បេះដូងជាសរីរាង្គសំខាន់ក្នុងរាងកាយមានមុខងារ ច្របាច់ឈាម និងបញ្ជូនអុកស៊ីសែនទៅកាន់សរីរាង្គដទៃទៀត ប៉ុន្ដែប្រសិនជាបេះដូងមានសុខភាពខ្សោយ មិនអាចបំពេញមុខងារបានល្អ នោះសរីរាង្គដទៃទៀតក៏រងផលប៉ះពាល់ដូចគ្នា តួយ៉ាងដូចជា តម្រងនោមជាដើម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
លោកវេជ្ជបណ្ឌិត Paul Kalra ឯកទេសសរសៃឈាមបេះដូង នៃមន្ទីពេទ្យ Queen Alexandra នៅចក្រភអង់គ្លេសបានបកស្រាយថា បេះដូងមានតួនាទីច្របាច់ឈាមរុញច្រានអុកស៊ីសែនពាសពេញរាងកាយ ចំណែកតម្រងនោមជាអ្នកច្រោះឈាម បញ្ចេញកាកសំណល់ក្នុងទម្រង់ជាទឹកនោម និង ជួយគ្រប់គ្រងកម្រិតជាតិទឹក និងអំបិល ដើម្បីគ្រប់គ្រងសម្ពាធឈាម។
ការស្រាវជ្រាវបានបង្ហាញថា ប្រសិនបើបេះដូងចុះខ្សោយជាសញ្ញាមួយបង្ហាញពីបញ្ហាប្រឈមប៉ះពាល់ដល់តម្រងនោម។ ព្រោះថានៅពេលបេះដូងមិនអាចច្របាច់ឈាមបានល្អ នឹងបង្កឲ្យឈាមក្នុងសរសៃឈាមធំដែលភ្ជាប់ទៅតម្រងនោមរត់មិនបានល្អ ហើយការណ៍នេះក៏បណ្ដាលឲ្យសរសៃឈាមក្នុងតម្រងនោមប្រឈមការកកស្ទះដោយឈាមច្រើន និងបង្ករឲ្យមានសម្ពាធខ្លាំងផងដែរ ពេលនោះតម្រងនោមនឹងមានបញ្ហាព្រោះមិនទទួលបានអុកស៊ីសែនគ្រប់គ្រាន់។
[embed-health-tool-heart-rate]
លោកវេជ្ជបណ្ឌិតបន្ថែមទៀតថា ប្រសិនបើដឹងខ្លួនច្បាស់ថា មានជំងឺខ្សោយបេះដូង គួរតែទៅជួបគ្រូពេទ្យដើម្បីពិនិត្យមុខងារតម្រងនោមមួយទៀត។ ជាធម្មតាសុខភាពតម្រងនោម គឺត្រូវធ្វើតេស្ដលើកម្រិត ក្រេអាទីនីនដែលជាកាកសំណល់ដែលតម្រងនោមបានច្រោះចេញពីក្នុងឈាម។ បើកម្រិតក្រេអាទីនីនបង្ហាញលទ្ធផលខ្ពស់ជាង ១,២ មិល្លីក្រាម/ដេស៊ីលីត្រឈាម សម្រាប់ស្ដ្រី និង ១,៤ មិល្លីក្រាម/ដេស៊ីលីត្រឈាម សម្រាប់បុរស នោះបញ្ជាក់ថាតម្រងនោមរងផលប៉ះពាល់ហើយ។ ប៉ុន្ដែអ្នកជំងឺខ្លះទៀត ក៏អាចពិនិត្យមើលតាមរយៈ CT ស្កេន ដើម្បីឲ្យកាន់តែច្បាស់ពី ដំណើរមុខងាររបស់តម្រងនោម។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង
តើអ្នកជំងឺខ្សោយបេះដូងអាចកាត់បន្ថយហានិភ័យប្រឈមជំងឺតម្រងនោមដែរទេ?
ពិតប្រាកដណាស់ថា អ្នកជំងឺខ្សោយបេះដូង ដែលមិនទាន់វិវត្ដប៉ះពាល់ទៅដល់តម្រងនោម ក៏អាចការពារបានផងដែរ តាមការអនុវត្ដវិធីដូចខាងក្រោម៖
- បញ្ឈប់ការជក់បារី
- កាត់បន្ថយការផឹកស្រា
- ជៀសវាងការញ៉ាំប្រៃ
- ញ៉ាំអាហារសម្បូរប្រូតេអ៊ីន
- ការពារកុំឲ្យធាត់លើសគីឡូ
- ញ៉ាំថ្នាំតាមវេជ្ជបញ្ជា
- ហាត់ប្រាណឲ្យបានទៀតទាត់។