backup og meta

កំពូលផ្លែឈើទាំងនេះ ផ្តល់គុណប្រយោជន៍ដ៏អស្ចារ្យដល់សុខភាពបេះដូង

កំពូលផ្លែឈើទាំងនេះ ផ្តល់គុណប្រយោជន៍ដ៏អស្ចារ្យដល់សុខភាពបេះដូង

ផ្លែឈើមានច្រើនប្រភេទលើទីផ្សារ យើងអាចដឹងពីរសជាតិរបស់វា ប៉ុន្ដែពេលខ្លះយើងក៏មិនប្រាកដថាអាចដឹងពីគុណសម្បត្ដិផ្លែឈើ​ទាំង​នោះ​ចំពោះសុខភាពនោះដែរ។ ពពួកផ្លែឈើមួយ​ចំនួនអាចជួយឲ្យបេះដូងយើងមានសុខភាពល្អ សម្រួលសរសៃឈាម និងអាចការពារបេះដូងពីជំងឺផ្សេងៗផង។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

១.ផ្លែប៊ឺរី

ខ្សែស្រឡាយផ្លែឈើប្រភេទនេះមិនថា ប្លូប៊ឺរី ឬស្ដ្រប៊ឺរី មានមុខងារពិសេសប្រឆាំងនឹងអុកស៊ីតកម្ម។ Anthocyanins ជាសារធាតុម្យ៉ាងមាននៅក្នុងផ្លែប៊ឺរី អាចជួយការពារការរលាក កាត់បន្ថយការកើតស្រេ្ដស ជួយសុខភាពបេះដូង និងជំរុញឲ្យចរន្តឈាមរត់​បាន​ស្រួល។ ការសិក្សាបង្ហាញថា បង្កើតទម្លាប់ញ៉ាំទឹកប៊ឺរី មួយពែងប្រចាំថ្ងៃ រយៈពេល ៧ខែ នឹងអាចកាត់បន្ថយហានិភ័យជំងឺបេះដូងបាន ១៧%។

២. ផ្លែក្រូច

ផ្លែក្រូចជាផ្លែឈើសម្បូរទៅដោយ វីតាមីន A, C, E និងជាតិសរសៃច្រើនល្អសម្រាប់សុខភាព។ វីតាមីន C មានមុខងារជួយពង្រឹងប្រព័ន្ធភាពស៊ាំ ការពារពីពពួកមេរោគ និង ពីជំងឺផ្សេងៗ។ ចំណែកវីតាមីន E ជួយរក្សាសម្ពាធ ឈាម ជំរុញឲ្យឈាមដំណើរការល្អ និងសម្រួលចង្វាក់បេះដូង។

៣. ផ្លែឪឡឹក

ឪឡឹកទុំក្រៅពីរសជាតិឆ្ងាញ់ ក៏ជាអាហារសម្រាប់សុខភាពបេះដូងផងដែរ។ ការសិក្សាបានបង្ហាញ ក្នុងផ្លែឪឡឹកមាន​​ផ្ទុកសារធាតុសំខាន់ ៣យ៉ាងគឺ Citrulline, Nitric, lycopene។ សារធាតុទាំងនេះ ជួយឲ្យធ្វើចរន្ដឈាមដើរស្រួល កាត់បន្ថយអត្រាប្រឈមកើតជំងឺលើសសម្ពាធឈាម និង ជំងឺគាំងបេះដូង។

[embed-health-tool-heart-rate]

៤.ផ្លែប៊ឺរ

ផ្លែប៊ឺរជាប្រភេទផ្លែឈើសម្បូរជាតិកាល់ស្យូម និង អាស៊ីដខ្លាញ់អូមេហ្គា៣ ជាសារជាតិសំខាន់អាចកាត់បន្ថយបរិមាណ​​ខ្លាញ់ triglyceride ក្នុងសរសៃឈាម។

Triglyceride ជាប្រភេទខ្លាញ់ក្នុងសរសៃឈាមដែលបានបំប្លែងចេញពីរបបអាហារដែលយើងបានញ៉ាំ។ នៅក្នុងសរសៃ​ឈាម ប្រសិនបើបរិមាណខ្លាញ់នេះកើនឡើងលើសពី ១៥០ មិល្លីក្រាម/ដេស៊ីលីត្រឈាម គឺងាយធ្វើឲ្យយើងប្រឈមកើតជំងឺបេះដូង និងលើសម្ពាធឈាមបាន។ ដូច្នេះ អាស៊ីដខ្លាញ់ អូមេហ្គា ៣ អាចជួយកាត់បន្ថយបរិមាណខ្លាញ់នេះ។

សម្រាប់បេះដូង

៥.ចេក

ចេកទុំសម្បូរទៅដោយប៉ូតាស្យូមដែលជារ៉ែសំខាន់ជួយធ្វើឲ្យចរន្តឈាមដំណើរការល្អ ពិសេសជួយឲ្យបេះដូងជៀស​ផុត​​ពីជំងឺផ្សេងៗទៀតផង។ បរិមាណចេក ១០០ក្រាម មានផ្ទុកប៉ូតាស្យូម ៣៦០ មិល្លីក្រាម ដូច្នេះការញ៉ាំចេកប្រចាំថ្ងៃអាចជួយដល់សុខភាពបេះដូង។

៦.ល្ហុងទុំ

ល្ហុងទុំជាផ្លែឈើសម្បូរលើទីផ្សារ តម្លៃក៏ធូថ្លៃ ចំណែកគុណសម្បតិ្ដក៏ច្រើនចំពោះសុខភាព។ លក្ខណៈពិសេសរបស់ល្ហុង​ទុំក៏មានផ្ទុកវីតាមីន A, C, E មិនចាញ់ផ្លែក្រូចនោះដែរ។ លើសពីនេះក៏មានផ្ទុករ៉ែកាល់ស្យូមជួយដល់សុខភាព​បេះ​ដូង និងឆ្អឹង។ ល្ហុងទុំ១០០ក្រាម មានផ្ទុកកាល់ស្យូម ៤៦ មិល្លីក្រាម។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Are Avocados Anti-Inflammatory / A Good Source of Omega-3? https://www.healwithfood.org/anti-inflammatory-diet/avocado-omega-3-content.php

Vitamin E is a nutrient that’s important https://www.mayoclinic.org/drugs-supplements-vitamin-e/art-20364144

What is vitamin E and what does it do? https://ods.od.nih.gov/factsheets/VitaminE-Consumer/#:~:text=The%20body%20also%20needs%20vitamin,carry%20out%20many%20important%20functions.

Potassium Management of Banana https://www.ipipotash.org/uploads/udocs/Potassium%20Management%20of%20Banana.pdf

The Nutrition Source Of banana https://www.hsph.harvard.edu/nutritionsource/food-features/bananas/#:~:text=One%20serving%2C%20or%20one%20medium,fiber%2C%20and%20450%20mg%20potassium.

កំណែ​ប្រែបច្ចុប្បន្ន

16/09/2024

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

កត្តាទាំងនេះហើយធ្វើឲ្យប៉ះពាល់ដល់សុខភាពបេះដូងនោះ

អ្នកជំងឺខ្សោយបេះដូង គួរកាត់បន្ថយការ​ញ៉ាំមឹក


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Sep 16

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម