សាច់ដុំ អាចបញ្ជាក់ពីភាពរឹងមាំ ទាំងសុខភាពទូទៅ និងរូបរាងសង្ហា និងទាក់ទាញ។ ប៉ុន្តែដើម្បីទទួលបានសាច់សុំតឹងណែន មានសុខភាពល្អ ពិសេសប្រុសៗគ្នាយើង គឺទាមទារការប្រឹងប្រែងដាក់ចិត្តដាក់កាយគួបផ្សំជាមួយតិចនិកមួយចំនួន ដើម្បីសម្រេចបានជោគជ័យ។ អត្ថបទនេះ “Hello គ្រូពេទ្យ” នឹងណែនាំតិចនិកពិសេសទាំង ៥ ជួយបាន។
១- ជំហានទី១
ចាប់ផ្តើមជាមួយនឹងភាពជឿជាក់ ត្រូវតាំងចិត្តហ្វឹកហាត់ទៅលើសាច់ដុំរបស់យើងឲ្យបានយ៉ាងហោច ២ ដង/សប្តាហ៍។ តាមកម្មវិធីហ្វឹកហាត់សម្រាប់ភាពរឹងមាំនៃសាច់ដុំ ការចាប់ផ្តើមហ្វឹកហាត់ពង្រឹងសាច់ដុំក្នុនងកម្រិតមូលដ្ឋាន គួរធ្វើក្នុងកម្រិតស្រាល ហើយបន្តបង្កើនការហ្វឹកហាត់កម្រិតខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ។ អាចអនុវត្តលំហាត់ប្រាណពង្រឹងសាច់ដុំចន្លោះពី ៤-៨ លំប្រភេទហាត់ប្រាណ នឹងត្រូវធ្វើយ៉ាងតិចចំនួន១២ដងក្នុងមួយវគ្គ និងសារចុះឡើងចំនួនបីដងក្នុងមួយប្រភេទលំហាត់ប្រាណ។
២- ជំហានទី២
ផ្លាស់ប្តូរតិចនិកនៅពេលណាយើងមើលឃើញថា ការហាត់របស់យើងកំពុងមានការរីកចម្រើន និងលទ្ធផលជាក់ស្តែងលើរាងកាយរបស់យើង ដែលអាចនាំឲ្យយើងកំណត់ផ្លាស់ប្តូរលំហាត់ប្រាណផ្សេងទៀតបាន ដូចជា បង្កើនចំនួនដងនៃការហាត់ ឬបង្កើនទម្ងន់របស់ឧបរណ៍។ ចំណុចនេះ ជាគ្រឹះនៃការពង្រឹងរាងកាយរបស់យើងដោយមិនភ័យខ្លាចពីការប៉ះទង្គិតសុខភាពរាងកាយយើងនោះដែរ។
អត្ថបទពាក់ព័ន្ធ៖
- ហែលទឹកជាប្រចាំ ផ្ដល់អត្ថប្រយោជន៍យ៉ាងតិច ៦ យ៉ាងដល់សុខភាព
- ទោះហាត់ប្រាណមិនស្រកទម្ងន់ តែមានអត្ថប្រយោជន៍ដល់សុខភាពច្រើនយ៉ាង
៣- ជំហានទី៣
ជំហាននេះ គ្នាយើងអាចចាប់ផ្តើមបញ្ចូនប្រភេទហាត់ហៅថាលំហាត់ប្រាណ Cardio (លំហាត់ប្រាណជំនួយសរសៃឈាមបេះដូង) ទៅក្នុងការហាត់របស់យើងបានហើយ បើមិនឃើញមានស្រទាប់ខ្លាញ់លាក់ខ្លួនក្នុងសាច់ដុំរបស់យើងទេនោះ។ ជាការណែនាំ លំហាត់ប្រាណ Cardio គួរហាត់ចន្លោះពី ៧៥-១៥០ នាទី/សប្តាហ៍។ ក្នុងលំហាត់ប្រាណនេះ គឺមានច្រើនប្រភេទ គ្នាយើងអាចស្រាវជ្រាវពីវិធីហាត់ណាមួយដែលធ្វើឲ្យយើងមានអារម្មណ៍រីករាយជាមួយការបែកញើស ដូចជាជិះកង់ ឬរត់ជាមួយសុនខជាទីស្រលាញ់ជាដើម។
អត្ថបទពាក់ព័ន្ធ៖
- តិចនិចសម្រួលការឈឺសរសៃជើងខាងក្រោយ
- ធ្លាប់ទេ? សូម្បីងើបពីកៅអី ក៏ឈឺខ្លួនដែរ
- មានអាការៈឈឺខ្នង សាកវិធីងាយៗទាំងនេះអាចជួយបាន
- គេងមិនលក់ នាំឲ្យមានបញ្ហាសុខភាពទាំងនេះ
- កំហុស ៣ យ៉ាង យុវវ័យពេញនិយមធ្វើ បំផ្លាញសុខភាពខ្លួនឯង
៤- ជំហានទី៤
ជាជំហានសំខាន់មួយសម្រាប់ជួយឲ្យការហាត់ប្រាណពង្រឹងសាច់ដុំ អាចឈានទៅដល់គោលដៅនោះត្រូវតែបង្កើតជាតិកាបូអ៊ីដ្រាតទៅក្នុងរបបអាហាររបស់យើង។ កាបូអ៊ីដ្រាតនឹងជួយរាងកាយឲ្យមានថាមពលកាន់តែខ្លាំង ហើយក៏ជាសារធាតុសំខាន់មួយក្នុងការកសាងសាច់ដុំរឹងមាំផងដែរ។ ត្រូវចាំថា ការបញ្ចូលគ្រាប់ធញ្ញជាតិទៅក្នុងរបបអាហារ ជាវិធីសាស្ត្រអស្ចារ្យបំផុតដើម្បីទទួលបានកាបូអ៊ីដ្រាត។
៥- ជំហានទី៥
បង្កើនប្រូតេអ៊ីនឲ្យរាងកាយតាមតែអាចធ្វើទៅបាន ក្រោយពេលហាត់ប្រាណរួច។ ជាគំនិតល្អ គ្នាយើងគួរញ៉ាំអាហារប្រូតេអ៊ីនខ្លះៗអំឡុងពេល ៣០នាទី បន្ទាប់ពីហាត់ប្រាណ។ អាចសាកល្បងអាហារសម្រន់សម្បូរប្រូតេអ៊ីន ឬប្រូតេអ៊ីនពីអាហារគ្មានជាតិខ្លាញ់ជាដើម ព្រោះប្រូតេអ៊ីន ជាគ្រឹះសំខាន់ជាងគេជួយរាងកាយកសាងសាច់ដុំ និងជួសជុលប៉ះប៉ូវកន្លែងខូចខាតឲ្យសះស្បើយបានលឿន។
អត្ថបទពាក់ព័ន្ធ៖
- តើគួរញ៉ាំអាហារមុន ឬក្រោយពេលហាត់ប្រាណ?
- តើពេលឈឺអាចបន្តការហាត់ប្រាណបានដែរឬទេ?
- ៥ក្បាច់នេះ ជួយស្រីៗ បំបាត់បញ្ហាក្បាលពោះផេនដា
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]