backup og meta

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារអ្វីខ្លះជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង? អាហារមិនត្រឹមតែមាន ឥទ្ធិពលចំពោះ​សុខភាពរាងកាយទេ ថែមទាំងមានឥទ្ធិពលយ៉ាងខ្លាំងទៅលើសុខភាព​ផ្លូវ​ចិត្តយើងទៀត។ អាហារមួយចំនួនអាចជួយដល់មុខងារខួរក្បាល បង្កើនអ័រម៉ូនជួយឱ្យយើងរីករាយ និងស្ងប់អារម្មណ៍។

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹង

អាហារជួយឱ្យយើងមានអារម្មណ៍ល្អ​ និងកាត់បន្ថយភាពតានតឹងមានដូចជា៖

១. អាហារសម្បូរប្រ៉ូបាយអូទិក

គីមឈី យ៉ាអួរជាដើមសម្បូរទៅដោយប្រ៉ូបាយអូទិក ដែលជួយដល់សុខភាពប្រព័ន្ធរំលាយអាហារ និងជួយបង្កើនកម្រិត Serotonin មានក្នុងខួរក្បាល ឈាម និងក្រពះពោះវៀន និងជាអ័រម៉ូនជួយឱ្យយើងរីករាយ ស្ងប់អារម្មណ៍ និងកាត់បន្ថយអាការថប់បារម្ភ ។ វេជ្ជបណ្ឌិត Casey Means គ្រូពេទ្យទទួលការបណ្តុះបណ្តាលនៅ Stanford និង ជានិពន្ធនាយករងនៃ International Journal of Disease Reversal and Prevention បានលើកឡើងថា ផលវិជ្ជមានរបស់អាហារសម្បូរប្រ៉ូបាយអូទិកលើអារម្មណ៍ អាចទាក់ទងនឹងទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងមុខងារប្រព័ន្ធរំលាយអាហារ និងសុខភាពខួរក្បាលដែលប៉ះពាល់គ្នាទៅវិញទៅមក។ ការសិក្សាមួយបានបង្ហាញថា បុគ្គលដែលទទួលទានអាហារសម្បូរប្រូបាយអូទិក អាចកាត់បន្ថយអត្រានៃភាពធ្ងន់ធ្ងររបស់ជំងឺធ្លាក់ទឹកចិត្តបានច្រើន ជាពិសេសបុរស។

 ២. កាហ្វេ

ជាតិកាហ្វេអ៊ីនក្នុងកាហ្វេមិនត្រឹមតែអាចជួយដាស់អារម្មណ៍យើងទេ ថែមទាំងអាចបញ្ឈប់ Adenosine (សមាសធាតុដែលកើតឡើងដោយធម្មជាតិនៅក្នុងខួរក្បាល) ពីការភ្ជាប់ទៅនឹង សរសៃប្រសាទទទួលអារម្មណ៍ក្នុងខួរក្បាលមួយចំនួនដែលទាក់ទងនឹងអារម្មណ៍អស់កម្លាំង។ ជាតិកាហ្វេអ៊ីនក៏បង្កើនការបញ្ចេញសារធាតុ Dopamine និង Norepinephrine (សារធាតុបញ្ជូនសរសៃប្រសាទដែលបង្កើនអារម្មណ៍) ដែលជួយឱ្យយើងមានអារម្មណ៍ល្អ។

៣. ស៊ុត

ស៊ុតសម្បូរទៅដោយ Choline ដែលជាសារធាតុជួយឱ្យធ្វើអារម្មណ៍យើងប្រសើរឡើង និងជួយផលិតសារធាតុបញ្ជូនសរសៃប្រសាទ។ លើសពីនេះ ស៊ុតក៏សម្បូរទៅដោយសារជាតិ Selenium (សារធាតុប្រឆាំងអុកស៊ីតកម្ម) វីតាមីន D B12 និងប្រូតេអ៊ីន អាស៊ីតអាមីណូ ស័ង្កសី និង ម៉ាញេស្យូម ដែលសុទ្ធតែជួយដល់ការថប់បារម្ភ។

 ៤. ផ្លែឈើអម្បូរបឺរី

បន្ថែមពីលើការសម្បូរសារធាតុប្រឆាំង​អុកស៊ីដកម្ម ផ្លែឈើអម្បូរបឺរីក៏សម្បូរទៅដោយសារធាតុ Quercetin ដែលមានមុខងារដូចជាថ្នាំប្រឆាំងនឹងជំងឺធ្លាក់ទឹកចិត្ត។

៥. ផ្សិត

ការសិក្សាជាច្រើនបានរកឃើញថា អ្នកដែលបញ្ចូលផ្សិតក្នុងរបបអាហារទំនងជាមិនសូវធ្លាក់ទឹក ចិត្តនោះទេ​ ដោយសារផ្សិតសម្បូរទៅដោយវីតាមីន D ក្រុម​វីតាមីន B ចម្រុះ ជាតិ​សរសៃ និង សារធាតុ​ប្រឆាំង​អុកស៊ីតកម្មជាពិសេស Ergothioneineដែលអាចកាត់បន្ថយរោគសញ្ញានៃជំងឺ ធ្លាក់ទឹកចិត្ត។

៦. គ្រាប់ឈៀ

គ្រាប់ឈៀមានផ្ទុកម៉ាញ៉េស្យូម ដែលជួយឱ្យយើងបន្ធូរអារម្មណ៍ រួមជាមួយនិងអាស៊ីដខ្លាញ់ អូមេហ្កា 3 ដែលអាចជួយកាត់បន្ថយការធ្លាក់ទឹកចិត្ត។ គ្រាប់ឈៀក៏សម្បូរទៅដោយប្រូតេអ៊ីន ជាតិសរសៃ ជាតិដែក និងកាល់ស្យូមផងដែរ។

គ្រាប់ឈៀ Hello គ្រូពេទ្យ

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូងលោត ចុចទីនេះ!

ចង់គណនាថ្ងៃមេជីវិតញីទុំធ្លាក់ ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៧. បន្លែស្លឹកបៃតងចាស់

បន្លែស្លឹកបៃតងចាស់គឺជាប្រភពអាហារូបត្ថម្ភសម្បូរទៅដោយហ្វូដាត វីតាមីន B12 និងក្រុមវីតាមីន B ចម្រុះ ដែលជួយដល់ផ្លូវអារម្មណ៍យើង និងអាចជួយយើងកាត់បន្ថយជំងឺធ្លាក់ទឹកចិត្ត។

៨. ត្រីសាម៉ុន និងធូណា

ត្រីសាម៉ុន និងធូណាសម្បូរទៅដោយអាស៊ីដខ្លាញ់អូមេហ្កា ៣ ដែលជួយកាត់បន្ថយការធ្លាក់ទឹកចិត្ត ព្រោះអាស៊ីដខ្លាញ់អូមេហ្កា ៣ ជាម៉ូលេគុលប្រឆាំងនឹងការរលាកក្នុងរាងកាយ។ ប្រហែល ៦០% នៃជាលិកាខួរក្បាលរបស់យើងគឺជាខ្លាញ់។ ការញុំាអាហារសម្បូរខ្លាញ់ល្អមានសារសំខាន់ណាស់ ចំពោះសុខភាពខួរក្បាល

៩. ផ្លែចេក

ផ្លែចេកមានផ្ទុកសារធាតុ Tryptophan ដែលជាប្រភេទប្រូតេអ៊ីនដែលរាងកាយត្រូវការដើម្បីបំប្លែងទៅជា Serotonin ដែលត្រូវបានគេស្គាល់ ថាជាអ័រម៉ូនជួយឱ្យយើងធូរអារម្មណ៍ រីករាយ និង មានអារម្មណ៍ល្អ។

១០. សណ្តែក

កង្វះវីតាមីន B9 (អាស៊ីដហ្វូដាត) បង្កឱ្យមានជំងឺជំងឺធ្លាក់ទឹកចិត្ត។ ការញ៉ាំអាហារសម្បូរវីតាមីន B9 ដែលមានក្នុងសណ្តែកអាចជួយដល់អារម្មណ៍របស់យើង។ ការប្រែប្រួលជាតិស្ករក្នុងឈាមក៏ ជាមូលហេតុនៃការផ្លាស់ប្តូរអារម្មណ៍ផងដែរ។ សណ្តែកក៏ជាប្រភពអាហារមានផ្ទុកអាហារសរសៃ ខ្ពស់ដែរ ដូច្នេះសណ្តែកអាចជួយរក្សាលំនឹងជាតិស្ករក្នុង ឈាមបាន។ រាងកាយរបស់យើង ប្រើប្រាស់វីតាមីន B9 នៅក្នុងសណ្តែក ដើម្បីបង្កើតសារធាតុ Serotonin និង Dopamine ដែលជាអ័រម៉ូនជួយ ឱ្យយើងមានអារម្មណ៍ល្អ។

១១. សូកូឡាខ្មៅ

ក្រៅ​ពី​​ឆ្ងាញ់​ សូកូឡា​ខ្មៅ​ជួយបន្ធូរអារម្មណ៍​យើង​ ដោយ​ជួយ​ឱ្យ​រាង​កាយ​យើង​បញ្ចេញ​សារធាតុ Endorphins (អ័រម៉ូនជួយឱ្យយើងមានអារម្មណ៍ល្អ) និងសារធាតុ Serotonin។ លើសពីនេះ សូកូឡា​ខ្មៅក៏មានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម ដែលអាចជួយសម្រួលលំហូរឈាមទៅកាន់ ខួរក្បាលផងដែរ។

អត្ថបទគួរអាន៖

ចំណុចសំខាន់

អាហារជួយឱ្យយើងរីករាយ និងមានអារម្មណ៍ល្អ​មានដូចជា៖
  • អាហារសម្បូរប្រ៉ូបាយអូទិក
  • កាហ្វេ
  • ស៊ុត
  • ផ្លែឈើអម្បូរបឺរី
  • ផ្សិត
  • បន្លែស្លឹកបៃតងចាស់
  • ត្រីសាម៉ុន និងធូណា
  • ផ្លែចេក
  • សណ្តែក
  • សូកូឡាខ្មៅ
  • គ្រាប់ឈៀ

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

3 Mood Boosting Foods to Reduce Inflammation and Stress
https://rightasrain.uwmedicine.org/body/food/food-and-mood

Healthy, Good Mood Foods
https://integrishealth.org/resources/on-your-health/2023/june/healthy-good-mood-foods

Serotonin
https://nutritionfacts.org/topics/serotonin/

កំណែ​ប្រែបច្ចុប្បន្ន

02/12/2025

អត្ថបទ​ដោយ សុខ វណ្ណ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ សុខ វណ្ណ


អត្ថបទពាក់ព័ន្ធ

អាហារទាំងនេះសម្បូរវីតាមីន B12 ជួយមុខងារប្រព័ន្ធប្រសាទ បង្កើតគ្រាប់ឈាមក្រហម

សារធាតុគីមី ៣ ប្រភេទនេះ ប្រើច្រើនលើម្ហូបអាហារ​ មានផលប៉ះពាល់អ្វីខ្លះ?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ សុខ វណ្ណ · កែ 2 សប្ដាហ៍​កន្លងទៅ

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម