បើចង់បានសុខភាពឆ្អឹងរឹងមាំ និងលូតលាស់បានល្អ យើងគួរតែគិតទៅលើរបបអាហារដែលត្រូវញ៉ាំជារៀងរាល់ថ្ងៃ ជាពិសេសគឺពពួកអាហារសម្បូរទៅដោយសារធាតុ កាល់ស្យូម និង វីតាមីន D ដែលសារធាតុទាំងពីរដើរតួយ៉ាងសំខាន់ជួយជំរុញការលូតលាស់ និងរក្សាគុណភាពកំហាប់ឆ្អឹងបានរឹងមាំ។
មិនថាកុមារ មនុស្សពេញវ័យ ឬ មនុស្សចាស់នោះទេ សុទ្ធតែត្រូវការ សុខភាពឆ្អឹងរឹងមាំល្អ ដូច្នេះសូមកុំភ្លេចដាក់បញ្ចូលរបបអាហារទាំងនេះក្នុងរបបអាហារបីពេលប្រចាំថ្ងៃរបស់យើង។
ពពួកកាល់ស្យូម៖ ការលូតលាស់ និងភាពរឹងមាំរបស់ឆ្អឹងត្រូវការជាចាំបាច់នូវប្រភេទសារធាតុមួយនេះ។ យើងអាច រកវាបានយ៉ាងច្រើននៅលើប្រភេទអាហារដូចជា ទឹកដោះគោ ទឹកដោះពពែ ឈីស អាហារទឹកដោះគោផ្សេងទៀត បន្លែស្លឹកបៃតង ប្រូខូលី ស្ពៃក្តោប សណ្តែកសៀង តៅហ៊ូ គ្រាប់ធញ្ញជាតិ នំបុ័ង ត្រីសាឌីនជាដើម ដែលពពួកអាហារទាំងនេះមានផ្ទុកសារធាតុកាល់ស្យូមខ្ពស់។ មនុស្សវ័យជំទង់កំពុងស្ថិតក្នុងការរីកលូតលាស់ឆ្អឹង ត្រូវការប្រើប្រាស់ កាល់ស្យូម ៧០០ មល្លីក្រាមក្នុងមួយថ្ងៃទើបអាចជំនួយដល់ការលូតលាស់បានល្អ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ពពួកវីតាមីន D៖ វីតាមីន D ជាសារធាតុចិញ្ចឹមសម្រាប់រាងកាយជួយជំរុញដល់ការស្រូបយកសារធាតុកាល់ស្យូមទៅបំពេញតម្រូវការលូតលាស់របស់ឆ្អឹង។ រឿងដែលសំខាន់ វីតាមីនប្រភេទនេះ មិនសូវជាសម្បូរមានលើប្រភេទអាហារនោះទេ។ ទោះជាមាន ក៏ស្ថិតក្នុងបរិមាណមិនសូវច្រើនផងដែរ ដូចជា ពពួកត្រីសាម៉ុន តី្រធូណា ស៊ុតផ្នែកក្រហម ផ្សិត គ្រឿងក្នុងត្រី ថ្លើមគោ និង ទឹកដោះជាដើម។ ប៉ុន្ដែវីតាមីន D នេះវាក៏មាននៅក្នុងពន្លឺព្រះអាទិត្យផងដែរ។ យើងអាចចំណាយពេល យ៉ាងហោច ១៥ ទៅ ២០នាទីអនុញ្ញាតឲ្យស្បែករបស់យើងប៉ះផ្ទាល់ពន្លឺព្រះអាទិត្យនៅពេលព្រឹក និងពេលល្ងាចដើម្បីទទួលបានវីតាមីន D។ សម្រាប់មនុស្សពេញវ័យត្រូវការវីតាមីន D យ៉ាងហោច ០,០១មល្លីក្រាមក្នុងមួយថ្ងៃ។
ចុះវីតាមីន A មានអត្ថប្រយោជន៍ដល់សុខភាពឆ្អឹងដែរទេ?
ជាក់ស្ដែងណាស់ថា វីតាមីន A ក៏សំខាន់ចំពោះសុខភាពឆ្អឹងផងដែរ ប៉ុន្ដែមិនត្រូវបាន រាប់បញ្ចូល មិនចាត់ទុកជាផ្នែកសំខាន់ដូចពពួកកាល់ស្យូមនោះទេ។ ព្រោះបើតាមការលើកឡើងរបស់ អង្គការសុខភាពឆ្អឹងរបស់អាមេរិកបានចុះផ្សាយថា ការញ៉ាំវីតាមីនA លើសពី ១,៥ មល្លីក្រាម ក្នុងមួយថ្ងៃអាចបណ្ដាលឲ្យថយចុះកំហាប់ឆ្អឹង។ ព្រោះថា វីតាមីន A គឺមានប្រភពពីសារធាតុម្យ៉ាងគឺ Retinol។ សារធាតុប្រភេទនេះមាននៅលើ សាច់សត្វ ត្រី នំប្រើមេម្សៅ និង ពពួកថ្លើមសត្វ ជាដើម។ មួយវិញទៀត វីតាមីនA ក៏មានប្រភពពី beta-carotene ត្រូវបានរកឃើញនៅក្នុងផ្លែឈើ និងបន្លែពណ៌បៃតង និងពណ៌ទឹកក្រូច។ ប៉ុន្ដែមិនថ្វីនោះទេ ប្រភេទវីតាមីន A ដែលមានប្រភពពី Beta-carotene ជាទូទៅត្រូវបានចាត់ទុកថាមានសុវត្ថិភាព។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-bmi]