ពិតណាស់ ដបប្លាស្ទិកផ្ទុកទៅដោយសារធាតុគីមី និងបាក់តេរីផ្សេងៗ។ ដបទាំងនេះមិនត្រឹមតែប៉ះពាល់ដល់បរិស្ថានប៉ុណ្ណោះ វាក៏ អាចបង្កផលប៉ះពាល់ដល់សុខភាពរបស់យើងយ៉ាងធ្ងន់ធ្ងរដូចគ្នា។
ផលប៉ះពាល់នៃការញ៉ាំទឹកដោយប្រើដបប្លាស្ទិក
១. ប៉ះពាល់ដល់ប្រព័ន្ធភាពស៊ាំ
គ្នាយើងមិនគួរដាក់ទឹកសម្រាប់ផឹកនៅក្នុងដបប្លាស្ទិកនោះទេ ពីព្រោះសារធាតុគីមីនៅក្នុងដបប្លាស្ទិកអាចឆ្លងចូលទៅក្នុងរាងកាយយើង ក៏ដូចជាអាចរំខានដល់ប្រព័ន្ធភាពស៊ាំផងដែរ។
២. ជំងឺមហារីកថ្លើម និងចំនួនមេជីវិតឈ្មោលថយចុះ
សារធាតុគីមីមួយឈ្មោះថាPhthalates នៅក្នុងប្លាស្ទិក អាចនាំឲ្យមានបញ្ហាសុខភាពមួយចំនួន ដូចជាជំងឺមហារីកថ្លើម និងចំនួនមេជីវិតឈ្មោលថយចុះ។ ការសិក្សាថ្មីមួយបានបង្ហាញថា មានកម្រិតMicroplasticsច្រើនលើសលប់នៅក្នុងដបទឹកប្លាស្ទិក ដែលយើងគួរប្រុងប្រយ័ត្ន ក៏ដូចជាបញ្ឈប់ការប្រើប្រាស់ដបប្លាស្ទិកឲ្យបានកាន់តែឆាប់កាន់តែប្រសើរ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣. បង្កើតសារធាតុBPA
ទន្ទឹមនឹងនេះដែរ សារធាតុគីមីដូចជាBiphenyl A អាចបណ្តាលឲ្យមានបញ្ហាសុខភាពផ្សេងៗដូចជាទឹកនោមផ្អែម ធាត់ជ្រុល បញ្ហាអត់កូន បញ្ហាអត្តចរិត និងធ្វើឲ្យក្មេងស្រីឆាប់មានរដូវ។
[embed-health-tool-heart-rate]
៤. ការផលិតសារធាតុគីមីDioxin
ជាមួយការប៉ះពាល់ទៅនឹងពន្លឺព្រះអាទិត្យ ដបប្លាស្ទិកអាចនាំឲ្យលេចធ្លាយសារធាតុគីមី និងបញ្ចេញសារធាតុគីមីដែលបង្កគ្រោះថ្នាក់ដូចជា សារធាតុគីមីDioxin ដែលបង្កើនហានិភ័យនៃការកើតជំងឺមហារីកសុដន់។
អត្ថបទគួរអាន៖
- វ៉ាក់សាំងសំខាន់ណាស់! កុំដឹងតែទៅចាក់ ហើយអត់ខ្វល់ រឿងពិតមួយចំនួនត្រូវដឹង
- វ៉ាក់សាំងរលាកស្រោមខួរមានប៉ុន្មានប្រភេទ? ត្រូវចាក់ឲ្យកូននៅអាយុប៉ុន្មានខ្លះ?
- វ៉ាក់សាំងរាកសំខាន់ចំពោះទារក ម៉ាក់ប៉ាមិនគួររំលង
- វ៉ាក់សាំងមហារីមាត់ស្បូន មិនមែនចាក់តែស្រីៗទេ ប្រុសក៏ត្រូវចាក់ដែរ
- ដឹងពីប្រភេទវ៉ាក់សាំងមហារីកមាត់ស្បូនសិន ចាំសម្រេចចិត្តចាក់មួយណា
- វ៉ាក់សាំងការពារកញ្រ្ជឹល មិនមែនជាមូលហេតុកើតមានជំងឺអូទីស្សឹមលើក្មេងៗទេ