ចង់ឲ្យថ្លើមមានសុខភាពល្អ ប្រាកដណាស់យើងត្រូវតែគិតគូទៅលើការហូបចុកប្រចាំថ្ងៃជាចាំបាច់ ពិសេសយើងត្រូវដឹងថា អាហារប្រភេទណាដែលគួរញ៉ាំ និង អាហារណាមិនគួរញ៉ាំ។ ខាងក្រោមគឺជាប្រភេទអាហារដែលមានគុណសម្បត្ដិបំផុតសម្រាប់សុខភាពថ្លើមដែលយើងគួរដឹង។
ចង់គណនារកចង្វាក់បេះដូងលោត ចុចទីនេះ!
១.ផ្លែឈើ និងបន្លែ
ទាំងបន្លែ និង ផ្លែឈើគឺជាប្រភពអាហារដែលសម្បូរទៅដោយ សារជាតិចិញ្ចឹមចម្រុះ មានពពួកវីតាមីន ប្រូតេអ៊ីន និង រ៉ែសំខាន់ៗដែលថ្លើមយើងត្រូវការ។ បន្លែ និង ផ្លែឈើទាំងនេះមានដូចជា ទំពាំងបាយជូរ ក្រូច ប៊ឺ ល្ហុងទុំ ស្វាយទុំ តាសក់ផ្អែម ឪឡឹក ផ្លែប៉ោម ស្ពៃបៃតង ប៉េងបោះ ស្ពៃក្ដោប និង ខាត់ណាខៀវ ជាដើម។ ញ៉ាំផ្លែឈើ និងបន្លែ ឲ្យបានជាប្រចាំ ជួយឲ្យថ្លើមមានសុខភាពល្អ ការពារជំងឺផ្សេងៗ។
២.គ្រាប់ធញ្ញជាតិ
គ្រាប់ធញ្ញជាតិ ក៏មានចំណែកធ្វើឲ្យថ្លើមមានសុខភាពល្អ ព្រោះគ្រាប់ធញ្ញជាតិជួយកម្ចាត់ខ្លាញ់អាក្រក់ពីសរសៃឈាម។ គ្រាប់ធញ្ញជាតិ ដែលជាប្រភេទអាហារសម្រន់យើងចូលចិត្ដញ៉ាំ គឺសុទ្ធតែផ្ដល់អត្ថប្រយោជន៍ដល់សុខភាពថ្លើមទាំងអស់។ តួយ៉ាងដូចជា គ្រាប់អាល់ម៉ុន គ្រាប់ផ្កាឈូករ័ត្ន គ្រាប់ល្ពៅ គ្រាប់និងស្វាយចន្ទីលីងជាដើម។
៣.ខ្លាញ់ត្រី
យើងក៏បានដឹងខ្លះហើយអំពីអត្ថប្រយោជន៍ ពពួកខ្លាញ់ត្រី ដែលជាអាហារល្អបំផុតសម្រាប់សុខភាពរាងកាយ ពិសេសគឺសុខភាពថ្លើមតែម្ដង។ ខ្លាញ់ត្រីគឺសម្បូរទៅដោយអាស៊ីតខ្លាញ់ ត្រូកូលអូមេហ្គា មិនថា អូមេហ្កា ៣ ឬ ៦នោះទេ គឺមាននៅក្នុងខ្លាញ់ត្រីទាំងអស់។ យើងអាចស្វែងអាចស្វែងរកអាស៊ីតខ្លាញ់ប្រភេទនេះ មាននៅក្នុងសាច់ត្រី និង គ្រឿងសមុទ្រផងដែរ។
៤.កាហ្វេ
កាហ្វេក៏ជួយឲ្យថ្លើមមានសុខភាពល្អផងដែរ។ ប៉ុន្ដែវិធីនៃការញ៉ាំកាហ្វេជួយដល់សុខភាព គឺការគ្រប់គ្រងបរិមាណស្ករ ពោលប្រើប្រាស់ស្ករកាន់តែតិច ឬមិនប្រើសោះកាន់តែល្អ។ យោងតាមការសិក្សាបានបង្ហាញថា កាហ្វេអាចជួយប្រឆាំងនឹងអុកស៊ីតកម្ម និង ប្រឆាំងការរលាកផ្សេងៗ ដូច្នេះហើយទើបកាហ្វេអាចការពារ និង ថែរក្សាថ្លើមឲ្យមានសុខភាពល្អ។ ថ្វីដ្បិតកាហ្វេផ្ដល់អត្ថប្រយោជន៍ចំពោះសុខភាព ប៉ុន្ដែយើងក៏មិនត្រូវញ៉ាំច្រើនលើសកម្រិតនោះដែរ ពោលអាចញ៉ាំត្រឹមបរិមាណ មិនលើសពី ៤០០ មិល្លីក្រាមនៃជាតិកាហ្វេអ៊ីនក្នុងមួយថ្ងៃគឺល្អ។
៥.តែ
តែក៏ជាប្រភេទភេសជ្ជៈមានការពេញនិយមខ្លាំង ចំពោះអ្នកដែលមានបញ្ហាញ៉ាំកាហ្វេមិនសូវបាន មិនតែប៉ុណ្ណោះក៏ជាភេសជ្ជៈជួយដល់សុខភាពថ្លើមផងដែរ។ តែមានប្រភពចេញពីរុក្ខជាតិ មិនថា តែខ្មៅ តែបៃតងនោះទេ ព្រោះសារជាតិ catechin ដែលមាននៅក្នុងតែ មានគុណប្រយោជន៍ដល់សុខភាពថ្លើម ប្រឆាំងការលាក ប្រឆាំងជំងឺមហារីក និងជួយប្រឆាំងខ្លាញ់រុំថ្លើមផងដែរ។
ចំណុចសំខាន់
- ផ្លែឈើ និងបន្លែ
- គ្រាប់ធញ្ញជាតិ
- ខ្លាញ់ត្រី
- កាហ្វេ
- តែ
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
[embed-health-tool-heart-rate]