កាល់ឡូរី គឺជាថាមពលដែលបានស្រូបចេញពីអាហារ មានអត្ថប្រយោជន៍ច្រើនដល់រាងកាយជួយសម្រួលដល់ដំណើរការមេតាប៉ូលិស ដំណើរការសាច់ដុំ និងខួរក្បាល។ រាងកាយរបស់យើងត្រូវការ កាល់ឡូរីក្នុងកម្រិតមួយសមស្រប បើច្រើនពេកនឹងអាចបង្កជាបញ្ហាដល់សុខភាពវិញ ដូចជាការឡើងទម្ងន់នឹងឈានដល់ការបង្កជាជំងឺផ្សេងៗបាន។ បើតិចពេក ធ្វើឲ្យរាងកាយ និងស្មារតីរបស់យើងចុះខ្សោយ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
យើងអាចដឹងពីកម្រិតកាល់ឡូរីដែលរាងកាយយើងម្នាក់ៗត្រូវការ តាមរយៈរង្វាស់ BMR (basal metabolic rate) ដោយផ្អែកទៅលើ កម្ពស់ អាយុ ភេទ គីឡូ និងសកម្មភាពរស់នៅប្រចាំថ្ងៃ ដូចជា ការធ្វើការងារ ការគិត ការហាត់ប្រាណជាដើម ដែលរាងកាយត្រូវការកាល់ឡូរីខុសៗគ្នាផងដែរ។
ជាតម្រូវការចាំបាច់ប្រចាំថ្ងៃ សម្រាប់កុមារអាយុក្រោម ១៥ឆ្នាំ ត្រូវការកាល់ឡូរីជាមធ្យម ១ ០០០ កាល់ឡូរី បើកុមារមានសកម្មភាពច្រើន អាចឈានដល់ ១ ២០០កាល់ឡូរី។ សម្រាប់មនុស្សពេញវ័យ ចន្លោះពី ១៦-១៨ ឆ្នាំដែលមានសកម្មភាពខ្លាំង ត្រូវការខ្ពស់បំផុត ៣ ១០០ កាល់ឡូរី ហើយសម្រាប់វ័យចាប់ពី ១៩ឆ្នាំឡើងអាចត្រូវការជាមធ្យមប្រហែល ២ ៥០០កាល់ឡូរីសម្រាប់បុរស និង ២០០០ កាល់ឡូរីចំពោះនារី។
ហេតុអ្វីត្រូវគ្រប់គ្រងកាឡូរីក្នុងរាងកាយឲ្យបានល្អ?
ការគ្រប់គ្រងកាល់ឡូរីក្នុងរាងកាយបានល្អមានន័យថា យើងអាចការពារខ្លួនយើងពីជំងឺផ្សេងៗ។ តួយ៉ាងបើកាល់ឡូរីមានការកើនឡើងខ្ពស់លើសកម្រិតតម្រូវការ នោះរាងកាយនឹងប្រឈមជំងឺដូចជា ជំងឺធាត់ លើសឈាម ជំងឺបេះដូង និង លើសជាតិខ្លាញ់ជាដើម។ ផ្ទុយមកវិញប្រសិនបើ រាងកាយខ្វះកាល់ឡូរី នឹងធ្វើឲ្យសុខភាពចុះខ្សោយ គ្មានកម្លាំង ថយចុះម៉ាស់សាច់ដុំ ប៉ះពាល់សុខភាពខួរក្បាល និងរាងកាយស្គម។
យើងអាចគ្រប់គ្រងកម្រិតកាល់ឡូរីក្នុងរាងកាយបានល្អដោយការគ្រប់គ្រងតុល្យភាពរបបអាហារ ពោលប្រភេទអាហារដែលគួរញ៉ាំ គឺមានរួមផ្សំដោយសារធាតុចិញ្ចឹមដូចជា ពពួកប្រូតេអ៊ីន កាល់ស្យូម ខ្លាញ់សុខភាព ជាតិដែក ជាតិរ៉ែ វីតាមីនជាដើម។ សារធាតុទាំងនោះយើងអាចស្វែរកបាននៅក្នុងពពួក បន្លែ ផ្លែឈើ សាច់ ទឹកដោះគោស្រស់ គ្រាប់ធញ្ញជាតិ បន្ថែមពីនោះត្រូវតែធ្វើការហាត់ប្រាណឲ្យបានជាប្រចាំទើបសុខភាពកាន់តែល្អ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-bmi]