backup og meta

ផ្លែឈើ៤មុខនេះ ជួយសម្រួលអាការៈឈឺសន្លាក់ និងរលាកយ៉ាងមានប្រសិទ្ធភាព!

ផ្លែឈើ៤មុខនេះ ជួយសម្រួលអាការៈឈឺសន្លាក់ និងរលាកយ៉ាងមានប្រសិទ្ធភាព!

​ជំងឺ​រលាក​សន្លាក់​ គឺ​សំដៅ​ដល់​ការ​រលាក​សន្លាក់​ ចុក​រួយ (stiffness) និង​ឈឺចាប់​នៅ​ត្រង់​សន្លាក់។ ជំងឺ​នេះ អាច​កើត​ឡើង​ចំពោះ​មនុស្ស​គ្រប់​វ័យ និង​បណ្តាល​មក​ពី​កត្តា​ផ្សេង​ៗ ដែល​រួម​មាន​កត្តា​អាយុ ហ្សែន​ ការ​រង​របួស ឬ​ជំងឺ​វិបត្តិប្រព័ន្ធភាពសុាំ។

ដូច្នេះ​ហើយ ដើម្បី​ជួយ​​គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់​ ដោយ​កាត់បន្ថយ​ការ​ឈឺចាប់់ ការ​រលាក និង​ជួយ​ឲ្យ​ចលនា​សន្លាក់​ប្រសើរ​ឡើង គ្នា​យើង​អាច​ជ្រើសរើស​ផ្លែឈើ​ជាក់លាក់​មួយ​ចំនួន​ ​ដែល​មាន​សមត្ថភាព​ពិសេស​ក្នុង​ការ​ជួយ​ដោះស្រាយ​បញ្ហា​ទាំង​នេះ។

ផ្លែឈើ​ទាំង​៤​ល្អ​បំផុត​សម្រាប់​ជំងឺ​រលាក​សន្លាក់

១. ផ្លែ​ប៉ោម​

ផ្លែ​ប៉ោម​​មិន​ត្រឹម​តែ​មាន​រសជាតិ​ផ្អែម​ឆ្ងាញ់​ប៉ុណ្ណោះ​ទេ​ ​ថែម​ទាំង​ផ្តល់​អត្ថប្រយោជន៍​សុខភាព​យ៉ាង​ច្រើន​ផង​ដែរ។ ផ្លែ​ប៉ោម​សម្បូរ​ទៅ​ដោយ​សារធាតុ​Quercetin ដែល​មាន​មុខងារ​ប្រឆាំង​នឹង​ការ​រលាក​បាន​យ៉ាង​មាន​ប្រសិទ្ធភាព ដូច្នេះ​ហើយ​គ្នា​យើង​គួរ​បញ្ចូល​ផ្លែឈើ​មួយ​មុខ​នេះ​ទៅ​ក្នុង​របប​អាហារ​ជា​ប្រចាំ។

[embed-health-tool-heart-rate]

២. ផ្លែ​ឈើរី

ជាមួយ​គ្នា​នេះ​ដែរ ផ្លែ​ឈើរី​អាច​ជួយ​គ្រប់គ្រង​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ល្អ ជាមួយ​នឹង​សមាសធាតុ​ផ្សំ​នៃ​Anthocyanins ជា​សារធាតុ​ប្រឆាំង​នឹង​ការ​រលាក​ ព្រម​ទាំង​អាច​ជួយ​​កាត់បន្ថយ​ការ​ឈឺចាប់​នៅ​ក្នុង​រាងកាយ​​របស់​យើង​ថែម​ទៀត​ផង​។ តាម​ការ​សិក្សា​ជា​ច្រើន​បាន​បង្ហាញ​ថា ការ​ញ៉ាំ​ផ្លែ​ឈើរី ឬ​ទឹក​ឈើរី អាច​ជួយ​កាត់បន្ថយ​ការ​រលាក និង​ការ​ឈឺចាប់​ចំពោះ​អ្នក​ដែល​មាន​ជំងឺ​រលាក​សន្លាក់​។​

ផ្លែឈើ

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

​៣. ផ្លែ​ម្នាស់​

ចំណែក​ម្នាស់ គឺ​ផ្ទុក​ទៅ​ដោយ​​អង់ស៊ីម​ម្យ៉ាង​ឈ្មោះ​ថា Bromelain ដែល​​ជួយ​កាត់បន្ថយ​ការ​ផលិត​សារធាតុ​រលាក​ក្នុង​រាងកាយ និង​រារាំង​សកម្មភាព​នៃ​កោសិកា​រលាក​មួយ​ចំនួន។ ជាមួយ​នឹង​ការ​បញ្ចូល​ផ្លែ​ម្នាស់​ទៅ​ក្នុង​របប​អាហារ យើង​អាច​កាត់បន្ថយ​រោគសញ្ញា​នៃ​​ជំងឺ​រលាក​សន្លាក់ ដូចជា​ឈឺ​សន្លាក់​ និង​ហើម​ជា​ដើម។

៤. ផ្លែ​ក្រូច​

ផ្លែ​ក្រូច​មិន​ត្រឹម​តែ​ផ្តល់​អារម្មណ៍​ស្រស់ស្រាយ​​ប៉ុណ្ណោះ​ទេ តែ​​ក៏​មាន​អត្ថប្រយោជន៍​ក្នុង​ការ​គ្រប់គ្រង​រោគសញ្ញា​នៃ​ជំងឺ​រលាក​សន្លាក់​បាន​យ៉ាង​ល្អ។ ជាក់ស្តែង ពពួក​វីតាមីន​Cដែល​មាន​នៅ​ក្នុង​ផ្លែ​ក្រូច​ ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​កាត់បន្ថយ​ការ​រលាក​សន្លាក់ និង​ការពារ​ប្រឆាំង​នឹង​អុកស៊ីតកម្ម។ ដូច្នេះ​ហើយ​ គ្នា​យើង​គួរ​ញ៉ាំ​ផ្លែ​ក្រូច ឬ​ទឹក​ក្រូច​ស្រស់​ ដើម្បី​ជួយ​ធ្វើ​ឲ្យ​សុខភាព​សន្លាក់​កាន់​តែ​ប្រសើរ​ឡើង។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Best Fruits for Arthritis

https://www.arthritis.org/health-wellness/healthy-living/nutrition/healthy-eating/best-fruits-for-arthritis

Seven Foods to Help You Fight Arthritis

https://www.pennmedicine.org/updates/blogs/musculoskeletal-and-rheumatology/2018/may/seven-foods-to-help-you-fight-arthritis

10 Foods That Help Ease Your Arthritis Pain

https://health.clevelandclinic.org/top-10-foods-power-ease-arthritis-pain/

កំណែ​ប្រែបច្ចុប្បន្ន

24/06/2024

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

មានបញ្ហាខ្សោយតម្រងនោម កុំរំលងរបបអាហារទាំងនេះ!

របបអាហារទាំងនេះអាចរំញោចដល់ចំណង់ផ្លូវភេទស្ដ្រីឲ្យប្រសើរឡើងវិញ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ Jun 24

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម