តាមការសិក្សាបង្ហាញថាមានគូស្វាមី ភរិយាប្រហែលជា៨៥ភាគរយអាចមានគភ៌នៅមួយឆ្នាំបន្ទាប់ពីមានការរួមភេទដោយមិនមានការការពារ ឬពន្យាកំណើត។ ចំណែកឯកគូស្វាមី១៥ភាគរយទៀតអាចមានបញ្ហាក្នុងការមានកូននេះ។ តាមការបា៉ន់ប្រមាណក្នុងចំណោមប្តីប្រពន្ធ៧គូ មានមួយគូនឹងមានហានិភ័យដែលប្រឈមនឹងភាពគ្មានកូននេះ។
ភាពគ្មានកូនគឺជាបញ្ហាមួយដែលភាគច្រើនបន្ទុកត្រូវបានធ្លាក់ទៅលើតែម្ខាងៗ។ នៅពេលដែលគូស្វាម៉ីភរិយាជួបការលំបាកក្នុងការមានកូន សង្គមនឹងមានទំនោរបន្ទោសទៅលើខាងស្រី។ ទោះជាការពិតដោយសារតែជំងឺរោគស្ត្រីមួយចំនួន (ដូចជាជំងឺ endometriosis) អាចមានផលប៉ះពាល់ដល់សមត្ថភាពក្នុងការបង្កកំណើត និងទ្រទ្រង់គភ៌ ប៉ុន្តែការមានកូនគឺត្រូវពឹងផ្អែកលើដៃគូទាំងសងខាង។ ក្នុងអត្ថបទនេះយើងនឹងស្វែងយល់បន្ថែមអំពីស្ថានភាពគ្មានកូនដែលបណ្តាលមកពីខាងប្រុស។
អត្ថបទពាក់ព័ន្ធ៖ ប្រុសៗការហើយយូរឆ្នាំនៅតែអត់មានកូន តើគួរធ្វើម៉េច?
១- ការមានកូនរបស់បុរសកំពុងមានការធ្លាក់ចុះ
យោងតាមវេជ្ជបណ្ឌិត Dr Helena Lim អ្នកឯកទេសខាងការបង្កកំណើត និងជាអ្នកពិគ្រោះយោបល់ផ្នែកសម្ភព និងរោគស្ត្រីនៅមជ្ឈមណ្ឌល KL Fertility Centre បានលើកឡើងថាបញ្ហានៃការមានកូនរបស់បុរសបានកើនឡើងក្នុងរយៈពេលពី ៥ ទៅ ១០ ឆ្នាំកន្លងមកនេះ។ តាមពិតទៅមានប្រហែលជា ៤០ ទៅ ៥០ ភាគរយនៃភាពគ្មានកូនទាំងអស់គឺដោយសារតែបញ្ហារបស់បុរស។ មានលក្ខខណ្ឌ និងកត្តាផ្សេងៗគ្នាដែលមានឥទ្ធិពលលើការមានកូនរបស់បុរស។ មានដូចជា៖
- បញ្ហាក្នុងការផលិតមេជីវិតឈ្មោល
- បញ្ហានៃការធ្វើចលនារបស់មេជីវិតឈ្មោល
- បញ្ហាដែលទាក់ទងនឹងការរួមភេទ និង
- ជំងឺអ័រម៉ូន
ក្រៅពីកត្តាខាងលើនេះក៏មានលក្ខខណ្ឌមួយផ្សេងទៀតដែលមានឥទ្ធិពលដល់ការមានកូនរបស់បុរស នោះគឺ – azoospermia គឺសម្ដៅទៅលើភាពគ្មានកោសិកាមេជីវិតឈ្មោលនៅក្នុងទឹកកាម។ រឿងនេះក៏អាចបណ្តាលមកពីបញ្ហានៃការផលិតមេជីវិតឈ្មោលដូចជាការស្ទះបំពង់ពងស្វាសជាដើម។
អត្ថបទពាក់ព័ន្ធ៖
- ប្រុសៗចង់បានកូន គួរញ៉ាំរ៉ែ និងវីតាមីនអីខ្លះ ជួយឲ្យមេជីវិតខ្លាំង?
- មិនចង់ប៉ះពាល់ដល់មេជីវិត ប្រុសៗគួរចៀសវាងអាហារទាំងនេះ
- ប្រុសៗចូលចិត្តស្លៀកខោរឹបតឹងយូរពេក អាចខ្សោយមេជីវិត?
ប្រសិនបើគ្នាយើងមានការព្រួយបារម្ភពីបញ្ហាក្នុងការមានកូនយើងអាចធ្វើការតាមដានដោយស្កេនមើលការបង្កកំណើតបាន។ ចំពោះបុរស ការស្កេនមានការពិនិត្យរាងកាយក៏ដូចជាការវាយតម្លៃលើអ័រម៉ូនមួយចំនួនដូចជាអ័រម៉ូនតេស្តូស្តេរ៉ូន អ័រម៉ូន follicle-stimulating hormone (FSH) និងអ័រម៉ូន luteinizing hormone (LH)។
ក្រៅពីកត្តាដែលបានលើកឡើងខាងលើ កត្តានៃរបៀបក្នុងការរស់នៅក៏មានតួនាទីយ៉ាងសំខាន់ក្នុងការជះឥទ្ធិពលលើការមានកូនរបស់បុរសផងដែរ។ កត្តានៃរបៀបរស់នៅមួយចំនួនមានរបបអាហារ ការងារ ទម្ងន់រាងកាយ សកម្មភាពប្រចាំថ្ងៃ ក៏ដូចជាការប្រើប្រាស់សារធាតុញៀនសុទ្ធតែមានផលប៉ះពាល់ដល់ការមានកូនរបស់បុរសបាន។
២- អ្វីដែលគួរធ្វើ
វេជ្ជបណ្ឌិត Dr Helena ជំរុញឲ្យបុរសមិនត្រូវពន្យារពេលក្នុងការស្វែងរកជំនួយពីអ្នកឯកទេសខាងបង្កកំណើត។ អ្នកជំនាញរូបនេះបានណែនាំឲ្យគូស្វាមីភរិយាគួរធ្វើការតាមដានមើលពីភាពបង្កកំណើតឲ្យបានឆាប់ ជាពិសេសលើអ្នកដែលមានអាយុ ៣៥ ឆ្នាំឡើងទៅ។ ការមានកូនគឺជាទំនួលខុសត្រូវរបស់ប្តីប្រពន្ធទាំងសងខាង។ ដូច្នេះជាការសំខាន់ណាស់សម្រាប់ប្តីប្រពន្ធទាំងពីរក្នុងការស្កេនមើលដើម្បីជៀសវាងពីភាពគ្មានកូនរបស់ខ្លួន។
៣- ផ្លាស់ប្តូររបៀបរស់នៅ
កត្តាដែលបណ្តាលមកពីរបៀបក្នុងរស់នៅសព្វថ្ងៃដែលជះឥទ្ធិពលដល់ការមានកូនជាក់ស្តែងគឺមកពីបុរស។ លើបុរសដែលញៀនក្នុងការជក់បារីគឺចាំបាច់ណាស់ក្នុងការរកជំនួយភ្លាមៗ។ បារីគឺជាកត្តាគ្រោះថ្នាក់ដ៏ធំមួយសំរាប់បញ្ហាសុខភាព ក្នុងនោះរួមទាំងការគ្មានកូនផងដែរ។ យើងក៏គួរតែកាត់បន្ថយនូវការទទួលទានស្រាដូចគ្នា។ មិនត្រឹមតែគ្មានកូននោះទេ ទាំងបារី និងស្រាសុទ្ធតែអាចបង្កើនហានិភ័យនៃជំងឺជាច្រើនដែរ។
ក្រៅពីការគ្រប់គ្រងការញៀន របបអាហារដែលមានសុខភាពល្អក៏សំខាន់ផងដែរ។ យើងត្រូវញ៉ាំអាហារប្រចាំថ្ងៃឲ្យមានតុល្យភាពជាមួយនឹងបរិមាណអាហាដ៏ត្រឹមត្រូវ។ អាហារដែលល្អ និងមានសុខភាពអាចធ្វើឲ្យយើងមានអារម្មណ៍ល្អបានពេញមួយថ្ងៃ ដោយសារតែភាពតានតឹងក៏អាចធ្វើឲ្យសមត្ថភាពក្នុងការមានកូនរបស់បុរសចុះខ្សោយបានដែរ។
ដើម្បីយល់ឲ្យកាន់តែច្បាស់ពីបញ្ហានៃភាពគ្មានកូន សូមទៅពិគ្រោះជាមួយអ្នកជំនាញខាងបង្កកំណើតដើម្បីទទួលបានការពិគ្រោះយោបល់ផ្ទាល់ខ្លួន និងកាន់តែច្បាស់លាស់។ ដើម្បីជាជំនួយដល់ភាពគ្មានកូនរបស់យើង ការធ្វើអន្តរាគមន៍ផ្នែកវេជ្ជសាស្រ្តផ្សេងទៀតមាន ovulation induction Intra-Uterine Insemination (IUI), Intracytoplasmic Sperm Injection (ICSI) ឬ In-Vitro Fertilisation (IVF)។
បើនិយាយដល់ភាពគ្មានកូន ពេលវេលាគឺជាកត្តាសំខាន់។ នៅពេលយើងកាន់តែចាស់ការបង្កកំណើតគឺកាន់តែមានភាពពិបាក ដែលជាលទ្ធភាពនៃការមានផ្ទៃពោះពិបាកដូចគ្នា។ ដូច្នេះគឺចាំបាច់ណាស់ក្នុងការស្វែងរកជំនួយឲ្យបានឆាប់ដើម្បីដោះស្រាយពីបញ្ហាដែលយើងមានឲ្យបានឆាប់រហ័ស និងបានអត្រាជោគជ័យខ្ពស់ក្នុងការព្យាបាល។
អត្ថបទពាក់ព័ន្ធ៖
- មេជីវិតប្រុសៗបញ្ចេញម្តងៗ មិនចេះតិចទេ តើវាអាចរស់បានប៉ុន្មានថ្ងៃ?
- អាហារល្អៗ ប៉ូវឲ្យមេជីវិតប្រុសៗកាន់តែខ្លាំងជាងមុន
- អ៊ូរទាំរឿងអត់កូន ត្រូវដឹងអាហារគួរញ៉ាំ និងមិនគួរញ៉ាំ
- “តែបៃតង” ជួយឲ្យឆាប់មានកូន?
ក្នុងករណីមានសំណួរ មន្ទិលសង្ស័យជុំវិញសុខភាពអ្នកជម្រើសល្អបំផុតសូមពិគ្រោះនិងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យឬព្យាបាលជូនទេ៕
[embed-health-tool-bmi]