backup og meta

អ្នកជំងឺដែលប្ដូរដាក់បេះដូងជ្រូកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទទួលមរណៈភាព

អ្នកជំងឺដែលប្ដូរដាក់បេះដូងជ្រូកដំបូងបំផុតក្នុងប្រវត្តិសាស្ត្រទទួលមរណៈភាព

លោក David Bennett វ័យ៥៧ឆ្នាំ ដែលទទួលបានការវះកាត់ផ្លាស់ប្ដូរ បេះដូងជ្រូកលើកដំបូង កាលពី ខែមករា កន្លងទៅ បានទទួលមរណៈភាព កាលពីថ្ងៃអង្គារនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Maryland ក្នុងរដ្ឋ Maryland សហរដ្ឋ​អាមេរិក។

លោក វេជ្ជបណ្ឌិត ដែលទទួលបន្ទុកក្នុងប្រតិបត្ដិការ ការវះកាត់មួយនេះ មិនទាន់​បាន​បក​​ស្រាយ​បង្ហាញ​នូវ​ព័ត៌មានលម្អិត ឲ្យដឹងច្បាស់ជុំវិញការស្លាប់របស់លោក David Bennett ទេ ថា​បណ្ដាល ពី​បញ្ហា​អ្វីឲ្យ​ប្រា​កដ អាចបណ្ដាលមកពីជំងឺ ឬ ហានិភ័យនៃការវះកាត់ឬក៏យ៉ាងណា ដោយលោកគ្រាន់តែបង្ហើបថា អាការៈ​នៃ​​​​លក្ខខ័ណ​សុខភាពរបស់​អ្នក​ជំងឺ​មាន​ការ​ប្រែប្រួល​ធ្វើ​ទុក្ខយ៉ាប់​យឺន​​ខុសពីធម្មតា ប៉ុន្មានថ្ងៃ​ក្រោយ​មកនេះ​។

អត្ថបទគួរអាន៖

លោក Bennett គឺជាបេក្ខជនដំបូងបង្អស់លើលោក ដែលទទួលយកការសម្រេចចិត្ដចុងក្រោយ សាកល្បង បទពិសោធន៍​ថ្មី​នៃការវះ ផ្លាស់ប្ដូរ បេះដូងជូ្រកមកមនុស្ស។ ដោយហេតុព្រោះថា លោក មានជំងឺ​កំដៅ​ប្រែ​ប្រួល​​ក្នុង​បេះដូងយ៉ាងធ្ងន់ធ្ងរមិនអាចព្យាលបាន ម្យ៉ាងវិញទៀតលោក ក៏មិនមាន​សិទ្ធិ​គ្រប់​គ្រាន់ ដើម្បី​​ទទួលបានការវះកាត់ផ្លាស់ប្ដូរបេះដូងមនុស្សនោះទេ។ បន្ទាប់ពីទទួលបានការវះកាត់រួចមក លោកបាន ចំណាយពេលអស់រយៈពេល ២ខែចុង​ក្រោយ រស់នៅ​ជាមួយ​និងការផ្លាស់ប្ដូរបេះដូងជ្រូកនេះ។

គណនា BMI

គណនា BMR

កម្មវិធីពិនិត្យជំងឺបម្រុងទឹកនោមផ្អែមអនឡាញ

កម្មវិធីពិនិត្យ​បញ្ហាលិង្គមិនឡើងរឹងអនឡាញ

កម្មវិធីពិនិត្យ​គ្រោះថ្នាក់ជំងឺកូវីដ-១៩ អនឡាញ​

គួររំឮកថា ការវះកាត់បានធ្វើឡើងកាលពីខែមករា ក្រោមលទ្ធផលជោគជ័យជំហានដំបូង បាន​ល្អ​ប្រសើរហើយ ដោយ​អ្នក​ជំងឺ មានអាការៈល្អធូរស្បើយបន្ដិចម្ដងៗ ជាប្រចាំ។ ហើយកាលពីខែកុម្ភៈកន្លងទៅ គ្រូពេទ្យក៏បាន​បង្ហាញ​​នូវវីដេអូ​របស់​អ្នកជំងឺផង​ដែរជាមួយ​និង ក្រុមគ្រូពេទ្យនៅ បន្ទប់វះកាត់ ដែល​បង្ហាញ​ពី​អាការៈ​បានល្អប្រសើរ​។ ប៉ុន្ដែ​លោកគ្រូពេទ្យ ក៏មិនទាន់ហ៊ាធានាបានទាំង​ស្រុងនោះ​ដែរ ចំពោះពេលវេលាបន្ដ​ទៅ​ទៀត ពោល លោក Bennett គឺត្រូវ​ស្ថិត​ក្នុងសា្ថនភាព តាមដានយ៉ាងយកចិត្ដទុកដាក់ខ្លាំងបំផុតជាប្រចាំ។

លោវេជ្ជបណ្ឌិត Bartley Griffith ដែលទទួលបន្ទុកក្នុងប្រតិបត្ដិការវះកាត់នេះបានសម្ដែងនូវការសោកស្ដាយចំពោះ ការបាត់​បង់​លោក Bennett។ ហើយលោក ក៏តែងមានមោទនភាព កោតសរសើរ ដល់ការ​តស៊ូ រហូតដល់ដំណាក់កាលចុងក្រោយ របស់លោក Bennett។

គួរ​បញ្ជាក់​ផងដែរថា ប្រតិបត្កិការ ផ្លាស់ប្ដូរ អវៈយវៈជ្រូកមកមនុស្ស កាលពីឆ្នាំ ២០២១​ ដោយពិសោធន័៍​សាកល្បង ការ​វះកាត់ ​ប្ដូរ​ក្រលៀន​ជ្រូក​នៅ​ញីវយ៉ក​ដូចគ្នា ហើយ​ក្រុម​អ្នក​ស្រាវជ្រាវ​បាន​ដាក់​ក្ដីសង្ឃឹមខ្ពស់​ក្នុង​ការ​ប្រើប្រាស់​អវៈយវៈ​ជ្រូក​មិន​ថា ក្រលៀន បេះដូង និង​ផ្នែក​ផ្សេង​ទៀត​នា​ថ្ងៃ​អនាគត ព្រោះ​ការ​បរិច្ចាគ ឬ​គ្រឿង​បន្លាស់​រាងកាយ​មនុស្ស​ទៅ​មនុស្ស​មិន​មែន​ជា​រឿង​បើក​ចំហ ឬ​ជា​រឿង​ខុសច្បាប់(អាច​ជួញដូរ)។

តួលេខ​ពី​រដ្ឋបាលសុខាភិបាល​​អាមេរិក​ផ្នែក​បរិច្ចាគ​អវៈយវៈ​បាន​ចង្អុល​បង្ហាញ​ថា អ្នក​ជំងឺ​ហោចណាស់ ១៧នាក់​ស្លាប់​រាល់​ថ្ងៃ ពី​ក្នុង​ចំណោម​បណ្ដា​អ្នក​ជំងឺ​១០៦ ៦៥៧នាក់ ​ដែល​ដេក​រង់ចាំ​អវៈយវៈ​ផ្លាស់ប្ដូរ​ពី​ការ​បរិច្ចាគ។

ចំណុចសំខាន់

ការវះកាត់ ផ្លាស់ប្ដូរបេះដូងជ្រូកមកមនុស្សនៅ​អាមេរិក បានធ្វើឲ្យពិភព​លោក​ភ្ញាក់ផ្អើល​ខ្លាំង​ តួយ៉ាងការបង្ហាញលទ្ធផល ជំហា៊នដំបូង កាលពីដើមខែមករា បានជោគជ័យស្ទើតែទាំងស្រុងទៅហើយ តែ ២ខែក្រោយមកបែរជាអ្នកជំងឺ​បាត់បង់ជីវិត។ ​បំរែបំរួលហ្សែន ​ក្នុងសរីរាង្គសត្វ ​មានភាព​បញ្ច្រាសគ្នា​នឹង​ហ្សែនមនុស្ស ​ទោះ​ជា ប្រព័ន្ធហ្សែនមួយចំនួនត្រូវបាន​ដកចេញ ឬ​ចិញ្ចឹមក៏ដោយ មុនដាក់បញ្ចូលក្នុងខ្លួនមនុស្ស។ ដូច្នេះជាលទ្ធផលនៃការវះកាត់នេះ នៅតែមិនទាន់បានសម្រេច ហើយទាមទារ​ឲ្យ​ក្រុម​អ្នក​ស្រាវជ្រាវ​ប្រឹងប្រែងបន្ត។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Maryland man who got first pig heart transplant dies after 2 months, https://www.cbsnews.com/news/david-bennett-dies-pig-heart-transplant-recipient-dead-2-months-after-operation/

U.S. man with transplanted genetically modified pig heart dies,  https://www.reuters.com/world/us/us-man-have-transplant-genetically-modified-pigs-heart-dies-hospital-says-2022-03-09/

Man given genetically modified pig heart dies, https://www.bbc.com/news/health-60681493#:~:text=The%20first%20person%20in%20the,the%20surgery%20in%20the%20US.

Man Who Received First Pig Heart Transplant Has Died, https://www.usnews.com/news/health-news/articles/2022-03-09/man-who-received-first-pig-heart-transplant-has-died

First Person to Receive Genetically Modified Pig Heart Transplant Has Died, https://www.cnet.com/news/first-person-to-receive-genetically-modified-pig-heart-transplant-has-died/

 

កំណែ​ប្រែបច្ចុប្បន្ន

10/03/2022

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ជីព ចិត្ត


អត្ថបទពាក់ព័ន្ធ

លំហាត់ប្រាណ ៣ ប្រភេទនេះអាចបង្ការជំងឺខ្សោយបេះដូង កុំភ្លេចសាកល្បងណា

បេះដូងជ្រូក អាចវះកាត់ដាក់បញ្ចូលជំនួសបេះដូងមនុស្ស?


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Mar 10, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម