អ្នកដែលនិយមម៉ាស្សា ក ដើម្បីកាត់បន្ថយការឈឺសាច់ដុំ ឬឈឺខ្នង អាចមានហានិភ័យធ្ងន់ធ្ងរ ដល់ពិការអវៈយៈ នេះបើយោងតាមសាស្រ្តាចារ្យវេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យវេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។
អ្នកដែលនិយមម៉ាស្សា ក ដើម្បីកាត់បន្ថយការឈឺសាច់ដុំ ឬឈឺខ្នង អាចមានហានិភ័យធ្ងន់ធ្ងរ ដល់ពិការអវៈយៈ នេះបើយោងតាមសាស្រ្តាចារ្យវេជ្ជបណ្ឌិត Thiravat Hemachudha ទីប្រឹក្សា មហាវិទ្យាល័យវេជ្ជសាស្ត្របូព៌ានៃសាកលវិទ្យាល័យ Rangsit។

ការព្រមាននេះដែរ ជាការឆ្លើយតបទៅនឹងមរណភាពរបស់តារាចម្រៀងថៃម្នាក់ ឈ្មោះ Chayada Praohom ដែលរងគ្រោះថ្នាក់ពិការអវៈយវៈ និងត្រូវគេងលើគ្រែរហូត ក្រោយពីទទួលការម៉ាស្សា ក ចំនួនពីរបីដងរួចមក។
Chayada បានត្អួញត្អែរពីការឈឺស្មា និងក ទើបទៅទទួលការម៉ាស្សានេះ។ មួយសប្តាហ៍បន្ទាប់ពីម៉ាស្សារួច ក៏មានអារម្មណ៍ស្ពឹកនៅត្រង់ជើង រួចក៏ទៅទទួលការម៉ាស្សាម្តងទៀត។ រំលងបានពីរសប្តាហ៍ ការឈឺចាប់ក៏កាន់តែខ្លាំងឡើងធ្វើឲ្យគាត់ពិបាកគេង ហើយក៏ទៅម៉ាស្សាសាជាថ្មី ប៉ុន្តែការឈឺចាប់នេះ ធ្វើឲ្យគាត់រឹតតែពិបាកទ្រាំមានអារម្មណ៍ស្ពឹក ដែលរាលដាលដល់ពោះ ដើមទ្រូង និងជើង។ ជាមួយគ្នានេះដែរ Chayada កាន់តែខ្សោយទៅៗ ហើយមិនអាចលើកដៃ ឬជើងបាន និងលែងអាចកម្រើកបានទៀត។
គួរបញ្ជាក់ផងដែរថា មានអ្នកជំងឺចំនួន៥៥នាក់ មានអាយុចន្លោះពី២១ ដល់៦០ឆ្នាំ ដែលក្លាយទៅជាមនុស្សពិការ ក្រោយទទួលការព្យាបាល ក នេះបើតាមរបាយការណ៍ដោយអ្នកជំនាញខាងសរសៃប្រសាទជនជាតិអាមេរិក។ អ្នកជំនាញខាងសរសៃប្រសាទរូបនេះបានឲ្យដឹងថា ការម៉ាស្សា ក អាចមានផលប៉ះពាល់ដល់សរសៃឈាម ដែលដឹកនាំឈាមទៅខួរក្បាល ហើយចំពោះអ្នកដែលមានទម្លាប់កាច់ ក ចុះឡើង ក៏អាចដាក់សម្ពាធដល់សរសៃឈាមសំខាន់ៗ ជាហេតុនាំឲ្យមានកំណកឈាមនៅក្នុងសរសៃឈាម ដែលហូរទៅកាន់ខួរក្បាលដូចគ្នា។
ហេតុនេះហើយ គ្នាយើងគប្បីមានការប្រុងប្រយ័ត្នខ្ពស់ចំពោះទម្លាប់កាច់កចុះឡើងខ្លាំងក្លាពេក ឬនៅពេលទទួលការម៉ាស្សា ក ដោយជ្រើសរើសគ្រូពេទ្យឯកទេស ឬអ្នកជំនាញច្បាស់លាស់។

អត្ថបទគួរអាន៖
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
Doctor warns of the risk of paralysis from neck massage
https://world.thaipbs.or.th/detail/55723
Thai singer dies after 3 massage sessions
https://www.bangkokpost.com/thailand/general/2916071/thai-singer-dies-after-3-massage-sessions
A Harmless Neck Massage Could Cause Stroke!
https://www.maxhealthcare.in/blogs/harmless-neck-massage-could-cause-stroke
កំណែប្រែបច្ចុប្បន្ន
09/12/2024
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ Sopheng
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ