ឱសថថ្មីមួយសម្រាប់ព្យាបាលជំងឺមហារីកគ្រាប់ឈាមដែលគេស្គាល់ថាជាឱសថ Brukinsa (Zanubrutinib) ដែលស្ថិតក្នុងទម្រង់ជាឱសថគ្រាប់ស្រោបសម្បក (Capsule) ត្រូវបានអាជ្ញាធរសុខាភិបាលប្រទេសចិនអនុញ្ញាតិឲ្យដាក់លក់នៅលើទីផ្សារក្នុងស្រុកហើយ។
ឱសថនេះផលិតដោយក្រុមហ៊ុន BeiGene ដែលជាក្រុមហ៊ុនរបស់ប្រទេសចិនផ្ទាល់។ ឱសថប្រភេទនេះ ប្រើសម្រាប់តែមនុស្សពេញវ័យប៉ុណ្ណោះ ហើយប្រើចំពោះជំងឺមហារីកឈាមមួយចំនួនដូចជាជំងឺ Mantle Cell lymphoma (MCL) ដែលត្រូវប្រើថ្នាំនេះ មុនទទួលការព្យាបាលផ្សេងៗទៀត និងជំងឺ Chronic Lymphocytic Leukemia (CLL) ឬ ជំងឺ Small lymphocytic Lymphoma (SLL)។
អត្ថបទពាក់ព័ន្ធ៖
- ហេតុអីពេទ្យហាមមិនឲ្យប្រើថ្នាំមានជាតិសំណ លើក្មេងអាយុក្រោម២ឆ្នាំ?
- ផឹកស្រាលាយកូកាអ៊ីន អាចបណ្ដាលឲ្យដាច់សរសៃឈាមខួរក្បាលភ្លាមៗ
- ពុលស្រាមានអាការៈម៉េចខ្លះ? អាចស្លាប់អត់? ត្រូវសង្គ្រោះម៉េចវិញ?
គួរបញ្ជាក់ថាមុននឹងអនុញ្ញាតឲ្យចរាចរនៅលើទីផ្សារ ឱសថនេះក៏បានទទួលបានការទទួលស្គាល់ពីសំណាក់រដ្ឋបាលចំណីអាហារនិងឱសថរបស់សហរដ្ឋអាមេរិក (FDA) ផងដែរក្នុងការប្រើព្យាបាលជំងឺ MCL ចំពោះអ្នកជំងឺដែលជាមនុស្សពេញវ័យ កាលពីខែវិច្ឆិកាកន្លងទៅនេះ។
បើយោងតាមប្រធានក្រុមហ៊ុន BeiGene លោក Wu Xiaobin បាននិយាយថា ឱសថនេះត្រូវស៊ីពេលរហូតដល់ទៅប្រាំបីឆ្នាំ ទើបអភិវឌ្ឍន៍បានសម្រេច ហើយមានការធ្វើតេស្តសាកល្បកលើមនុស្ស (Clinical trial) ចំនួន ២៥ តេស្ត ដោយបានធ្វើឡើងនៅប្រទេសចំនួន ២០ និងចូលរួមដោយអ្នកឯកទេសអន្តរជាតិចំនួន ៥០០នាក់។ ការធ្វើតេស្តសាកល្បងលើមនុស្សនេះមានអ្នកជំងឺច្រើនជាង ១៧០០ នាក់នៅទូទាំងពិភពលោកបានចូលរួម។
ជំងឺមហារីកគ្រាប់ឈាមនេះកំពុងកើនឡើងនៅក្នុងប្រទេសចិនក៏ដូចជានៅទូទាំងពិភពលោក ហើយឱសថនេះ ទទួលបានការអនុញ្ញាតឲ្យចរាចរនៅលើទីផ្សារ ខណៈដែលការធ្វើតេស្តសាកល្បងរបស់វាក៏កំពុងតែបន្តដំណើរការនៅឡើយដែរ។
អត្ថបទពាក់ព័ន្ធ៖
- បើកំពុងលេបថ្នាំកុំចេះតែហ៊ានផឹកស្រា ប្រយ័ត្នគ្រោះថ្នាក់ដល់ជីវិត
- ឱសថប្រភេទថ្មីផ្ដល់ក្ដីសង្ឃឹមសម្រាប់ព្យាបាលអាការៈក្អករ៉ាំរ៉ៃ មិនដឹងមូលហេតុ
- ៨ ចំណុច កាត់បន្ថយការកើតជំងឺមហារីកដ៏កាចសាហាវ
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-bmi]