backup og meta

អត្ថប្រយោជន៍ ៧ យ៉ាងបានពីការញ៉ាំផ្លែត្រសក់ផ្អែម គ្រប់គ្នាមិនគួរមើលរំលង

អត្ថប្រយោជន៍ ៧ យ៉ាងបានពីការញ៉ាំផ្លែត្រសក់ផ្អែម គ្រប់គ្នាមិនគួរមើលរំលង

ផ្លែ​ត្រសក់​ផ្អែម (Honeydew Melon) អាច​ញ៉ាំ​ជា​ផ្លែ​ស្រស់ ធ្វើជា​បង្អែម សាលាដ អាហារសម្រន់ និងស៊ុប​បាន​។ ផ្លែ​នេះ​មាន​រសជាតិ​ផ្អែម និង​មាន​សារធាតុចិញ្ចឹម​ច្រើន​ដែល​មាន​ប្រយោជន៍​ដល់រាងកាយ។

សារធាតុចិញ្ចឹម

ផ្លែត្រសក់ផ្អែមទម្ងន់ ១៧៧ ​ក្រាមមាន៖

  • កាឡូរី៖ ៦៤កាឡូរី
  • កាបូអ៊ីដ្រាត៖ ១៦ក្រាម
  • ជាតិសរសៃ៖ ១,៤ក្រាម
  • ប្រូតេអ៊ីន៖ ១ក្រាម
  • ជាតិខ្លាញ់៖ ០ក្រាម
  • វីតាមីន C៖ ៥៣% សម្រាប់​កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ
  • វីតាមីន B6៖ ៨% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ
  • Folate៖ ៨% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ
  • វីតាមីន K៖ ៦% សម្រាប់​កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ
  • ប៉ូតាស្យូម៖ ១២% សម្រាប់​កម្រិត​​ត្រូវការ​ប្រចាំថ្ងៃ
  • ម៉ាញ៉េស្យូម៖ ៤% សម្រាប់​កម្រិត​ត្រូវការ​ប្រចាំថ្ងៃ

អត្ថបទពាក់ព័ន្ធ៖ អាហារមានជាតិសរសៃ ផ្ដល់គុណប្រយោជន៍ច្រើន​ដល់សុខភាព

អត្ថប្រយោជន៍​របស់​ផ្លែ​ត្រសក់ផ្អែម

១. បន្ថយ​សម្ពាធ​ឈាម

ជាទូទៅ របបអាហារ​ដែល​សម្បូរ​ដោយ​បន្លែ​ និង​ផ្លែឈើ​អាច​ជួយ​កាត់​បន្ថយ​ហានិភ័យ​សម្ពាធឈាម​ខ្ពស់ និង​ជំងឺ​បេះដូង។ ជាពិសេស​របបអាហារ​ដែល​មាន​ជាតិ​សូដ្យូម​ទាប និង​ការ​ទទួល​បាន​ប៉ូតាស្យូម​គ្រប់គ្រាន់​អាច​រក្សា​លំនឹង​សម្ពាធឈាម។ ផ្លែ​ត្រសក់​ផ្អែមគឺ​ជាផ្លែ​ឈើ​ដែលមាន​សូដ្យូម​ទាប និងមាន​ប៉ូតាស្យូម​ច្រើនដែល​អាច​ជួយ​រក្សា​កម្រិត​សមា្ពធឈាម​បាន។

២. សុខភាព​ឆ្អឹង

ផ្លែត្រសក់​ផ្អែម​មាន​សារធាតុ​ចិញ្ចឹម​ជាច្រើន​​សំខាន់​ក្នុង​ការ​ជួសជុល​ជាលិកាឆ្អឹង និង​ធ្វើឲ្យ​ឆ្អឹងរឹងមាំ។ សារធាតុចិញ្ចឹម​ទាំងនោះ​រួមមាន​ Folate វីតាមីន K និងម៉ាញ៉េស្យូម។

Folate មាន​តួនាទី​សំខាន់​ក្នុង​ការ​បំបែកអាស៊ីតអាមីណូ homocysteine ។ នៅពេល​កម្រិត​អាស៊ីត​អាមីណូច្រើន​អាច​ធ្វើឲ្យ​បាត់បង់​សារធាតុ​រ៉ែ​ដែលមាន​ក្នុង​ឆ្អឹង។ ទោះបីជា​​ត្រូវ​ការ​ការសិក្សា​បន្ថែម​ទៅលើ​ទំនាក់ទំនង​រវាង​ Folate និង​សុខភាព​ឆ្អឹង​ក៏ដោយ ការ​ញ៉ាំ​អាហារ​មាន​ Folate ដូច​ជា​ផ្លែ​ត្រសក់​ផ្អែម​អាច​ជួយ​ដល់​សុខភាព​ឆ្អឹង​ដោយ​រក្សា​អាស៊ីត​អាមីណូ homocysteine​​ឲ្យ​នៅ​កម្រិត​ធម្មតា។

ចំណែក​ឯ​វីតាមីន K​គឺ​មាន​ចំណែក​ក្នុង​ការ​ផលិត​ប្រូតេអ៊ីន​សំខាន់​ក្នុង​ឆ្អឹង​ឈ្មោះ osteocalcin។ ដូចនេះ​ការ​ញ៉ាំ​វីតាមីន K គ្រប់គ្រាន់​គឺ​មាន​សារៈសំខាន់​សម្រាប់​ឆ្អឹង។ បន្ថែម​ពី​នេះ​ទៀត កោសិកា​ដែល​មាន​តួនាទី​បង្កើត និង​បំបែក​ជាលិកា​ឆ្អឹង​ត្រូវការ​ម៉ាញ៉េស្យូម​ដើម្បី​ដំណើរការ​ត្រឹមត្រូវ។ ហេតុនេះ​ហើយ​ ម៉ាញ៉េស្យូម​គឺ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​មួយ​ទៀត​សម្រាប់​សុខភាពឆ្អឹង។

ផ្លែត្រសក់ផ្អែម​​ក៏​មាន​ផ្ទុក​នូវ​សារធាតុចិញ្ចឹម​ដែល​ជួយ​ទ្រទ្រង់​ដល់​ឆ្អឹង​ក្នុង​កម្រិតទាប​ដែល​មាន​ដូចជា កាល់ស្យូម ផូស្វ័រ និងស័ង្កសី។

៣. រក្សា​លំនឹង​ជាតិ​ស្ករ​ក្នុង​ឈាម

ការសិក្សា​ជា​ច្រើន​បាន​ឲ្យ​ដឹង​ថា​អ្នក​ដែល​ញ៉ាំ​ផ្លែឈើ​ស្រស់​រាល់ថ្ងៃ​អាច​កាត់បន្ថយ​ការ​កើត​ជំងឺ​ទឹកនោម​ផ្អែម១២%​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មិនសូវ​ញ៉ាំ​ផ្លែឈើ។ ក្នុងចំណោមអ្នកចូលរួម​ដែល​មាន​ជំងឺ​ទឹកនោម​ផ្អែម​ស្រាប់​ក្នុង​ពេល​ចាប់ផ្តើម​ការ​សិក្សា​បាន​ញ៉ាំ​​ផ្លែឈើ​យ៉ាងតិច​បីដង​ក្នុង​មួយសប្តាហ៍​រកឃើញថាអាច​កាត់បន្ថយ​ហានិភ័យ​នៃ​ការ​ប្រឈមនឹង​ផលវិបាកពី​ជំងឺ​ទឹកនោមផ្អែម​ពី​១៣% ទៅ២៨%

ទោះបី​ផ្លែ​ត្រសក់ផ្អែមមាន​កាបូអ៊ីដ្រាត​ដែល​អាច​ធ្វើឲ្យ​ជាតិស្ករ​ក្នុង​ឈាម​ឡើង​ជា​បណ្ដោះអាសន្ន​ក៏​ដោយ ផ្លែ​នេះក៏​មាន​ជាតិសរសៃ និង​សារធាតុចិញ្ចឹម​ផ្សេងទៀត​អាច​ជួយ​ក្នុង​ការ​គ្រប់គ្រង​កម្រិតជាតិស្ករដែរ។

៤. សុខភាពស្បែក

ញ៉ាំ​ផ្លែត្រសក់ផ្អែម​អាច​ជួយ​ទ្រទ្រង់​ដល់​សុខភាព​ស្បែក​ដោយសារ​វីតាមីន C​ ដែលមាន​ក្នុង​ផ្លែ​នេះ។ ការ​ញ៉ាំ​វីតាមីន C ឲ្យបានគ្រប់គ្រាន់​អាចជួយ​ដល់​ការ​ផលិត​ collagen ដែលសំខាន់​ក្នុង​ការ​ជួសជុល និង​រក្សា​ជាលិកា​ស្បែក។ វីតាមីន C ក៏ជា​សាធាតុ​ប្រឆាំង​អុកស៊ីតកម្ម​អាច​ការពារ​ស្បែក​ខូចខាត​ពី​កម្ដៅ​ថ្ងៃ។

អត្ថបទ​ពាក់ព័ន្ធ៖ 

៥. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ

ប្រព័ន្ធ​ភាពស៊ាំ​របស់​មនុស្ស​យើងត្រូវ​ការ​សារធាតុ​ចិញ្ចឹម​ច្រើន​ដើម្បី​ដំណើរ​ការ ហើយវីតាមីន C គឺ​ជា​សារធាតុ​ចិញ្ចឹម​សំខាន់​ដែល​ប្រព័ន្ធ​ភាព​ស៊ាំ​ត្រូវការ។ ការ​ស្រាវជ្រាវ​បាន​រក​ឃើញថា​ការ​ញ៉ាំ​វីតាមីន C គ្រប់គ្រាន់​អាច​ជួយ​បង្ការ និង​ព្យាបាល​ការ​ឆ្លង​មេរោគ​នៅ​ប្រព័ន្ធ​ផ្លូវដង្ហើម និង​ប្រព័ន្ធ​ផ្សេងៗ​ទៀត​ដូច​ជា​ ជំងឺ​រលាកសួត និង​ជំងឺ​ផ្ដាសាយ។

៦. សម្រួល​ដល់​ការ​រំលាយ​អាហារ

ផ្លែ​ត្រសក់ផ្អែមមាន​ផ្ទុក​ជាតិ​សរសៃ​ដែល​អាច​ជួយ​ឲ្យ​សុខភាព​ប្រព័ន្ធ​រំលាយអាហារ​ប្រសើរ​ឡើង​។ ការ​ញ៉ាំ​អាហារ​ជាតិ​សរសៃ​គ្រប់គ្រាន់​អាច​ពន្យឺត​ការ​ឆ្លើយតប​ជាតិស្ករ​ក្នុង​ឈាម ​សម្រួល​ដល់​ការ​បន្ទោរ​បង់​ឲ្យ​បាន​ទៀងទាត់ និង​ការ​លូតលាស់​របស់​បាក់តេរី​ល្អ​ក្នុង​ពោះវៀន​។

អត្ថបទពាក់ព័ន្ធ៖ បើមិនចង់ទល់លាមក កុំញ៉ាំអាហារទាំងនេះច្រើនពេក

៧. សុខភាពភ្នែក

ផ្លែ​ត្រសក់ផ្អែម​ផ្ទុក​នូវ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ពីរ​ គឺ​ lutein និងzeaxanthin។ សារធាតុ​ទាំង​ពីរ​នេះ​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​សារធាតុ​ជួយ​ទ្រទ្រង់​ដល់សុខភាព​ភ្នែក និង​ការពារ​ការ​បាត់បង់​គំហើញ​ដោយ​កត្តា​អាយុ​ទៀត​ផង។

ការ​ស្រាវជ្រាវ​បាន​បញ្ជាក់​ថា ការ​ញ៉ាំ​អាហារ​ដែល​មាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ទាំងពីរ​នេះ​ដូចជា​ផ្លែ​ត្រសក់​ផ្អែម ទឹកក្រូច​ស្រស់ ផ្លែ​គីវី និងផ្លែទំពាំងបាយជូរ​ជាដើម អាច​ជួយ​រក្សា​ដល់​ដំណើរ​ការ​របស់​ភ្នែក​ពេញ​មួយ​ជីវិត។

អត្ថបទពាក់ព័ន្ធ៖

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

[embed-health-tool-bmr]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

https://www.healthline.com/nutrition/honeydew#section8

កំណែ​ប្រែបច្ចុប្បន្ន

11/05/2020

អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា

ត្រួតពិនិត្យដោយ ទូច សុខា

បច្ចុប្បន្នភាពដោយ៖ Solika


អត្ថបទពាក់ព័ន្ធ

សារធាតុចិញ្ចឹមសំខាន់៣មុខ ជួយគ្រប់គ្រងជំងឺទឹកនោមផ្អែមយ៉ាងល្អ!

កំពូលអាហារ ៦ ប្រភេទ ជួយកាត់បន្ថយហានិភ័យកើតជំងឺមហារីក


ត្រួតពិនិត្យដោយ

ទូច សុខា


អត្ថបទ​ដោយ ថាត់ រ័ត្នមូនីតា · កែ May 11, 2020

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម