backup og meta

ផ្លែ​ចេក​មានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ

ផ្លែ​ចេក​មានអត្ថប្រយោជន៍ច្រើនដល់សុខភាព តែក៏មានហានិភ័យខ្លះដែរ

ផ្លែ​ចេក គឺ​ផ្លែឈើ​ដែលគ្នាយើងជាច្រើន​​និយម​ញ៉ាំ​ហើយ​ថែមទាំង​ជា​ប្រភព​សារធាតុ​ចិញ្ចឹម​ចាំបាច់​សម្រាប់​សុខភាពយើង​ទៀត​ផង​។ អត្ថបទ​នេះ​នឹង​បង្ហាញ​ពី​អត្ថប្រយោជន៍​របស់​ផ្លែ​ចេក​ចំពោះ​សុខភាព និង​ហានិភ័យខ្លះៗផង​។

អត្ថប្រយោជន៍​សម្រាប់​សុខភាព

១.សម្ពាធ​ឈាម

សមាគម​ជំងឺ​បេះដូង​អាមេរិក (AHA)បាន​លើក​ទឹក​ចិត្ត​ឲ្យ​កាត់​បន្ថយ​អាហារ​ដែល​មាន​ជាតិ​ប្រៃ ឬសូដ្យូម និង​ងាក​មកញ៉ាំ​អាហារ​ដែល​មាន​ជាតិ​ប៉ូតាស្យូម​វិញ។ ប៉ូតាស្យូម​អាច​ជួយ​គ្រប់គ្រង​សម្ពាធ​ឈាម​ និង​កាត់​បន្ថយ​សម្ពាធ​ក្នុង​ប្រព័ន្ធ​សរសៃ​ឈាម​បេះដូង ដែលប៉ូតាស្យូមនេះមាន​ច្រើន​នៅ​ក្នុង​ផ្លែចេក។​

អត្ថបទពាក់ព័ន្ធ៖ អាហារល្អៗជួយ​បេះដូង គួរញ៉ាំ​ជាប្រចាំ

២.ជំងឺហឺត

ការសិក្សា​មួយ​នៅ​ឆ្នាំ​២០១៧​បាន​ផ្តល់​យោបល់​ថា​ញ៉ាំ​ចេក​អាច​ជួយ​បង្ការ​អាការៈ​ពិបាក​ដកដង្ហើម​របស់​ក្មេង​ដែល​មាន​ជំងឺ​ហឺត ដោយសារ​តែ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ និង​ប៉ូតាស្យូម​ដែល​មាន​ក្នុង​ផ្លែ​ចេក។ ប៉ុន្តែ​ការ​រក​ឃើញ​ត្រូវ​ការ​សិក្សា​បន្ថែម​ទៀត​ដើម្បី​ឲ្យ​កាន់តែ​ប្រាដក​។

អត្ថបទពាក់ព័ន្ធ៖

៣. ជំងឺ​មហារីក

ការ​ស្រាវ​ជ្រាវ​បាន​លើក​ឡើង​ថា​ Lectin ដែល​ជា​ប្រូតេអ៊ីន​មាន​ក្នុង​ផ្លែ​ចេក​អាច​ជួយ​បង្ការ​ការ​លូតលាស់​កោសិកា​ជំងឺមហារីក​គ្រាប់​ឈាម​។ Lectin ​មាន​តួ​នាទី​ជា​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ក្នុង​ការ​ជួយ​កំចាត់​ពពួក​រ៉ាឌីកាល់​សេរី​ពី​រាងកាយ ព្រោះ​កាលណា​រាងកាយ​មាន​ពពួក​រ៉ាឌីកាល់​សេរី​ច្រើន កោសិកា​ខូចខាត​កាន់តែ​ច្រើន​ដែល​អាច​បង្ក​ឲ្យ​មាន​ជំងឺ​មហារីក។

នៅ​ឆ្នាំ​២០១៤ អ្នក​ស្រាវជ្រាវ​បាន​សង្កេត​ឃើញ​ថា​កុមារ​ដែល​ញ៉ាំ​ចេក និង​ទឹក​ក្រូច​ស្រស់​មាន​ហានិភ័យ​ទាប​នឹង​ជំងឺមហារីក​គ្រាប់​ឈាម។ អ្នកស្រាវជ្រាវ​ក៏​បាន​លើក​ឡើង​ថា​​នេះ​ក៏​អាច​មក​ពី​វីតាមីន C ក្នុង​ផ្លែឈើទាំងនោះ​មាន​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម។

color: #000000;”>អត្ថបទពាក់ព័ន្ធ៖ Childhood Leukemia (មហារីកគ្រាប់ឈាមសលើកុមារ)

៤. សុខភាព​បេះដូង

ផ្លែ​ចេក​មាន​ជាតិ​សរសៃ ប៉ូតាស្យូម អាស៊ីដ Folate និង​សារធាតុ​ប្រឆាំង​អុកស៊ីត​កម្ម​ដូចជា​វីតាមីន C​ ដែល​ទាំង​នេះ​ជួយ​ទ្រទ្រង់​ដល់​សុខភាព​បេះដូង។ ការ​សិក្សា​នៅ​ឆ្នាំ​២០១៧ បាន​រក​ឃើញ​ថា​មនុស្ស​ដែល​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​មាន​ហានិភ័យ​ទាប​នឹង​ជំងឺ​បេះដូង​ជាង​អ្នក​ដែល​ញ៉ាំ​អាហារ​ជាតិ​សរសៃ​តិច ព្រោះ​អ្នក​ញ៉ាំ​អាហារ​ជាតិ​សរសៃ​ខ្ពស់​អាច​កាត់បន្ថយ​កម្រិត​ជាតិ​ខ្លាញ់​អាក្រក់ LDL

៥. ជំងឺ​ទឹកនោម​ផ្អែម

សមាគម​ជំងឺ​ទឹកនោម​ផ្អែម​អាមេរិក (American Diabetes Association)បាន​ណែនាំ​ឲ្យ​ញ៉ាំ​ចេក និង​ផ្លែឈើ​ដែល​មាន​ជាតិ​សរសៃ​ ដោយ​ពួក​គេ​សង្កេត​ឃើញ​ថា​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​អាច​ជួយ​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម។ ការសិក្សា​នៅ​ឆ្នាំ​២០១៨​ក៏​បាន​លើក​ឡើង​ថា​ការ​ញ៉ាំ​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​កាត់បន្ថយ​ហានិភ័យ​នឹង​ជំងឺ​ទឹកនោម​ផ្អែមប្រភេទ២ និង​កាត់​បន្ថយ​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​សម្រាប់​អ្នក​មាន​ជំងឺ​ទឹកនោម​ផ្អែម​ស្រាប់។

អត្ថបទពាក់ព័ន្ធ៖ របៀបថែទាំ និងតាមដានអ្នកជំងឺទឹកនោមផ្អែមប្រភេទ​ទី​២ កូនចៅត្រូវដឹង

៦. ប្រព័ន្ធ​រំលាយ​អាហារ

ផ្លែ​ចេក​មាន​ផ្ទុក​ជាតិ​ទឹក និង​ជាតិ​សរសៃ​ដែល​អាច​សម្រួល​ដល់​ការ​រំលាយ​អាហារ។ ផ្លែចេក​ក៏​ត្រូវ​បាន​គ្រូពេទ្យ​ណែនាំ​ឲ្យ​ញ៉ាំ​ពេល​រាករូស​ដែរ។ ពេល​រាករូស​ធ្វើឲ្យ​បាត់បង់​ជាតិ​ទឹក និង​អេឡិចត្រូលីត​ដូចជា​ប៉ូតាស្យូម ហើយ​ផ្លែ​ចេក​អាច​បំពេញ​សារធាតុ​ចិញ្ចឹម​ទាំងនេះ​បាន។

ការ​សិក្សា​ឆ្នាំ​២០១២​បាន​លើក​ឡើង​ថា​អាហារ​ដែល​មាន​ជាតិ​សរសៃ​ខ្ពស់​អាច​ធ្វើ​ឲ្យ​ហើមពោះ និង​រមួល​ពោះ​សម្រាប់​អ្នក​មាន​ជំងឺ​រលាក​ពោះវៀន (Inflammatory bowel disease) ប៉ុន្តែ​ផ្លែ​ចេក​អាច​ធ្វើ​ឲ្យ​អាការៈ​មាន​ភាព​ប្រសើរ​ឡើង។

៧.​ការ​ចងចាំ​ និង​ការ​គ្រប់គ្រង​អារម្មណ៍

ផ្លែ​ចេក​មាន​ផ្ទុក​នូវ​ Tryptophan ដែល​ជា​អាស៊ីដ​អាមីណូ​អាច​ជួយ​ថែរក្សា​ការ​ចង​ចាំ បង្កើន​សមត្ថភាព​ក្នុង​ការ​រៀន និង​គ្រប់​គ្រង​អារម្មណ៍។

អត្ថបទពាក់​ព័ន្ធ៖ អាហារ​ ១០ ប្រភេទ ប៉ូវខួរក្បាល និងផ្តល់ថាមពលខ្លាំង

តិចនិក​មួយចំនួន​ក្នុងទទួលទានផ្លែចេក

  • អាច​បន្ថែម​ក្នុង​អាហារ​ពេល​ព្រឹក​ប្រភេទ​ cereal oatmeal
  • កិន​ចេក​ទុំ និង​ប្រើ​ជំនួស​ពពួក​ប្រេង ឬ​ប៊ឺរ​ក្នុង​នំ​ដុត
  • ប្រើ​ចេក​ទុំ​កិន​ទៅ​លើ​នំផ្សេងៗ​ដូចជា​ Muffin cookies ឬនំខេក
  • យក​ទៅ​ក្រឡុក
  • ​ធ្វើ​ជា​អាហារ​សម្រន់។

ហានិភ័យ​សម្រាប់​សុខភាព

ទោះបីជា​ផ្លែ​ចេក​មាន​អត្ថប្រយោជន៍​សម្រាប់​សុខភាព​ច្រើន ប៉ុន្តែ​មាន​មនុស្ស​មួយ​ចំនួន​គួរ​ប្រយ័ត្ន​កុំ​ញ៉ាំ​ផ្លែ​ចេក​ច្រើន។ មនុស្សទាំង​នោះ​មាន​ដូចជា៖

អ្នក​ប្រើ​ប្រាស់​ពពួក​ថ្នាំ​បញ្ចុះ​ឈាម Beta blockers៖ គ្រូពេទ្យ​តែង​ចេញ​វេជ្ជបញ្ជា​ពពួក​ថ្នាំ​នេះ​ដើម្បី​កាត់បន្ថយ​ហានិភ័យ​ផល​វិបាក​ផ្សេងៗ​ដែល​បង្ក​ពី​ជំងឺ​បេះដូង។ ពពួក​ថ្នាំ​បញ្ចុះ​ឈាម​នេះ​អាច​ធ្វើ​ឲ្យ​កម្រិត​ប៉ូតាស្យូម​ក្នុង​ឈាម​ឡើង។ ​ការ​ញ៉ាំ​អាហារ​មាន​ប៉ូតាស្យូម​ខ្ពស់​អាច​ប៉ះពាល់​ដល់​អ្នក​មាន​បញ្ហា​តម្រងនោម។ ប្រសិនជា​តម្រងនោម​មិន​អាច​កំចាត់​នូវ​ប៉ូតាស្យូម​ដែល​លើស​ក្នុង​ឈាមបានទេនោះ អាច​នឹងមាន​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។ ដូចនេះ អ្នកជំងឺ​​ដែល​ប្រើប្រាស់​ពពួក​ថ្នាំ​បញ្ចុះ​ឈាម Beta blockers គួរ​ញ៉ាំ​អាហារ​ដែល​មាន​ប៉ូតាស្យូម​ខ្ពស់​ដូចជា​ផ្លែ​ចេក​ជាដើម​ក្នុង​កម្រិត​តិចតួច។

អាលែកហ្សី៖ ផ្លែ​ចេក​អាច​ធ្វើ​ឲ្យ​មាន​អាលែកហ្សី​ចំពោះ​មនុស្ស​មួយ​ចំនួន។ អ្នក​ដែល​មាន​អាការៈ​ដូចជា រមាស់ កន្ទាលត្រអាក ហើម ពិបាក​ដកដង្ហើម គួរ​ទៅ​ជួប​គ្រូពេទ្យ ព្រោះ​ប្រសិន​ជា​មាន​អាការៈ​ធ្ងន់ធ្ងរ​អាច​ឈាន​ទៅ​រក​អាលែកហ្ស៊ី​ធ្ងន់ធ្ងរ​ (Anaphylaxis)​អាច​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត។

ឈឺក្បាល​ប្រកាំង៖ អ្នកមានអាការៈឈឺក្បាលប្រកាំង បើញ៉ាំផ្លែ​ចេក​អាច​បង្ក​ឲ្យ​មាន​អាការៈ​ឈឺក្បាល​ប្រកាំង​កាន់តែខ្លាំងចំពោះ​មនុស្ស​មួយ​ចំនួន។

អត្ថបទ​ពាក់​ព័ន្ធ៖ 

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.medicalnewstoday.com/articles/271157

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

អំបុក ទឹកដូង ចេក មិនត្រឹមជារណ្តាប់សំខាន់ក្នុងពិធីបុណ្យអុំទូក តែក៏​ជា​អាហារផ្តល់ប្រយោជន៍ដល់សុខភាព

ញុាំទឹកប​ន្លែផ្លែឈើកៀបបណ្តាលឱ្យឡើងជាតិស្ករក្នុងឈាម?


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម