brand logo
មាតិកា
រង្វាស់​សុខភាព

ផ្សព្វផ្សាយពាណិជ្ជកម្ម

ចែករំលែក

លិង្គឡើងរឹងជារឿងធម្មតា តែបើឡើងរឹងយូរពេកអាចជាបញ្ហា

បញ្ហាលិង្គរឹងឬខឹង​​យូរ គេចំណាំយ៉ាងម៉េច? ​បុរសជាច្រើនជួបបញ្ហាលិង្គមិន​ងាយ​នឹង​ឡើងរឹង បែរ​ជា​មាន​បុរសផ្សេងទៀតក្លាយជាជនរងគ្រោះរឿង​លិង្គឡើង​រឹង​​យូរ​ពេក​ទៅវិញ។ បញ្ហាលិង្គរឹងឬខឹងយូរ ភាសាបច្ចេកទេសហៅថា priapism។ បញ្ហានេះ​កើតឡើងនៅពេលដែលការឡើងរឹងមានរយៈពេលយូរ​ម៉ោង។ ពេលខ្លះលិង្គ​រឹង​ឬ​ខឹង​មិន​បណ្ដាល​មកពីការរួមភេទទាំងស្រុងនោះទេ។ ​បុរសដែលមានបញ្ហាលិង្គរឹងឬខឹងតែងតែមានការឈឺចាប់ខ្លាំង។

លិង្គឡើងរឹងជារឿងធម្មតា តែបើឡើងរឹងយូរពេកអាចជាបញ្ហា

ម៉េចបាន​លិង្គរឹងឬខឹងយូរ​?

លិង្គដែលឡើងរឹងក្នុងរយៈពេលយូរអាចបណ្ដាលមកពីជំងឺស្លេកស្លាំងនៃកោសិកាក្រហម ការប្រើប្រាស់ថ្នាំ (ថ្នាំប្រឆាំជំងឺបាក់ទឹកចិត្ត alpha blockers ថ្នាំពង្រាវឈាម) ការប៉ះពាល់ទៅលើខួរឆ្អឹងខ្នង ឬអវយវៈភេទ​ត្រូវ​ពិសសត្វល្អិត (មេពីងពាងខ្មៅឬខ្យាដំរីតិច) ជាតិពុលនៃកាបូនម៉ូណូអុកស៊ីដ និងការប្រើគ្រឿងញៀន ​(marijuana​ឬ​cocaine)​ ជាដើម​។ ក្នុងករណីខ្លះទៀតលិង្គរឹង​ឬ​ខឹង​យូរ​​ពេក​អាចបណ្ដាលមកពីជំងឺមហារីកដែលបង្អាក់ឈាមមិនឲ្យចេញពីលិង្គ។

​គួរឲ្យបារម្ភពីបញ្ហាលិង្គឡើងរឹងយូរ​ពេលណា?

​បើលិង្គ​​យើង​ឡើងរឹងលើស៤ម៉ោងគួរឆាប់ទៅមន្ទីរពេទ្យជាបន្ទាន់។ គ្រូពេទ្យនឹងត្រូវការដឹង​ថាតើលិង្គ​ឡើង​រឹងយូរប៉ុនណាហើយ និង​​ថាតើ​កន្លងមក​លិង្គឡើង​រឹងយូរបែបនេះឬយ៉ាងណា។ ម្យ៉ាងទៀត​គ្រូពេទ្យ​ក៏អាច​សួរ​ថា​តើយើង​មានបានប្រើប្រាស់ថ្នាំជំនួយដែរឬយ៉ាងណា​នៅ​ថ្មីៗនេះ និង​មាន​​របួសដែលយើង​មាន​ជា​ដើម​​។ គ្រូពេទ្យនឹងពិនិត្យមើលរបាយការណ៍វេជ្ជសាស្ត្រនិងពិនិត្យរាងកាយដើម្បីស្វែងរកមូលហេតុ។ ការពិនិត្យពោះ និងរន្ធគូទនឹងត្រូវធ្វើឡើងសម្រាប់រោគសញ្ញានៃជំងឺមហារីក។ ការធ្វើ​តេស្ត​ផ្សេងៗ​ទៀត​អាច​នឹង​ត្រូវ​ចាំបាច់​ធ្វើរួមមានតេស្តឈាម និងវិទ្យុសាស្ត្រ។

ចង់គណនា BMR ចុចទីនេះ!

ចង់គណនា BMI ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!

លិង្គឡើងរឹង

អាច​ព្យាបាលបានទេ? ដោយរបៀបណា?

ការព្យាបាលបញ្ហា​លិង្គរឹងឬខឹងយូរ​គឺត្រូវកម្ចាត់ចេញនូវការឡើងរឹងដែលមានរយៈពេលយូរដោយមិនប៉ះពាល់ទៅដល់មុខងារបន្តពូជអ្នកជំងឺ។ ការស្អំទឹកកកក៏អាចជួយសម្រួលការហើមក្នុងករណីស្រួចស្រាល់ផងដែរ។ គ្រូពេទ្យអាចនឹងប្រើម្ជុលដើម្បីចោះ​ឈាម​ដែលដក់ជាប់ក្នុងលិង្គដើម្បីបន្ធូរសម្ពាធ។ ប្រើប្រាស់ថ្នាំដែលបង្ខាំងឈាមហូរមកលិង្គដូចជាថ្នាំលេបឬថ្នាំចាក់។

សម្រាប់ករណីធ្ងន់ធ្ងរវិញគ្រូពេទ្យនឹងធ្វើការវះកាត់ដែលមានភាសាបច្ចេកទេសហៅថា arterial embolization ដើម្បី​ទៅ​បង្អាក់​អាក​ទែ​ដែល​បង្ក​បញ្ហា​នេះ​។ នៅពេលដែលការឡើងរឹងយូរបង្កដោយការដាច់រហែកអាកទែគ្រូពេទ្យនឹងធ្វើការវះកាត់ដើម្បី​ចង​បិទភ្ជិត​។​ ពេលខ្លះ​អ្នកជំងឺ​ក៏ត្រូវការវះកាត់​ផ្លូវបំបែកមួយតាមបែបវេជ្ជសាស្ត្រដើម្បីបង្ហូរឈាមចេញពីលិង្គ។ ទោះយ៉ាងក៏ដោយការធ្វើបែបនេះអាចនឹងបង្កើនហានិភ័យនៃការមិនអាចឡើងរឹងនៅពេលក្រោយ។

ប្រសិនបើគ្នា​យើង​សង្ស័យថាខ្លួន​មានអាការៈលិង្គរឹងឬខឹងរយៈពេលយូរគួរប្រញាប់ទៅមន្ទីរពេទ្យ។ ហាមព្យាយាមដោះស្រាយដោយខ្លួនឯងព្រោះអាចបង្កហានិភ័យជាច្រើនលើលិង្គ និងមុខងារបន្តពូជ។ ការព្យាបាលដែលប្រើពេលយូរនឹង​ធានា​នូវ​លទ្ធផលគួរជា​ទី​គាប់​ចិត្ត។ អ្នក​ដែលទទួលការព្យាបាលត្រឹមត្រូវ​ឆាប់​ជាសះស្បើយ​ហើយ​មាន​ផលប៉ះពាល់​តិចតួច​បំផុត​។

អាន៖

medical
វេជ្ជ. ចាន់ ស៊ីណេត
ត្រួតពិនិត្យដោយ
ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ
អត្ថបទ​ដោយ យ៉ានណែត​ នីគែល · កែ 15/09/2023