backup og meta

ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ញ៉ាំអាហារទាំងនេះឲ្យបានត្រឹម​ត្រូវ

ម្ង៉ៃៗ ខួរក្បាលនឿយណាស់ គួរថែទាំ ញ៉ាំអាហារទាំងនេះឲ្យបានត្រឹម​ត្រូវ

និយាយពីថាគិតនោះគិតម្ង៉ៃៗ មិនដឹងរឿងអីខ្លះពេញក្បាល។ ដឹងថាមួយថ្ងៃ ២៤ ម៉ោង ខួរក្បាលយើងធ្វើការប៉ុន្មានម៉ោងអត់?ជាមធ្យម ខួរក្បាលយើងធ្វើការ ១៦ ម៉ោង រាប់បញ្ចូលទាំងពេលសម្រាកខ្លះៗ ប៉ុន្តែបើ ១៦ ម៉ោង ធ្វើការងារលើសកម្រិត ខួរក្បាលច្បាស់ជានឿយខ្លាំង ទាមទារប្រូតេអ៊ីនជំនួយ បើមិនអ៊ីចឹង កោសិកាខួរក្បាលអាចខូចខាត និងបាត់បង់ នាំឲ្យការគិត ការចងចាំចុះខ្សោយ។

បើស្រលាញ់ខួរក្បាល “Hello គ្រូពេទ្យ” ណែនាំសិន អាចជួយពង្រឹងសមត្ថភាពខួរក្បាលឡើងវិញ ព្រោះក្នុងអាហារទាំងនេះសម្បូរប្រូតេអ៊ីន សារធាតុចិញ្ចឹមសំខាន់ៗជាច្រើនដែល ខួរក្បាលត្រូវការ។

១- កាហ្វេអ៊ីន

កាហ្វេអ៊ីន ជាសារធាតុម្យ៉ាងមាននៅក្នុងកាហ្វេ សូកូឡា ឬក៏ភេសជ្ជៈប៉ូវកម្លាំង។ វាមានឥទ្ធិពលរយៈពេលខ្លី តែអាចជួយដាស់ខួរក្បាល ឲ្យផ្តោតអារម្មណ៍បានល្អ អំឡុងពេលធ្វើការ ឬរៀន។ ប៉ុន្តែ កុំផឹកច្រើនពេក ព្រោះអាចឲ្យមានអារម្មណ៍ថប់ៗ ភ័យ បេះដូចលោតញាប់ និងអារម្មណ៍មិនស្រួល។

២- ស្ករ

ស្ករ ជាប្រភពថាមពលសំខាន់ ជួយទ្រទ្រង់រាងកាយ អាចផ្តល់ថាមពលលឿន បង្កើនការចងចាំ និងជួយពង្រឹងស្មារតី។ ប៉ុន្តែចៀសវាងញុំាអាហារ ឬភេសជ្ជៈជាតិស្ករច្រើន អាចធ្វើឲ្យសុខភាពទ្រុឌទ្រោម ការចងចាំមិនសូវល្អ។

៣- ត្រី

ត្រីសម្បូរសារធាតុចិញ្ចឹម មានតួនាទីសំខាន់ទ្រទ្រង់សុខភាពខួរក្បាល។ អាស៊ីដខ្លាញ់អូមេហ្គា៣ អាចជួយផ្តោតអារម្មណ៍ធ្វើការកាន់តែប្រសើរ កាត់បន្ថយអត្រាកើតជំងឺភ្លេចភ្លាំង (Dementia) និងជំងឺខួរក្បាល។ វាជួយឲ្យខួរក្បាលយើងដំណើរការបានល្អ អ៊ីចឹងគួរញ៉ាំត្រីយ៉ាងតិចណាស់ ២ ដង ក្នុង១សប្តាហ៍ ពិសេសពេលវ័យកាន់តែចាស់។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

៤- គ្រាប់ធញ្ញជាតិ

ប្រភពថាមពលទ្រទ្រង់រាងកាយបានយូរ គឺគ្រាប់ធញ្ញជាតិ ព្រោះសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ដូចជា វីតាមីន E សារធាតុប្រេងសំខាន់ៗ និងអាមីណូអាស៊ីដ ដែលជួយពង្រឹងការចងចាំ និងដំណើរការខួរក្បាល។ គួរញ៉ាំគ្រាប់ធញ្ញជាតិ ២៨ក្រាម ក្នុងមួយថ្ងៃ។

៥- ផ្លែប្ល៊ូប៊ើរី (Blueberry)

អ្នកវិទ្យាសាស្រ្តថា ផ្លែ Blueberry អាចជួយឲ្យការចងចាំប្រសើរ កាត់បន្ថយជំងឺចាស់ជរា ភ្លេចភ្លាំង និងបញ្ហាសាច់ដុំ។ យើងផឹកទឹក Blueberry រាល់ថ្ងៃ ហើយ ២ ខែជាប់គ្នា នឹងមានសមត្ថភាពខួរក្បាលល្អជាងមុន រីឯបញ្ហាសន្លាក់សាច់ដុំក៏អន់ថយ។

៦- ផ្លែប៊ើរ

វីតាមីន K និង B9 ក្នុងផ្លែប៊ើរ អាចជួយកាត់បន្ថយ ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺបេះដូង បញ្ហាលើសកូលេស្តេរ៉ុល ធ្វើឲ្យលំហូរឈាម និងមុខងារខួរក្បាលដំណើរការល្អជាងមុន។ ទោះជាផ្លែប៊ើរមានសារធាតុខ្លាញ់ច្រើនក៏ដោយ ប៉ុន្តែមិនប៉ះពាល់ដល់សុខភាពទេ។ ផ្ទុយទៅវិញ វាអាចជួយកាត់បន្ថយបរិមាណជាតិស្ករក្នុងឈាម ធ្វើឲ្យស្បែកទន់រលោងភ្លឺថ្លា។

អត្ថបទគួរអាន៖

៧- ស្រូវសាឡី

អាហារសម្បូរសារធាតុស្រូវសាឡី សម្រាប់អាហារពេលព្រឹក ល្អជាងញ៉ាំអាហារសម្បូរជាតិស្ករ (កាបូអ៊ីដ្រាត) ដូចជាបាយ។ អាហារពេលព្រឹកសម្បូរជាតិស្ករ អាចធ្វើឲ្យការចងចាំមិនល្អ ថែមទាំងងងុយគេង។ ផ្ទុយទៅវិញ ស្រូវសាឡីជួយឲ្យយើងចងចាំ និងផ្តោតអារម្មណ៍ធ្វើការបានល្អ និងផ្តល់ថាមពលពេញមួយថ្ងៃ។

មួយ​វិញ​ទៀត​ចង់បង្កើនសមត្ថភាពចងចាំ ផ្តោតអារម្មណ៍រៀន ឬធ្វើការ ក្រៅពីព្យាយាមញ៉ាំអាហារសម្បូរជីវជាតិ យើងអាចសាកល្បងតិចនិកនេះ នឹងកាន់តែជួយពង្រឹងការចងចាំ ផ្តោតអារម្មណ៍លើអ្វីមួយល្អជាងមុន៖

– គេងឲ្យបានគ្រប់គ្រាន់

– ញ៉ាំទឹកឲ្យច្រើន

– ហាត់ប្រាណទៀងទាត់

– ញ៉ាំល្មមៗបានហើយ ព្រោះអាចជះឥទ្ធិពលដល់អារម្មណ៍ ព្រោះឆ្អែតពេក ធ្វើឲ្យងងុយគេង នាំឲ្យការផ្តោតអារម្មណ៍មិនបានល្អ។ ញ៉ាំតិចពេកអាចធ្វើឲ្យយើងឆាប់ឃ្លាន ប៉ះពាល់ការផ្តោតអារម្មណ៍ដូចគ្នា។

– ហាមតមអាហារពេលព្រឹក ព្រោះជាអាហារសំខាន់បំផុតលើការផ្តោតអារម្មណ៍ និងចងចាំ។ ទោះកាលៈទេសៈណាក៏ដោយ ព្យាយាមញ៉ាំអាហារពេលព្រឹករាល់ថ្ងៃ។

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Food variety and a healthy diet. https://www.betterhealth.vic.gov.au/health/healthyliving/food-variety-and-a-healthy-diet

Foods linked to better brainpower, https://www.health.harvard.edu/healthbeat/foods-linked-to-better-brainpower

The Best Brain Foods You’re Not Eating, https://www.nytimes.com/2022/01/24/well/eat/brain-food.html

កំណែ​ប្រែបច្ចុប្បន្ន

10/05/2022

អត្ថបទ​ដោយ Sao Solynet

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អាហារល្អៗសម្រាប់ទា្វរមាស ស្រីៗគួរយល់ដឹងនិងយកចិត្តទុកដាក់

របបអាហារល្អៗសម្រាប់សុខភាពបេះដូង គួរញ៉ាំជាប្រចាំ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ Sao Solynet · កែ May 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម