ធ្លាប់ពិបាកប្រមូលអារម្មណ៍ផ្ចង់ឲ្យមូល ពេលធ្វើការ ឬរៀនអត់? បើធ្លាប់ ទោះម្ដងម្កាល ឬញឹកញាប់ ប្រហែលអត្ថបទនេះរបស់ “Hello គ្រូពេទ្យ” អាចជួយបានខ្លះ។
របស់ញ៉ាំរាល់ថ្ងៃ ជះឥទ្ធិពលចំពោះសុខភាព និងកម្រិតចងចាំយើង។ បើអាហាមិនល្អ រាងកាយ និងដំណើរការខួរក្បាល ក៏អត់ល្អទៅតាមនោះដែរ។ ខាងក្រោមជាបន្លែ ផ្លែឈើប៉ុន្មានមុខ ខ្លះដាំនៅខ្មែរ ឯខ្លះទៀតនាំចូលពីបរទេសមកលក់តាមផ្សារទំនើប។
១- ផ្លែប៊ើរ
គ្នាយើងខ្លះ អត់សូវចូលចិត្ត ឬអត់ចេះញ៉ាំ។ គេអាចញ៉ាំវាជាផ្លែទុំក៏បាន ឬចិតធ្វើបង្អែមផ្លែឈើ ឬក៏ទឹកក្រឡុកក៏បាន។ ប៊ើរ ជាផ្លែឈើដែលមានជាតិខ្លាញ់ល្អ ឬហៅថាខ្លាញ់ឆ្អែត ដែលមានសម្ព័ន្ធម៉ូលេគុលតែមួយ។ ផ្លែនេះ មានគុណប្រយោជន៍ណាស់សម្រាប់រាងកាយ ជាពិសេសជួយ៖
– ផលិតជាតិខូលេជែនល្អសម្រាប់ស្បែក
– ជួយឲ្យស្បែកតឹងរលោង
– ជួយឲ្យសក់ និងក្រចកដុះល្អ
– ជួយឲ្យគ្លុយកូស (ស្ករ) ក្នុងឈាមមានលំនឹង។
ផ្លែប៊ើរ មានវីតាមីន K និងហ្វូឡាត (folate) អាចបង្ការកុំឲ្យឈាមកកក្នុងខួរក្បាល កាត់បន្ថយបញ្ហាកកស្ទះ ដាច់សរសៃឈាមខួរក្បាល ជួយឲ្យការចងចាំ និងផ្ចង់អារម្មណ៍កាន់តែល្អ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
២- ផ្លែប្ល៊ូប៊ើរី
ក្រៅពីឆ្ងាញ់ ផ្លែឈើនាំចូលពីក្រៅប្រទេស មកដាក់លក់តាមបណ្ដាហាងផ្លែឈើ ឬផ្សារទំនើបមួយនេះ ប្រមូលផ្តុំទៅដោយពពួកអង់ទីអុកស៊ីដង់ វីតាមីន C កម្រិតខ្ពស់ វីតាមីន K ជាតិកាកសរសៃ និងអាស៊ីតហ្គាលិច។ ភាពល្អអស់ទាំងនោះ ជួយខួរក្បាលយើងមិនឲ្យភ្លេចភ្លាំងច្រើន បន្ថយអារម្មណ៍តានតឹង តប់ប្រមល់ និងសាច់ចាំមិនងាយចាស់។
[embed-health-tool-bmr]
៣- បន្លែស្លឹកបៃតង
ការស្រាវជ្រាវបញ្ជាក់ថា បន្លែស្លឹកបៃតង ជួយយើងឲ្យរក្សាផ្ចង់អារម្មណ៍បានល្អ ព្រោះវាសម្បូរដោយវីតាមីន រ៉ែខនិជ ក្លរ៉ូហ្វីល និងជាតិកាកសរសៃដែលល្អបំផុតសម្រាប់ឈាម និងប្រព័ន្ធលាយអាហារ។ ក្រៅពីនេះ ដោយសារតែបន្លែទាំងនោះប្រមូលផ្តុំទៅដោយវីតាមីន A និង វីតាមីន K វាក៏ជួយឲ្យឆ្អឹងរឹងមាំ និងជួយបង្ការការរលាកបានទៀតផង។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង