backup og meta

ការសិក្សា៖ ប្រុសៗចូលសូណាញឹក ប្រឈមនឹងការធ្លាក់ចុះមេជីវិតឈ្មោល

ការសិក្សា៖ ប្រុសៗចូលសូណាញឹក ប្រឈមនឹងការធ្លាក់ចុះមេជីវិតឈ្មោល

ជារឿងមួយគួរឲ្យចាប់អារម្មណ៍ អំពីការលើកឡើងរបស់ វេជ្ជបណ្ឌិត Andrew Kramer ដែលជា​សាស្ដ្រាចារ្យ ផ្នែកប្រព័ន្ធតម្រងនោម នៅសាកលវិទ្យាល័យ Maryland បកស្រាយបង្ហាញពីភាពអវិជ្ជមានរបស់បុរសៗ ដែលតែងតែ ចូលចិត្ដទៅសូណាជាប្រចាំ។ លោកបានលើកឡើងថា បុរសៗ​ដែលចូលចិត្ដធ្វើសូណាជាប្រចាំអាចប្រឈមនឹងបញ្ហាធ្លាក់​ចុះបរិមាណមេជីវិតឈ្មោល។

[embed-health-tool-bmr]

ការសិក្សាថ្មីអំពី ការធ្លាក់ចុះបរិមាណមេជីវិតឈ្មាលនេះ បានធ្វើការពិសោធន៍ចំពោះបុរស ចំនួន ១០នាក់ រយៈពេល ៣ខែ ដែលតែងតែធ្វើសូណាជាប្រជាចាំ ២ដង​ក្នុងមួយសប្ដាហ៍ ហើយលទ្ធផល​ក៏បានបង្ហាញថា ពិតជាខ្សោយមេ​ជិវិតឈ្មោលមែន។ លោក ក៏បានបន្ដធ្វើការពិសោធន៍ទៀត ដោយបញ្ឈប់ទម្លាប់ចូលសូណារបស់ពួកគេទាំង​១០នាក់​នោះ ក្នុងរយៈពេល៣ខែបន្ទាប់ លទ្ធផលក៏បានបង្ហាញថា សុខភាពមេជីវិតឈ្មោលពួកគេ អាចកកើត​ឡើងវិញធម្មតា។

អត្ថបទគូរអាន៖

លោកបានលើកឡើងថា ក្នុងស្ថានភាពសីតុណ្ហភាពក្ដៅ គឺអាចប៉ះពាល់ទៅដល់ការបង្កកំណើតមេជីវិតឈ្មោល។ ជាក់ស្ដែងណាស់ ពងស្វាសមានតួនាទីសំខាន់ក្នុងការផលិតមេជីវិតឈ្មោល គឺនៅផ្នែកខាងក្រោមនៃរាងកាយ មិនអាចរក្សាបានសីតុណ្ហភាព ដូចនៅក្នុងរាងកាយនោះទេ។ វាអាចប្រឈមនឹងចំហាយក្ដៅពីបន្ទប់សូណាដោយផ្ទាល់​​ដែលអាចន្លោះពី ១៥ ទៅ ២០នាទី​ នេះគឺជាគ្រោះថ្នាក់។ កម្ដៅក្នុងបន្ទប់សូណាអាចប៉ះពាល់ទៅដល់ដំណើរការបញ្ជូន DNA ចូលទៅក្នុងកោសិកាមេជីវិតឈ្មោល ហើយក៏ត្រូវប៉ះពាល់ដល់សរីរាង្គ មីតូកុងឌ្រី (Mitochondria) ដែលជា​សរីរាង្គជួយបង្កើតថាមពលដល់កោសិការ។ ទាំងនេះជាមូលហេតុដែល មេជីវិតឈ្មោលត្រូវធ្លាក់ចុះ។

នៅមិនទាន់មានការបង្ហាញពី វិធីសាស្ដ្រព្យាបាល ចំពោះករណីនេះបានឡើយ ក្រៅតែពីការផ្អាក ធ្វើសូណាជាប្រចាំ តែប៉ុណ្ណោះ។ ដូច្នេះសូមរំលឹកឡើងវិញថា ការរងឥទ្ធិពលកំដៅពិតជាអាចប៉ះពាល់ ដល់ការបង្កកំណើតមេជីវិតឈ្មោល។ ជាការលើកឡើងបន្ថែម ដូចគ្នានឹងករណីនេះ ចំពោះ​បុរសៗ ដែលប្រើប្រាស់ ជិវិតប្រចាំថ្ងៃ ជាមួយនឹងការស្លៀក​ពាក់រឹបពេក ការងូតទឹកក្នុងអាងទឹកក្ដៅ ការប្រើប្រាស់កុំព្យូទ័រដោយដាក់លើភ្លៅ ការប្រើប្រាស់ទូរសព្ទ ដាក់ក្នុង​ហោប៉ៅខោ ក៏មានផល​ប៉ះពាល់ទៅដល់មេជីវិតឈ្មោលដែរ។

សូណា

ទន្ទឹមគ្នានោះដែរ ផ្អែកលើឥទ្ធិពលកម្ដៅដែលបណ្ដាលឲ្យប៉ះពាល់ដល់មេជីវិតឈ្មោល សាស្ត្រាចារ្យ​វេជ្ជបណ្ឌិត គាន់ អូន ក៏បានលើកឡើងថា ការស្លៀកខោ​តឹង​ៗ អាច​បណ្ដាល​ឲ្យ​សីតុណ្ហភាព​ត្រង់​បរិវេណ​ពងស្វាស​កើន​កម្ដៅ ​ហប់ ស្អុះស្អាប់ រហូត​ដល់​រលាក​ក៏​មាន ដែល​នោះជា​មូលហេតុ​ចម្បងក្នុង​ការ​បំផ្លាញមេ​ជីវិត​ឈ្មោល​​។ ជាទូទៅ​ពងស្វាស​គួរ​តែ​ស្ថិត​ក្នុង​សីតុណ្ហភាព​ទាប​ជាង​កម្ដៅ​រាងកាយ​ ទើប​​អាច​ផលិត​មេ​ជីវិត​ឈ្មោល​បាន​ទាំង​បរិមាណ និង​គុណភាព​។

ចំណុចសំខាន់

ការធ្វើសូណា ញឹកញាប់ពិតជាអាចផ្ដល់អត្ថប្រយោជន៍ច្រើន ចំពោះសុខភាពមែន ប៉ុន្ដែក៏មានផលប៉ះពាល់មួយដែលមិនអាចនឹកស្មានដល់ គឺប្រឈមនឹងការថយចុះមេជីវិតឈ្មោល ដែលជាកត្ដាគួឲ្យព្រួយបារម្មណ៍សម្រាប់បុរសៗ។

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

  1. Effects of sauna on sperm movement characteristics of normal men measured by computer-assisted sperm analysis, https://pubmed.ncbi.nlm.nih.gov/9972494/
  2. evidence that sauna exposure affects human spermatogenesis. https://pubmed.ncbi.nlm.nih.gov/23411620/
  3. Are You Unknowingly Lowering Your Sperm Count? When to Worry,https://health.clevelandclinic.org/lowering-your-sperm-count-male-infertility/
  4. Optimizing Male Fertility, https://www.cedars-sinai.org/blog/optimizing-male-fertility.html
  5. Healthy sperm: Improving your fertility, https://www.mayoclinic.org/healthy-lifestyle/getting-pregnant/in-depth/fertility/art-20047584

កំណែ​ប្រែបច្ចុប្បន្ន

19/04/2023

អត្ថបទ​ដោយ អឿ អ៊ុយ

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ


អត្ថបទពាក់ព័ន្ធ

រឿងអត់កូន​បន្ទោស​ខាង​ស្រី ព្រោះប្រុសៗជឿលើរឿងខុសឆ្គង ៣នេះ

ទាំងប្រុស-ស្រីមានវិបត្តិអត់កូន អាចបណ្ដាលមកលើសអ័រម៉ូនម្យ៉ាងនេះ


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ អឿ អ៊ុយ · កែ Apr 19, 2023

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម