ការគេងបើកភ្លើងអាចបានក្លាយទៅជាទម្លាប់របស់គ្នាយើងមួយចំនួន ពីព្រោះយើងងាយស្រួលងើបទៅបន្ទប់ទឹកនៅកណ្តាលយប់ ជាពិសេសចាស់ៗ ឬម៉ាក់ប៉ាមានកូនតូចៗដែលត្រូវការងើបបំបៅកូនកណ្តាលយប់។ តើការគេងបើកភ្លើងមានទំនាក់ទំនងអ្វីនឹងសុខភាពបេះដូង?
តាមការសិក្សារបស់ Northwestern University’s Feinberg School of Medicine បានឱ្យដឹងថា គ្រាន់តែយើងគេងក្នុងបន្ទប់ដែលមានពន្លឺភ្លើងចូលក្នុងបន្ទប់ទោះមិនភ្លឺខ្លាំង និងត្រឹមតែមួយយប់ក៏អាចបង្កើនអត្រាចង្វាក់បេះដូងលោតនៅពេលយប់ខ្ពស់ជាងពេលគេងគ្មានពន្លឺ ដែលនេះជាហានិភ័យធ្វើឱ្យយើងមានជំងឺបេះដូង។
សាស្ត្រាចារ្យ Daniela Grimaldi សហនិពន្ធនៃការស្រាវជ្រាវខាងលើបានឱ្យដឹងថា អត្រាចង្វាក់បេះដូងយើងកើនឡើងនៅពេលយើងគេងក្នុងបន្ទប់ដែលមានពន្លឺភ្លើងល្មម។ ជាលទ្ធផល យើងមិនអាចគេងលង់លក់បានល្អទេ។ ទោះបីជាយើងកំពុងគេងក៏ដោយ ក៏ប្រព័ន្ធសរសៃប្រសាទស្វយ័តរបស់យើងនៅតែសកម្មដែរ។
ប្រព័ន្ធសរសៃប្រសាទស្វយ័តគ្រប់គ្រងដំណើរការរាងកាយដូចជា ការដកដង្ហើម ចង្វាក់បេះដូង ការបើកប្រសីភ្នែក ការរំលាយអាហារ និងការរំញោចឆ្លើយតបទៅនឹងគំរាមគំហែង ឬស្រេស្ត។
ប្រសិនបើប្រព័ន្ធសរសៃប្រសាទស្វយ័តធ្វើឱ្យចង្វាក់បេះដូងកើនឡើងនៅពេលយប់ សុខភាពបេះដូងយើងនឹងមានបញ្ហា។ ជាធម្មតា អត្រាចង្វាក់បេះដូងរបស់យើងគួរតែទាបនៅពេលយប់ និងខ្ពស់នៅពេលថ្ងៃ ទើបល្អចំពោះសុខភាពបេះដូង។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!
តាមការសិក្សាខាងលើបានឱ្យដឹងថា អ្នកដែលគេងក្នុងបន្ទប់ដែលមានពន្លឺភ្លឺល្មម រាងកាយនឹងមានភាពប្រុងប្រយ័ត្នខ្ពស់ជាងអ្នកដែលគេងក្នុងបន្ទប់ដែលមានពន្លឺព្រឹមៗ។ ជាលទ្ធផលចង្វាក់បេះដូងរបស់ពួកគេលោតលឿន ហើយបេះដូងច្របាច់ឈាមលឿនដែលបង្កើនល្បឿនឈាមរត់ក្នុងសរសៃឈាម។
ហេតុអ្វីបានជាការគេងបើកភ្លើងបង្កើនចង្វាក់បេះដូង? វដ្តវិលជុំរាងកាយរបស់យើង ដែលសម្របសម្រួលដំណើរការជាច្រើននៅក្នុងរាងកាយ រួមទាំងការគេងតាមវដ្ត ២៤ ម៉ោង។
ជាងនេះទៅទៀត នាឡិការាងកាយយើងគ្រប់គ្រងដោយផ្នែកតូចមួយនៃខួរក្បាល ដែលប្រតិកម្ម និងឆ្លើយតបទៅនឹងពន្លឺ រួមទាំងភាពងងឹតដែលធ្វើឱ្យយើងភ្ញាក់នៅពេលថ្ងៃ និងគេងនៅពេលយប់។
[embed-health-tool-heart-rate]
នៅពេលដែលពន្លឺចាំងត្រូវភ្នែកយើង ពន្លឺត្រូវបានបញ្ជូនទៅខួរក្បាលដោយកោសិការេទីនរបស់ភ្នែក។ បន្ទាប់មក ខួរក្បាលយើងបកប្រែព័ត៌មានពន្លឺនោះថាជាពេលថ្ងៃ រួចបញ្ជូនសញ្ញាទៅរាងកាយទាំងមូលដើម្បីគ្រប់គ្រងសរីរាង្គ និងប្រព័ន្ធផ្សេងទៀតតាមពេលវេលាពេលថ្ងៃ។
សរុបទៅការគេងបើកភ្លើងមិនល្អចំពោះសុខភាពបេះដូងយើងទេ។ សាស្រ្តាចារ្យ Phyllis Zee ប្រធានផ្នែកថ្នាំងងុយគេងខាងផ្នែកសរសៃប្រសាទនៅសាកលវិទ្យាល័យ Northwestern និងជាអ្នកនិពន្ធជាន់ខ្ពស់របស់ការសិក្សាខាងលើបានណែនាំថា ពេលគេងយើងគួរបិទភ្លើង។ បើយើងចង់បើកភ្លើង យើងគួរបន្ថយកម្រិតពន្លឺភ្លើងឱ្យទាប ឬបើកអំពូលតូចមួយដែលមានពន្លឺព្រឹមៗបានហើយ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង