ជង្គង់បានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់ភាពបត់បែន កម្លាំង និងលំនឹងសម្រាប់ចលនាឈរ ដើរ ក្រាបចុះ លោត និងរត់។ យ៉ាងនេះក្តី មានបញ្ហាជង្គង់យ៉ាងច្រើនកើតមានឡើងនៅក្នុងជីវិតប្រចាំថ្ងៃ។ នៅក្នុងអត្ថបទនេះ យើងនឹងរកឃើញថាបញ្ហាជង្គង់មានប្រភេទអ្វីខ្លះ និងរបៀបបង្ការ។
១- តើយើងដឹងច្រើនប៉ុនណាពីប្រភេទបញ្ហាជង្គង់?
បញ្ហាជង្គង់គឺឃើញកើតមានញឹកញាប់ណាស់ទៅលើមនុស្សគ្រប់វ័យទាំងអស់។ តាមធម្មតាបញ្ហាជង្គង់គឺកើតចេញពីជំងឺ ឬរបួស។
ជង្គង់ទទួលរងប៉ះពាល់ដោយជំងឺមួយចំនួន រួមមាន ជំងឺរលាកសន្លាក់ (ដូចជាជំងឺរលាកសន្លាក់ឆ្អឹង ជំងឺរលាកសន្លាក់) ជំងឺប្រគ្រីវ(លើសជាតិអាសុីតអុយរិច) ជំងឺ systemic lupus erythematosus ជំងឺរលាកសន្លាក់ឆ្អឹងខ្នង ជំងឺរលាកសន្លាក់ដោយសារជំងឺ Psoriasis ជំងឺរលាកសន្លាក់ដោយសារប្រតិកម្មទៅនឹងការបង្ករោគ) ជំងឺខូចឆ្អឹងខ្ចីក្រោមអង្គុញជង្គង់ (chondromalacia patellae) ជំងឺ Osgood-Schlatter ជំងឺប្រជុំរោគសញ្ញាសរសៃពួរចំហៀងភ្លៅ ជំងឺប្រេះឆ្អឹងខ្ចី និងឆ្អឹងក្រោមឆ្អឹងខ្ចីសន្លាក់ ប្រជុំរោគសញ្ញាចង្អូរថង់ទឹកសន្លាក់ជង្គង់។
របួសជង្គង់ក៏បង្កើតឲ្យមានបញ្ហាជង្គង់ផងដែរ។ តាមធម្មតា របួសកើតមានឡើងយឺតៗទៅតាមពេលវេលាកន្លងយូរទៅ។ ប្រភេទនៃរបួសមានរបួសទៅលើឆ្អឹងខ្ចីសរសៃៗនៅចន្លោះសន្លាក់ជង្គង់ របួសទៅលើសរសៃរយាងដែលព័ទ្ធគងខ្វែងគ្នា របួសលើសរសៃរយាងតភ្ជាប់ឆ្អឹងភ្លៅ នឹងឆ្អឹងកំភួនជើងកណ្តាល និងចំហៀង របួសទៅលើសរសៃពួរ។
២- តើបង្ការបញ្ហាជង្គង់យ៉ាងដូចម្តេច ?
ក្នុងករណីខ្លះ បញ្ហាជង្គង់គឺជាលទ្ធផលគ្រោះថ្នាក់ ហេតុនេះមិនអាចមើលឃើញជាមុន ឬបង្ការបានឡើយ។ តែអ្នកជំងឺអាចបង្ការបញ្ហាជង្គង់បានដោយគន្លឹះខ្លះៗខាងក្រោមនេះ៖
រក្សាទម្ងន់៖ គ្នាយើងខ្លះមិនបានដឹងច្រើនទេថា ជង្គង់ដើរតួនាទីយ៉ាងសំខាន់នៅក្នុងការផ្តល់លំនឹងនិងកម្លាំងដើម្បីទ្រទ្រង់ទម្ងន់រាងកាយ។ ប្រសិនបើយើងមានទម្ងន់ក្រៅបន្ថែមទៀត វាអាចបង្កើនអត្រានៃការកើតមានឡើងនូវជំងឺរលាកឆ្អឹងសន្លាក់ ជាពិសេសសម្រាប់អស់អ្នកជំងឺទាំងឡាយដែលមាន ភាពធាត់។ ហេតុនេះ សូមព្យាយាមរក្សាទម្ងន់ឲ្យសមរម្យសម្រាប់អាយុ និងទំហំដើម្បីជួយបន្ថយភាពសង្កត់សម្ពាធទៅលើជង្គង់។
ពាក់ស្បែកជើងដែលផ្តល់ភាពរួសរំញោចល្អ៖ ស្បែកជើងដែលសក្តិសមនឹងជួយរក្សាតុល្យភាព និងភាពត្រូវគន្លងគ្នារបស់ជើងពេលយើងចង់ចូលរួមនៅក្នុងសកម្មភាពដូចជាដើរ ឬរត់ ហើយដាក់កម្រិតទៅលើអត្រានៃរបួសជង្គង់។
កំដៅសាច់ដុំមុនពេលធ្វើលំហាត់ប្រាណ៖ សូមចងចាំថាកំដៅសាច់ដុំ និងធ្វើការពត់ពែនសន្ធឹង វាជួយបង្ការការឡើងតឹងទៅលើសរសៃពួរ ហើយសម្រាលសម្ពាធសង្កត់ទៅលើជង្គង់នៅក្នុងអំឡុងពេលធ្វើសកម្មភាព។
ធ្វើលំហាត់ប្រាណ៖ ការហាត់់ប្រាណមានប្រភេទច្រើនយ៉ាងដែលយើងអាចជ្រើសរើសបានដូចជា ការដើរ ការហែលទឹក ឬធ្វើយ៉ូហ្គា។ យ៉ាងនេះក្តី សូមសួរវេជ្ជបណ្ឌិតជាមុន បើគ្នាយើងចង់ធ្វើលំហាត់ប្រាណណាមួយឲ្យសមទៅនឹងស្ថានភាពរបស់ខ្លួន។ គ្រូពេទ្យអាចនឹងឲ្យជាយោបល់ថាតើលំហាត់ប្រាណអ្វីល្អសម្រាប់យើងផ្អែកលើស្ថានភាពជាក់ស្តែង។ យើងគួរធ្វើលំហាត់ប្រាណប្រចាំថ្ងៃក្នុងកម្រិតកណ្តាលល្មម និងបន្ថយសកម្មភាពអាចនាំទៅដល់ភាពទន់ខ្សោយ ហើយបង្កើនហានិភ័យមានរបួស។
សូមប្រើប្រាស់បច្ចេកទេស ឬស្ថានភាពឲ្យបានត្រឹមត្រូវក្នុងពេលកំពុងធ្វើសកម្មភាពដើម្បីដាក់កម្រិតសាច់ដុំពេលយើងត្រូវយឹតឬប្រទាញ និងកុំព្យាយាមលើករបស់ធ្ងន់ៗដោយមិនមានឧបករណ៍ជំនួយ។
ការព្យាបាលដោយចលនា៖ ចំពោះគ្នាយើងព្យាបាលដោយចលនាអាចនឹងជួយឲ្យរៀបចំបង្កើតរបបរូបមន្តលំហាត់ប្រាណសមស្របប្រសិនបើយើងមានរបួសជង្គង់។
ប្រើប្រាស់ឱសថក្នុងក្រុម NSAIDs៖ ក្នុងករណីខ្លះ វេជ្ជបណ្ឌិតយើងអាចនឹងផ្ដល់ជាយោបល់ឲ្យប្រើប្រាស់ឱសថ NSAIDs ដើម្បីសម្រាលការរលាក និងការរោលរាលទៅលើជង្គង់ជាដើម។ យើងអាចរកទិញវាបានជាទម្រង់មិនត្រូវការវេជ្ជបញ្ជា ឬជាទម្រង់ទាមទារវេជ្ជបញ្ជាពីវេជ្ជបណ្ឌិតយើងបានលើឱសថនេះ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hell0 Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]