាព ក្រោយពេលខ្វះប្រូតេអីនក្នុងខ្លួន។

៤.ត្រីសាម៉ុន

ត្រីសាម៉ុនក៏ជាប្រភេទអាហារស្ថិតក្នុងការជ្រើសរើសមុនដំបូងផុតមុនពេលញ៉ាំគ្រឿងស្រវឹង។ ព្រោះថាត្រីប្រភេទ​នេះ​មានផ្ទុកទៅដោយសារធាតុ​ខ្លាញ់ អូមេហ្គា៣ ជាប្រភេទខ្លាញ់ដែលផ្ដល់អត្ថប្រយោជន៍ទៅដល់សរីរាង្គខួរក្បាលស្ទើតែ​៦០%។ ការពង្រឹងទៅលើសមត្ថភាពខួរក្បាល និងអាចជួយកាត់បន្ថយអាការៈធេងធោង ក្រោយពេលស្រវឹង។ ម្យ៉ាង​​​​​វិញទៀត ការញ៉ាំត្រីសាម៉ុន យ៉ាងយូរ កន្លះម៉ោងមុនពេលញ៉ាំស្រា ដើម្បីជួយពន្យឺតទៅដល់មុខងាប្រព័ន្ធរំលាយអាហារ មិនឲ្យស្រូបសារធាតុចិញ្ចឹមចូលទៅក្នុងឈាមបានលឿននោះទេ ដូច្នេះ​វាក៏មិនងាយឲ្យជាតិអាល់កុលពង្រីកខ្លួន​បានលឿនដែរ។ អ្នកមានបទពិសោធន៍ផឹកស្រាស្របពេលពោះទទេ គឺងាយនឹងឆាប់ស្រវឹងជាងអ្នកដែលមាន​ផ្ទុកអាហារក្នុងក្រពះ។ បន្ថែមពីនេះទៀត ត្រីសាម៉ុនក៏មានផ្ទុកវីតាមីន B12 ដែលប្រភេទវីតាមីននេះនឹងបាត់​បង់​ច្រើនពេលយើងផឹកស្រា។ ដូច្នេះយើងនឹងទទួលបានសារធាតុប្រឆាំងអុកស៊ីតកម្មបន្ថែម ដើម្បីការពារ​ថ្លើម និង​ពោះវៀនរបស់យើងពីជាតិពុល និងការខូចខាតច្រើន។ យើងអាចសាកល្បងញ៉ាំត្រីសាម៉ុន មិនថា ដុត ចៀន អាំង ប្រឡាក់ ឬឆៅជាដើម។

អ្នកស្រីវេជ្ជបណ្ឌិត Dr Kathryn O’Sullivan បានបន្ថែមទៀតថា គ្មានវិធីសាស្ដ្រណាដែលអាចធ្វើឲ្យអ្នកផឹកមិនស្រវឹងបានទេ ហើយក៏មិនអាចធ្វើអ្នកស្រវឹងឆាប់ស្វាងដូចធម្មតាបានដែរ ដូចនេះមានតែវិធីសាស្ដ្ររៀប​ចំរបបអាហារសម្រាប់ញ៉ាំមុនពេលចាប់ផ្ដើម ដើម្បីការពារ និងកាត់បន្ថយ គ្រោះថា្នក់សុខភាពប៉ុណ្ណោះ។

ចំណុចសំខាន់

ជាក់ស្ដែងណាស់ការផឹកគ្រឿងស្រវឹងច្រើន រមែងតែងតែប៉ះពាល់ដល់សុខភាព ប៉ុន្ដែស្ថិតក្នុងកាលៈទេសៈខ្លះក៏ពិបាកនឹង​ជៀស​ផុត​ផង​ដែរ តែយើងក៏អាចសាកល្បងការពារ នូវវិធីមួយចំនួនខាងក្រោម ដើម្បីកាត់បន្ថយ​ហារនិភ័យ បញ្ហាទាំងនោះបានដូចជា៖ ការញ៉ាំទឹក ការញ៉ាំផ្លែឈើ ស៊ុត និង​ត្រីសាម៉ុនជាដើម ដែលអាហារទាំងនោះអាចជួយការពារសុខភាព។

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Fish oil, https://www.mayoclinic.org/drugs-supplements-fish-oil/art-20364810

AKE A OMEGA 3 FISH OIL SUPPLEMENT AND STILL DRINK A FEW BEERS,http://www.dhaomega3.org/FAQ/Can-you-take-a-omega-3-fish-oil-supplement-and-still-drink-a-few-beers-or-a-few-glasses-of-wine

What Should You Eat When You’re Hungover?, https://health.clevelandclinic.org/5-foods-that-can-beat-your-holiday-hangover/

Nutrition and healthy eating, https://www.mayoclinic.org/healthy-lifestyle/nutrition-and-healthy-eating/in-depth/low-fiber-diet/art-20048511

Eating and drinking during radiotherapy | Cancer treatment, https://www.cancerresearchuk.org/about-cancer/cancer-in-general/treatment/radiotherapy/side-effects/general-radiotherapy/eating-drinking-during-radiotherapy

កំណែ​ប្រែបច្ចុប្បន្ន

11/04/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

មូលហេតុបែបនេះហើយ​ បានជាក្មេងៗមិនគួរផឹកគ្រឿងស្រវឹង

ឆ្ងល់អត់ ម៉េចក៏ចេះតែរាក ក្រោយផឹកគ្រឿងស្រវឹង?​


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 11, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម