backup og meta

ដឹង​អត់​ថា រមាស់​រន្ធ​​គូទ​បណ្ដាល​មក​ពី​កត្តា​​អ្វី​ខ្លះ? ដោះស្រាយ​បែប​ណា​?​

ដឹង​អត់​ថា រមាស់​រន្ធ​​គូទ​បណ្ដាល​មក​ពី​កត្តា​​អ្វី​ខ្លះ? ដោះស្រាយ​បែប​ណា​?​

ជា​ទូទៅ អាការៈ​រមាស់​រន្ធ​គូទ​ អាច​ធ្វើ​ឲ្យ​យើង​មាន​អារម្មណ៍​មិន​ស្រួល​ក្នុង​ខ្លួន​ និង​ចេះ​តែ​ចង់​អេះ​មិន​ឈប់​។ ​ពិត​ណាស់​ ទោះ​បី​ជា​អាការៈ​នេះ អាច​បណ្ដាល​មក​ពី​សារធាតុ​គីមី​ដែល​មាន​នៅ​ក្នុង​លាមក​ក៏​ពិត​មែន​ ប៉ុន្តែ​​​ក៏​បន្សល់​ការ​រលាក​នៃ​បរិវេណ​នោះ​ដូច​គ្នា ព្រម​ទាំង​អាច​ធ្វើ​ឲ្យ​យើង​ក្រហាយ​ និង​ឈឺ​ចាប់​ថែម​ទៀត​ផង​។

រោគសញ្ញា​នៃ​ការ​រមាស់​រន្ធ​គូទ​

ជាក់​ស្ដែង​ ប្រសិនបើ​រន្ធ​គូទ​​មាន​សំណើម​ សម្ពាធ ឬ​នៅ​ពេល​ដែល​យើង​អង្គុយ​ចុះ​​ ​កម្រិត​នៃ​​ភាព​​រមាស់​នៅ​ត្រង់​បរិវេណ​រន្ធ​គូទ​​ ​នឹង​​កើន​ឡើង​ទ្វេ​ដង។ គ្នា​យើង​ខ្លះ​អាច​​មាន​រោគសញ្ញា​​ទាក់ទង​នឹង​រមាស់​រន្ធ​គូទ ដូច​ខាង​ក្រោម​៖

  • លាមក​មាន​ឈាម
  • ​ហូរ​ឈាម​នៅ​ត្រង់​រន្ធ​គូទ​
  • រមាស់​លិង្គ​

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

​​​​​​​​មូលហេតុ​បង្ក​នៃ​ការ​រមាស់​រន្ធ​គូទ​

  • សារធាតុ​គីមី​នៅ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ ដូចជា​​នៅ​ក្នុង​គ្រឿង​ទេស និង​​ម្ទេស​ប្លោក
  • ការ​រលាក​​ដោយ​សារ​​សំណើម​នៅ​ក្នុង​រន្ធ​គូទ ដែល​បណ្ដាល​មក​ពី​លាមក​រាវ​ រាករូស
  • សំណើម​បង្កើន​លទ្ធភាព​នៃ​ការ​ឆ្លង​មេរោគ​នៅ​រន្ធ​គូទ ជា​ពិសេស​មេរោគ​ផ្សិត​​​ចំពោះ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​ ​ឬ​ជំងឺ​អេដស៍​
  • ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្សិត​ និង​ការ​រលាក​រន្ធ​គូទ​ដូច​គ្នា​
  • ជំងឺ​ស្បែក​Psoriasis
  • នៅ​ក្នុង​ករណី​កម្រ​ខ្លះ ដុំ​សាច់​នៃ​រន្ធ​គូទ​ (មហារីក​រន្ធ​គូទ​) ក៏​អាច​ជា​មូលហេតុ​នេះ​ការ​រមាស់​នេះ​ដែរ​
  • ពពួក​ប៉ារ៉ាស៊ីត​ (Pinworms)
  • ជំងឺ​ឫស​ដូង​បាត
  • ​ការ​រលាត់​ស្បែក​​រន្ធ​គូទ​ និង​
  • ការ​ដុះ​សាច់​មិន​​ប្រក្រតី​នៃ​ស្បែក​រន្ធ​គូទ​

រមាស់គូទ២

អត្ថបទគួរអាន៖

គន្លឹះ​ដោះស្រាយ​បញ្ហា​រមាស់​រន្ធ​គូទ

ការ​ថែទាំ​បរិវេណ​រន្ធ​គូទ​ឲ្យ​ស្អាត​ និង​ស្ងួត​ល្អ​ជា​រឿង​​ដ៏​សំខាន់​មួយ​។ ជាង​នេះ​ទៅ​ទៀត​ យើង​គួរ​តែ​ជៀសវាង​បន្សល់​សាប៊ូ​នៅ​បរិវេណ​នោះ។ ក្រោយ​បន្ទោបង់​រួច គួរ​ប្រើ​កំណាត់​ដែល​មាន​ជាតិ​សំណើម​ (ដូចជា​កំណាត់​សើម​របស់​ទារក​) ដើម្បី​សម្អាត​រន្ធ​គូទ ជំនួស​ឲ្យ​ក្រដាស​អនាម័យ​ ទើប​ជា​ការ​ប្រសើរ ឬ​ប្រើ​ទឹក​លាង​សម្អាត​។

ចំណុចសំខាន់

បញ្ហារមាស់​រន្ធ​គូទ​ អាច​បណ្តាល​មក​ពី​មូលហេតុ​ជា​ច្រើន​ ដែល​រួម​មាន​៖
  • សារធាតុ​គីមី​នៅ​ក្នុង​អាហារ​ដែល​យើង​ញ៉ាំ ដូចជា​​នៅ​ក្នុង​គ្រឿង​ទេស និង​​ម្ទេស​ប្លោក​
  • ការ​រលាក​​ដោយ​សារ​​សំណើម​នៅ​ក្នុង​រន្ធ​គូទ ដែល​បណ្ដាល​មក​ពី​លាមក​រាវ​ រាករូស
  • សំណើម​បង្កើន​លទ្ធភាព​នៃ​ការ​ឆ្លង​មេរោគ​នៅ​រន្ធ​គូទ ជា​ពិសេស​មេរោគ​ផ្សិត​​​ចំពោះ​អ្នកជំងឺ​ទឹក​នោម​ផ្អែម​ ​ឬ​ជំងឺ​អេដស៍
  • ការ​ប្រើប្រាស់​ថ្នាំ​ផ្សះ​ក៏​អាច​នាំ​ឲ្យ​មាន​ការ​ឆ្លង​មេរោគ​ផ្សិត​ និង​ការ​រលាក​រន្ធ​គូទ​ដូច​គ្នា
  • ជំងឺ​ស្បែក​Psoriasis
  • នៅ​ក្នុង​ករណី​កម្រ​ខ្លះ ដុំ​សាច់​នៃ​រន្ធ​គូទ​ (មហារីក​រន្ធ​គូទ​) ក៏​អាច​ជា​មូលហេតុ​នេះ​ការ​រមាស់​នេះ​ដែរ
  • ពពួក​ប៉ារ៉ាស៊ីត​ (Pinworms)
  • ជំងឺ​ឫស​ដូង​បាត
  • ​ការ​រលាត់​ស្បែក​​រន្ធ​គូទ​ និង
  • ការ​ដុះ​សាច់​មិន​​ប្រក្រតី​នៃ​ស្បែក​រន្ធ​គូទ​

[embed-health-tool-bmi]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

How to Stop Anal Itching (Pruritus Ani)

https://www.medicinenet.com/anal_itching/article.htm

Anal Itching (Pruritus Ani)

https://my.clevelandclinic.org/health/diseases/15574-anal-itching-pruritus-ani

What Are The Causes of Anal Itching?

https://www.scripps.org/news_items/7231-what-are-the-causes-of-anal-itching

Anal Itching

https://www.msdmanuals.com/home/digestive-disorders/anal-and-rectal-disorders/anal-itching

Symptoms and Signs of Anal Itching

https://www.emedicinehealth.com/anal_itching/symptom.htm

​​​

កំណែ​ប្រែបច្ចុប្បន្ន

05/05/2022

អត្ថបទ​ដោយ នូ សោភ័ណ្ឌ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ នូ សោភ័ណ្ឌ · កែ May 05, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម