នៅស្រុកខ្មែរ ត្រយូងចេក អាចយកទៅធ្វើម្ហូបបានច្រើនមុខ ក៏ដូចជាអន្លក់ និងរបោយនំបញ្ចុកជាដើម។ ប៉ុន្ដែគ្នាយើង ដែលចូលចិត្តញ៉ាំបន្លែដ៏ឆ្ងាញ់មួយមុខនេះ ប្រហែលជាមិនទាន់ដឹងទេថា ត្រយូងចេកនេះ ផ្ដល់អត្ថប្រយោជន៍ជាច្រើន ចំពោះសុខភាព ជាពិសេសអាច បណ្ដេញប៉ារ៉ាស៊ីត បង្កជំងឺគ្រុនចាញ់ទៀត។
ខាងក្រោមនេះ ជាអត្ថប្រយោជន៍ត្រយូងចេក ចំពោះសុខភាព៖
១. ត្រយូងចេក មានសមាសធាតុជាច្រើន ដូចជា ប្រូតេអ៊ីន កាកសរសៃ កាល់ស្យូម ដែក ម៉ាញេស្យូម ផូស្វរ ប៉ូតាស្យូម វីតាមីន C និង E។ ត្រយូងចេក ក៏សម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម និងអេឡិចត្រូលីត ជួយកាត់បន្ថយស្ត្រេស និងហានិភ័យនៃជំងឺនានា។
២. ការសិក្សាមួយ នៅឆ្នាំ២០១៤ រកឃើញថា សារធាតុប្រឆាំងអុកស៊ីតកម្ម (Flavonoid និង Phenol) ដែលមាននៅក្នុងត្រូយូងចេក ជួយបណ្ដេញជាតិពុលនៅក្នុងកោសិកាមហារីក និងបញ្ឈប់ដំណើរការរបស់ជាតិពុល។
៣. ត្រយូងចេក គឺអាហារល្អ សម្រាប់អ្នកជំងឺទឹកនោមផ្អែម ដោយសារវាជួយកម្រិតជាតិស្ករក្នុងឈាម និងកម្រិតប្រូតេអ៊ីនក្នុងបេះដូង ដែលកត្ដាទាំងពីរនេះ ពាក់ព័ន្ធនឹងការឡើងជាតិស្ករខ្ពស់។ ជាមួយគ្នានេះ កាកសរសៃក្នុងត្រយូងចេក ក៏ជួយកាត់បន្ថយរោគសញ្ញានៃជំងឺទឹកនោមផ្អែមផងដែរ។

៤. ត្រយូងចេក បញ្ចេញសារធាតុអង់ទីប៊ីយូទិកធម្មជាតិ ដែលមានប្រសិទ្ធភាពប្រឆាំងបាក់តេរី ឬមេរោគ ដូចជា E.coli ជាដើម។
៥. ការសិក្សាមួយ រកឃើញថា សារធាតុក្នុងត្រយូងចេក អាចជួយសម្លាប់ប៉ារ៉ាស៊ីតបង្កជំងឺគ្រុនចាញ់។ ត្រយូងចេក ក៏ជួយសម្លាប់ដង្កូវទឹក បង្ការការរាលដាលនៃជំងឺគ្រុនចាញ់ផងដែរ។
៦. ដោយបរិមាណប៉ូតាស្យូម ត្រយូងចេក ជួយកាត់បន្ថយបញ្ហាថប់បារម្ភ បាក់ទឹកចិត្ត និងជួយឲ្យអារម្មណ៍ល្អ។
[embed-health-tool-ovulation]
៧. ត្រយូងចេក ជួយបង្កើតការផលិតទឹកដោះ សម្រាប់ស្ត្រីពពោះ។
៨. សមាសធាតុ Phytochemicals នៅក្នុងត្រយូងចេក ជំរុញឲ្យរាងកាយ ផលិតអ័រម៉ូន Progesterone អំឡុងពេលមករដូវ ដែលវាជួយកាត់បន្ថយរោគសញ្ញាមិនសប្បាយចិត្ត និងការហូរឈាម។
៩. ត្រយូងចេក ក៏ត្រូវបានប្រើប្រាស់ ដើម្បីព្យាបាលជំងឺស្លេកស្លាំង រលាកទងសួត ទល់លាមក លើសឈាម ខ្សោយមុខងារតម្រងនោម និងដំបៅក្រពះ។
អត្ថបទគួរអាន៖




















