backup og meta

ប្រុសៗបើចេញសញ្ញាទាំងនេះ ឆ្លងរោគផ្សិតលើលិង្គហើយ

ប្រុសៗបើចេញសញ្ញាទាំងនេះ ឆ្លងរោគផ្សិតលើលិង្គហើយ

កុំ​គិត​ថា​មាន​តែ​មនុស្ស​ស្រី​ដែល​ជួប​បញ្ហា​ឆ្លង​រោគ​ផ្សិត​នៅ​លើ​ប្រដាប់​ភេទ ប្រុសៗ​ក៏​អាច​ឆ្លង​មេរោគ​នេះ​ដូច​គ្នា​។ ឆ្លង​រោគ​ផ្សិត​លើ​ប្រដាប់​ភេទ​ជា​រឿង​គួរ​ឲ្យ​រំខាន​មួយ​ដែល​ធ្វើ​ឲ្យ​យើង​ឡើង​រមាស់ និង​រលាក​។ តើ​មូល​ហេតុ​អ្វី​នាំ​ឲ្យ​កើតរោគ​ផ្សិត​លើ​ប្រដាប់​ភេទ?

១. ​អ្វី​ជា​ការ​ឆ្លង​រោគ​ផ្សិត​?

ឆ្លង​រោគ​ផ្សិត​​ជា​ទូ​ទៅ​បង្ក​ឡើង​ដោយ​មេរោគ​ផ្សិត​ឈ្មោះ​ថាCandida albicans។ មេរោគ​ផ្សិត​ប្រភេទ​នេះ មាន​វត្ត​មាន​នៅ​ទីតាំង​ជាក់​លាក់​មួយ​ចំនួន​លើ​ស្បែក​របស់​យើង ជា​ពិសេស​លើ​កន្លែង​មាន​ភាព​ងងឹត និង​មាន​សំណើម​។ នៅ​ពេល​មួយ​ដែល​ផ្សិត​នេះ​នៅ​សុខ​ៗ​ស្រាប់​តែ​លូត​លាស់​លឿន​ខ្លាំង នោះ​នឹង​ធ្វើ​ឲ្យ​មនុស្យ​យើង​ឆ្លង​មេរោគ​ផ្សិត​។​

​ការ​ឆ្លង​រោគ​ផ្សិត​នេះ​អាច​បង្ក​ឡើង​ដោយ​មូល​ហេតុ​មួយ​ចំនួន​។ ទី​មួយ​គ្នា​យើង​​អាច​ឆ្លង​រោគ​ផ្សិត​លើ​ប្រដាប់​ភេទ​តាម​រយៈ​ការ​រួម​ភេទ​ជាមួយ​ដៃ​គូ​មាន​ឆ្លង​មេរោគ​ផ្សិត​ស្រាប់​។ ហេតុ​ផល​ផ្សេង​ទៀត​នោះ​គឺ​អាច​ថា​យើង​មាន​ទម្លាប់​ថែរក្សា​អនាម័យ​ប្រ​ដាប់​ភេទ​មិន​បាន​ល្អ​ នាំ​ឲ្យ​កន្លែង​សម្ងាត់​របស់​យើង​ក្លាយ​​ជា​ទីតាំង​ល្អ​សម្រាប់​ការ​លូត​លាស់​របស់​ផ្សិត​។

បាក់​តេរី​មួយ​ប្រភេទ​ឈ្មោះ​ថា Lactobacillus អាច​ជួយ​ការពារ​ការ​លូត​លាស់​ខ្លាំង​របស់​មេរោគ​ផ្សិត​ប្រភេទ ​Candida albicans ដែរ​។ នៅ​ពេល​មួយ​ដែល​បាក់​តេរី​ប្រភេទ​នេះ​មាន​ចំនួន​តិច​ នោះ​មេរោគ​ផ្សិត​នឹង​មាន​ឱកាស​លូត​លាស់​បាន​យ៉ាង​លឿន និង​បង្ក​ជា​ការ​ឆ្លង​រោគ​ផ្សិត​។

ការ​ឆ្លង​រោគ​ផ្សិត​ ភាគ​ច្រើន​កើត​លើ​មនុស្ស​ស្រី ពី​ព្រោះ​ទ្វារមាស​ជា​កន្លែង​អំណោយ​ផល​ដល់​មេរោគ​ផ្សិត​ប្រភេទ Candida លូត​លាស់​​បាន​ច្រើន​​លើស​លប់​។ យ៉ាង​ណា​ មនុស្ស​ប្រុស​ក៏​នៅ​តែ​អាច​ឆ្លង​​មេរោគ​ផ្សិត​នេះ​ដែរ ​បើ​មិន​បាន​ធ្វើ​អនាម័យ​បាន​ល្អ​ត្រឹម​ត្រូវ​។

[embed-health-tool-bmr]

មិន​ថា​រោគ​ផ្សិត​ឆ្លង​​ដោយសារ​មូល​ហេតុ​អ្វី​នោះ​ទេ អ្វី​ជា​ការ​សំខាន់​យើង​ត្រូវ​ដឹង​ពី​បញ្ហា​នេះ​ឲ្យ​បាន​ឆាប់​។ ទោះបី​ជា​ការ​ឆ្លង​រោគ​ផ្សិត​នៅ​ប្រដាប់​ភេទ​​ជាទូទៅ​មិន​បង្ក​ការ​គំរាម​កំហែង​ដល់​អាយុ​ជីវិត តែ​ក៏​ធ្វើ​ឲ្យ​ប្រុសៗ​យើង​ពិបាក​ទ្រាំ រមាស់ និង​គួរ​ឲ្យ​ខ្មាស​អៀន​ផង​ដែរ​។​​

ឆ្លងរោគផ្សិត​

២. រោគ​សញ្ញាការ​ឆ្លង​រោគ​ផ្សិត​លើ​ប្រដាប់​ភេទ​ប្រុសៗ​

បើ​មាន​ចេញ​រោគ​សញ្ញា​ដូច​ខាង​ក្រោម​នេះ អាច​ថា​ប្រុសៗ​យើង​មាន​ឆ្លង​មេរោគ​ផ្សិត​ហើយ​៖​

  • រមាស់ ឬ​ឡើង​ក្រហម​លើ​ចុង​​លិង្គ​
  • ឈឺចាប់ ឬ​ពិបាក​ទាញ​ស្បែក​គ្រប់​លិង្គ​
  • ពិបាក​បត់ជើង​តូច​
  • ចេញ​ទឹក​ស​ៗ​ពី​លិង្គ​
  • ចេញ​ក្លិន​មិន​ល្អ​ពី​លិង្គ​
  • ឡើង​ហើម​នៅ​ចុង​​លិង្គ ឬ​ជុំ​វិញ​លិង្គ​
  • មាន​អារម្មណ៍​ថា​ចុង​លិង្គ​​ឡើង​សើម​ជានិច្ច​។

ក្នុង​ករណី​គ្នា​យើង​ចេញ​រោគ​សញ្ញា​ដូច​បាន​រៀប​រាប់​ខាង​​លើ​នេះ គួរ​តែ​ស្វែង​រក​ការ​ពិគ្រោះ​យោបល់ និង​ព្យាបាល​ពី​គ្រូពេទ្យ​។ ការ​ទទួល​បាន​ការ​ព្យាបាល​បាន​កាន់​តែ​ឆាប់ រោគ​សញ្ញា​នឹង​បាន​ល្អ​ប្រសើរ​វិញ​កាន់​តែ​លឿន​។

អត្ថបទគួរអាន៖

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Balanitis Management and Treatment | Cleveland Clinic, https://my.clevelandclinic.org/health/diseases/21186-balanitis/management-and-treatment

Yeast infection in men: How can I tell if I have one? – Mayo Clinic, https://www.mayoclinic.org/male-yeast-infection/expert-answers/faq-20058464

What are Yeast Infections? – Urology Care Foundation, https://www.urologyhealth.org/urology-a-z/y/yeast-infections

កំណែ​ប្រែបច្ចុប្បន្ន

25/07/2023

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

ជំងឺ​ទឹក​នោ​ម​ផ្អែម អាចធ្វើឲ្យស្រីៗមានឆ្លងរោគផ្សិតនៅទ្វារមាស

គួរប្រយ័ត្ន! បើទ្វារមាសឆ្លងមេរោគផ្សិតអាចវិវត្តន៍ជាជំងឺមហារីកមាត់ស្បូន


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jul 25, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម