brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

មានបញ្ហាខ្សោយតម្រងនោម កុំរំលងរបបអាហារទាំងនេះ!

តម្រងនោមមានតួនាទីសំខាន់ណាស់ក្នុងការច្រោះកាកសំណល់ក្នុងរាងកាយ បញ្ចេញមកក្រៅ ក្នុងទម្រង់ជាទឹកនោម មិនតែប៉ុណ្ណោះក៏មានតួនាទីជួយគ្រប់គ្រងជាតិទឹក ជាតិអំបិល រួមទាំងពពួករ៉ែសំខាន់មាន កាល់ស្យូម ផូស្វ័រ និង ប៉ូតាស្យូមដែលមាននៅក្នុងឈាមរបស់យើង។

មានបញ្ហាខ្សោយតម្រងនោម កុំរំលងរបបអាហារទាំងនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ដូច្នេះប្រសិនបើតម្រងនោមចុះខ្សោយ នោះសុខភាពរបស់យើងអាចប្រឈមផលវិបាកផ្សេងៗដូចជា ការចាល់ជាតិទឹក អាចបង្កឲ្យហើមជើង ហើមដៃ ការលើសសម្ពាធឈាម ទឹកចូលសួត កើនឡើងជាតិប៉ូតាស្យូមក្នុងឈាម ប៉ះពាល់ដល់បេះដូង និង អាចប៉ះពាល់ដល់ជីវិតផងដែរ។

របបអាហារសម្រាប់អ្នកខ្សោយតម្រងនោម

ដូច្នេះខាងក្រោមគឺជាប្រភេទរបបអាហារដែលល្អសម្រាប់អ្នកដែលមានបញ្ហាខ្សោយតម្រងនោម៖

១.ស្ពៃក្តោប

ស្ពៃក្ដោមគឺជាបន្លែល្អសម្រាប់អ្នកខ្សោយតម្រងនោម ព្រោះស្ពៃក្ដោបមានផ្ទុកមកជាមួយសារធាតុ phytochemicals ដែលជាសារធាតុជួយប្រឆាំងនឹងពពួកបាក់តេរី និង មេរោគផ្សេងៗ។ យើងអាចញ៉ាំស្ពៃក្ដោបជាលក្ខណៈស៊ុប សាឡាត់ ឬអាចញ៉ាំឆៅក៏បានដែរ។

២.ម្ទេសប្លោកក្រហម

ម្ទេសប្លោកក្រហម មានកម្រិតប៉ូតាស្យូមទាបដែលល្អបំផុតសម្រាប់អ្នកខ្សោយតម្រងនោម។ មិនតែប៉ុណ្ណោះរសជាតិវាវិញក៏ឆ្ងាញ់ យើងអាចច្នៃជាមុខម្ហូបផ្សេងៗតាមចំណូលចិត្ដ មិនប៉ះពាល់ដល់តម្រងនោមនោះទេ។

៣.ផ្កាខាត់ណាខៀវ

ផ្កាខាត់ណាខៀវសម្បូរទៅដោយវីតាមីន C និងជាតិសរសៃ មិនតែប៉ុណ្ណោះវាក៏មានអត្ថប្រយោជន៍ជួយរាងកាយយើងកម្ចាត់ជាតិពុលបានល្អ។ ដូច្នេះយើងអាចញ៉ាំបន្លែនេះបានទាំង ឆៅ ចំហុយ ឬស៊ុប ប៉ុន្ដែគួរញ៉ាំជាចំហុយវិញ ទើបជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកមានបញ្ហាខ្សោយតម្រងនោម។

៤.ផ្លែប៊ឺរី

ផ្លែប៊ឺរីក៏មានផ្ទុកជាតិប៉ូតាស្យូមទាប ប៉ុន្ដែសម្បូរសាធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ វាអាចជួយកាត់បន្ថយការរលាកផ្សេងៗ ក៏ដូចជារសជាតិវាក៏ឆ្ងាញ់ទៀតផង។

5. ស៊ុត

ស៊ុតផ្នែកពណ៌សមានជាតិប៉ូតាស្យូមទាបគឺជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់អ្នកខ្សោយ តម្រងនោម។ ស្រដៀងគ្នានោះដែរ ដូចជាពពួកសាច់ត្រី ប្រេងអូលីវ មានសារធាតុចិញ្ចឹមច្រើន បូករួមទាំងអាស៊ីតខ្លាញ់អូមេហ្គា៣ផងដែរ។

6. ខ្ទឹមស

ខ្ទឹមសគឺជាគ្រឿងទេសជួយឲ្យអាហារយើងមានរសជាតិឆ្ងាញ់ មិនតែប៉ុណ្ណោះ ក៏មានអត្ថប្រយោជន៍សម្រាប់អ្នកមានជំងឺខ្សោយតម្រងនោមផងដែរ។ វាមានមុខងារប្រឆាំងនឹងការរលាក ក៏ដូចជាសមត្ថភាពកាត់បន្ថយកូលេស្តេរ៉ូលក្នុងសរសៃឈាម ជួយបង្កើនមុខងារតម្រងនោមបានល្អ។

ខ្ទឹមស

អត្ថបទគួរអាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ អឿ អ៊ុយ · កែ 08/10/2024