ការកម្រិតការញ៉ាំជាតិស្ករគឺមានផលល្អសម្រាប់សុខភាព។ ប៉ុន្តែអាចនឹងមានការលំបាកបន្តិចព្រោះយើងមិនដឹងច្បាស់ថាផ្លែឈើណាខ្លះល្អចំពោះសុខភាពដែលមានជាតិស្ករច្រើន ឬតិច ជាពិសេសអ្នកមានជំងឺទឹកនោមផ្អែម។ តើផ្លែឈើណាខ្លះមានជាតិស្ករទាប?
១. ផ្លែប៊ឺរ
ផ្លែប៊ឺរមួយមានស្ករប្រហែលមួយក្រាម។ ប៉ុន្តែផ្លែនេះសំបូរដោយខ្លាញ់ល្អដែលញ៉ាំហើយឆាប់ឆ្អែត។
២. ផ្លែក្ផ្រូចឆ្មារ
ផ្លែក្រូចឆ្មារសំបូរដោយវីតាមីន C និងមានរសជាតិជូរ។ ដូចនេះហើយផ្លែនេះមិនមានផ្ទុកជាតិស្ករច្រើនទេ។ ផ្លែក្រូចឆ្មារមួយមានស្ករតែមួយទៅពីរក្រាមប៉ុណ្ណោះ។
៣.ផ្លែត្របែក
ផ្លែត្របែកមួយផ្លែមានជាតិស្ករ ៤,៩ក្រាម ពេលនៅស្រស់។ ផ្លែនេះមានជាតិស្ករទាបបើប្រៀបធៀបទៅផ្លែឈើត្រូពិចផ្សេងៗដូចជាផ្លែម្នាស់ ផ្លែស្វាយ ផ្លែចេក និងផ្លែទទឹមជាដើម។
៤. ផ្លែគីវី
ផ្លែនេះក៏ជាប្រភេទប៊ឺរីដែរ សំបូរដោយវីតាមីន C និងមានជាតិស្ករទាបត្រឹមតែ៦ក្រាមក្នុងមួយផ្លែប៉ុណ្ណោះ។
៥. ផ្លែស្ត្រប៊ឺរី
ផ្លែស្ត្រប៊ឺរីពិតជាមានជាតិស្ករទាបបើប្រៀបទៅនឹងរសជាតិផ្អែមរបស់វា។ ផ្លែស្ត្រប៊ឺរីមួយពែងមានស្ករប្រហែល៧ក្រាម និងមានវីតាមីន C ជាង១០០%សម្រាប់កម្រិតត្រូវការប្រចាំថ្ងៃ។
៦. ផ្លែប្លែកប៊ឺរី
ផ្លែប្លែកប៊ឺរីក៏ដូចផ្លែស្ត្រប៊ឺរីដែរ មានស្ករតែ៧ក្រាម។ ផ្លែនេះអាចញ៉ាំជាអាហារសម្រន់បាន ហើយផ្លែនេះក៏សំបូរដោយសារធាតុប្រឆាំងអុកស៊ីតកម្ម និងជាតិសរសៃ។
៧. ផ្លែក្រូចថ្លុង
ផ្លែក្រូចថ្លុងមិនមានរសជាតិផ្អែមដូចផ្លែទំពាំងបាយជូរទេ។ ផ្លែនេះអាចធ្វើជាអាហារពេលព្រឹក។ ផ្លែក្រូចថ្លុងមួយចំហៀងមានជាតិស្ករ៩ក្រាម។
អត្ថបទពាក់ព័ន្ធ៖
- ក្រូចថ្លុងជួយច្រើនដល់សុខភាព សំខាន់អាចប្រឆាំងកោសិកាមហារីកបានទៀត
- យល់ហេតុផលនេះ ដឹងតែចង់ញ៉ាំផ្លែប៊ើរ ព្រោះប្រយោជន៍ច្រើន
- មូលហេតុទាំង ៥ នេះ អាចបញ្ជាក់ថា ក្រូចឆ្មារល្អខ្លាំងចំពោះសុខភាពយើង
៨. ផ្លែល្ហុង
ផ្លែល្ហុងតូចមួយមានជាតិស្ករ៩ក្រាម។ ក្នុងចំណោមផ្លែឈើត្រូពិច ផ្លែល្ហុងមានជាតិស្ករតិចជាងគេ។
៩. ផ្លែក្រូច
ផ្លែក្រូចជាអាហារសម្រន់ផ្អែមដ៏ល្អមួយព្រោះសំបូរដោយវីតាមីន C និងមិនមានកាឡូរី និងមិនមានជាតិស្ករច្រើនទេ។ ផ្លែក្រូចមួយផ្លែមានជាតិស្ករប្រហែល ១២ក្រាម និងកាឡូរីតិចជាង៧០។
១០. ផ្លែឪឡឹក
ផ្លែឪឡឹកភាគច្រើនគេញ៉ាំពេលអាកាសធាតុក្ដៅ។ ទោះបីជាផ្លែឪឡឹកមានរសជាតិផ្អែម ប៉ុន្តែមានជាតិស្ករតិច។ ឪឡឹកមួយជ្រុងមានស្ករ១៨ក្រាមប៉ុណ្ណោះ។
១១. ផ្លែប៉េស
ផ្លែប៉េសទំហំមធ្យមមួយមានជាតិស្ករតិចជាង១៣ក្រាម។ ផ្លែនេះអាចញ៉ាំស្រស់បាន ឬយកទៅធ្វើជាបង្អែម ទឹកក្រឡុក ឬទឹកជ្រលក់ជាដើម។
១២. ផ្លែទំពាំងបាយជូរ
ផ្លែទំពាំងបាយជូរមួយពែងមានជាតិស្ករ ១៥ក្រាម។ ប្រសិនជាយើងត្រូវតាមដានការញ៉ាំជាតិស្ករប្រចាំថ្ងៃ យកល្អគួរយកចិត្តទុកដាក់ទៅលើកម្រិតនៃការញ៉ាំ។
[embed-health-tool-bmr]