ផ្សិតមិនត្រឹមតែជាប្រភេទអាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពច្រើនទៀតផង។ ផ្សិតមានសារធាតុចិញ្ចឹមសំខាន់ៗច្រើនដូចជា វីតាមីន B ចម្រុះ វីតាមីន D ទង់ដែង សេលីញ៉ូម ផូស្វ័រ ប៉ូតាស្យូម និង ជាតិសរសៃ។
ផ្សិតមិនត្រឹមតែជាប្រភេទអាហារមានរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានគុណប្រយោជន៍ចំពោះសុខភាពច្រើនទៀតផង។ ផ្សិតមានសារធាតុចិញ្ចឹមសំខាន់ៗច្រើនដូចជា វីតាមីន B ចម្រុះ វីតាមីន D ទង់ដែង សេលីញ៉ូម ផូស្វ័រ ប៉ូតាស្យូម និង ជាតិសរសៃ។
ផ្សិតគ្មានជាតិខ្លាញ់ និង ជាតិស្ករ ប៉ុន្ដែមានសារធាតុចិញ្ចឹមច្រើន ក្នុងចំណុចនេះសម្រាប់អ្នកដែលមានលើសទម្ងន់ ឬធាត់ អាចសាកល្បងញ៉ាំជាប្រចាំបាន ដោយមិនភ័យខ្លាចការឡើងកម្រិតជាតិស្ករ និង ខ្លាញ់ធ្វើឲ្យកាន់តែធាត់នោះទេ។ ម្យ៉ាងវិញទៀត សារធាតុសរសៃ គឺជាផ្នែកមួយជួយសម្រួលដល់សុខភាពប្រព័ន្ធរំលាយអាហារ ឲ្យដំណើរការបានល្អ។
អ្នកដែលមានកម្រិតជាតិស្ករខ្ពស់ប្រឈមនឹងការកើតជំងឹទឹកនោមផ្អែម ឬអ្នកជំងឺទឹកនោមផ្អែមប្រភេទ២ អាចញ៉ាំ ផ្សិតបានដោយមិនបាច់ភ័យព្រួយនឹងការកើនឡើងកម្រិតជាតិស្ករនោះទេ ព្រោះអាហារមួយនេះគ្មានកម្រិតជាតិស្ករឡើយ។
សមាសធាតុសំខាន់ៗដែលមាននៅក្នុងរបបអាហារមួយប្រភេទនេះ អាចជួយពង្រឹងដល់ប្រព័ន្ធភាពស៊ាំបានល្អ ពិសេសជួយដល់ពពួកកោសិកាដូចជា កោសិកា Hematopoietic , Lymphocytes, Macrophages, Dendritic និង Dendritic ដែលជាក្រុមកោសិកាជួយប្រឆាំងនឹងពពួកបាក់តេរី និងមេរោគផ្សេងៗដែលអាចជ្រៀតចូលក្នុងរាងកាយ។
តាមការសិក្សាបានបង្ហាញថា ផ្សិតក៏មានសមត្ថភាពប្រឆាំងនឹងការវិវត្ដជំងឺមហារីកបាន ពិសេសប្រភេទមហារីកដែលកើតចេញពីការរលាកដោយអុកស៊ីតកម្ម និងការរលាករាំរ៉ៃ។ ចំពោះបុរសៗ ដែលប្រឈមនឹងការកកើតជំងឺមហារីកក្រពេញប្រូស្ដាត និង ស្ដ្រីប្រឈមនឹងការកើត ជំងឹមហារីកសុដន់ ក៏អាចជួយការពារបានមួយកម្រិត។
ការញ៉ាំផ្សិតបានជាប្រចាំ អាចជួយការពារពីការរលាកផ្សេងៗ សំខាន់នោះគឺជួយខួរក្បាល ដែលប្រឈមការវិវត្ដទៅជាជំងឺភ្លេចភ្លាំងច្រើនទៅតាមវ័យ។ អាចនិយាយបានថា ផ្សិតជាប្រភេទរបបអាហារល្អ សម្រាប់មនុស្សចាស់ ដែលប្រឈមនឹងកត្ដាមួយនេះ។ តាមការសិក្សាក្នុងឆ្នាំ២០១៩ បានបង្ហាញថា អ្នកដែលបានញ៉ាំ ផ្សិតយ៉ាងហោចពីរដង ក្នុងមួយសប្ដាហ៍ មានអត្រានៃការចងចាំបានល្អ ជាងអ្នកមិនធ្លាប់បានញ៉ាំ។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Mushrooms are a flavorful superfood that benefits virtually every diet and cuisine. https://www.mushroomcouncil.org/all-about-mushrooms/nutrition/
7 health benefits of mushrooms https://connect.uclahealth.org/2022/01/24/7-health-benefits-of-mushrooms/
Mushrooms https://nutritionfacts.org/topics/mushrooms/
6 Mighty Mushroom Benefits https://www.goodnet.org/articles/6-mighty-mushroom-benefits
Chaga Mushroom Health Benefits https://health.clevelandclinic.org/chaga-mushroom-benefits/
កំណែប្រែបច្ចុប្បន្ន
02/08/2022
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ