ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់សុខភាពច្រើន ដូចជា សុខភាពបេះដូង ខួរក្បាល ប្រព័ន្ធការពាររាងកាយ ហើយក៏ប៉ះពាល់ដល់សកម្មភាពការងារប្រចាំថ្ងៃរបស់យើងផងដែរ។ ដូច្នេះខាងក្រោមគឺជាអាហារអាចជួយទ្រទ្រង់ដល់សុខភាពយើង ក្រោយពេលគេងមិនបានគ្រប់គ្រាន់ម្ដងម្កាល។
ការគេងមិនគ្រប់គ្រាន់អាចប៉ះពាល់ដល់សុខភាពច្រើន ដូចជា សុខភាពបេះដូង ខួរក្បាល ប្រព័ន្ធការពាររាងកាយ ហើយក៏ប៉ះពាល់ដល់សកម្មភាពការងារប្រចាំថ្ងៃរបស់យើងផងដែរ។ ដូច្នេះខាងក្រោមគឺជាអាហារអាចជួយទ្រទ្រង់ដល់សុខភាពយើង ក្រោយពេលគេងមិនបានគ្រប់គ្រាន់ម្ដងម្កាល។

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ប្រសិនបើយើងគេងមិនគ្រប់គ្រាន់ គួរតែជ្រើសរើសអាហារណាដែរសម្បូរជាតិកាល់ស្យូម។ អាហារទាំងនោះមានដូចជាពពួកបន្លែបៃតង គ្រាប់ធញ្ញជាតិ និងទឹកដោះគោស្រស់ជាដើម ព្រោះជាតិកាល់ស្យូមជួយដល់សុខភាពបេះដូង និងឆ្អឹង ពិសេសជួយដល់ចរន្ដឈាមឲ្យដំណើរការល្អ និងបង្កើនម៉ាសសាច់ដុំ។
អាហារសម្បូរជាតិដែក និងស័ង្កសី អាចជួយរក្សាសុខភាពយើងឲ្យល្អប្រសើរទោះយើងគេងមិនគ្រប់គ្រាន់ក៏ដោយ។ ព្រោះជាតិដែក ជួយដល់កោសិកាគ្រាប់ឈាមក្រហមឲ្យដំណើរការបានល្អពេញរាងកាយ ចំណែកជាតិស័ង្កសីល្អសម្រាប់គ្រាប់ឈាមស ដែលជាផ្នែកមួយយ៉ាងសំខាន់នៃប្រព័ន្ធការពារក្នុងរាងកាយ។ របបអាហារដែលសម្បូរសារធាតុទាំងពីរ មានដូចជា ពោត បន្លែបៃតង សាច់គោ គ្រាប់ធញ្ញជាតិ ទឹកដោះគោរស្រស់ សណ្ដែកខៀវ និងផ្សិត។
ការសិក្សាបានបង្ហាញថា អ្នកគេងមិនគ្រប់គ្រាន់ ឬគេងតិចជាង ៦ម៉ោង អាចប្រឈមបាត់បង់ជាតិទឹកដល់ទៅ ៥០% បើធៀបនឹងអ្នកបានគេងលើសពី ៧ម៉ោង។ ការថយចុះជាតិទឹកអាចធ្វើឲ្យយើងមានអាការៈ វិលមុខ ឈឺក្បាល និងអស់កម្លាំង។ ដើម្បីបំពេញជាតិទឹកឲ្យគ្រប់គ្រាន់ យើងអាច ញ៉ាំអាហារដែលសម្បូរជាតិទឹក ឬក៏អាចញ៉ាំទឹកឲ្យបានច្រើន ក៏ល្អដែរ។
ជាតិកាហ្វេអ៊ីនដែលមាននៅក្នុងអាហារ ឬភេសជ្ជៈ អាចជួយឲ្យយើងមានអារម្មណ៍ស្រស់ស្រាយ និងកាត់បន្ថយការងងុយគេង។

ពពួកអាហារដែលផ្ទុកអាស៊ីតខ្លាញ់អូមេហ្គា៣ មានអត្ថប្រយោជន៍ចំពោះខួរក្បាល ជួយដល់ការចងចាំ និងជួយដល់សុខភាពបេះដូង។ ដូច្នេះសម្រាប់អ្នកគេងមិនបានគ្រប់គ្រាន់អាចស្វែងរកសារជាតិនេះនៅក្នុង ពពួកគ្រាប់ធញ្ញជាតិ ស៊ុត ខ្លាញ់ត្រី ផ្លែប៊ឺ សាច់ត្រីសាលម៉ុន និងធូណាជាដើម។
អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Hydration and Sleep https://www.sleepfoundation.org/nutrition/hydration-and-sleep
Shorter sleep may cause dehydration https://www.health.harvard.edu/staying-healthy/shorter-sleep-may-cause-dehydration
Diet and Sleep Physiology: Public Health and Clinical Implications https://www.frontiersin.org/articles/10.3389/fneur.2017.00393/full
Can having low iron levels affect your sleep? https://www.avogel.co.uk/health/sleep/can-having-low-iron-levels-affect-your-sleep/
Iron Rich Foods https://www.redcrossblood.org/donate-blood/blood-donation-process/before-during-after/iron-blood-donation/iron-rich-foods.html
កំណែប្រែបច្ចុប្បន្ន
11/01/2023
អត្ថបទដោយ អឿ អ៊ុយ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ ទូច សុខា
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ