ដូចគ្នាយើងដឹងស្រាប់ មើលថែអ្នកផ្ទះ ឬមនុស្សជាទីស្រលាញ់មានជំងឺបេះដូង ជាពិសេសប៉ាម៉ាក់ មិនមែនជារឿងងាយស្រួយទេ ប៉ុន្តែដោយសារតែការងារនេះពិបាក ក៏ត្រូវបង់បោះអ្នកមានគុណ ឬបណ្ដែតបណ្ដោយ មិនខ្វល់ដែរ។ អ្វីចាំបាច់បំផុត បើកចិត្តឲ្យទូលាយ ស្ម័គ្រចិត្តធ្វើការងារនេះ។ “Hello គ្រូពេទ្យ” មានប៉ុន្មានចំណុច ដើម្បីចែករំលែក ប្រសិនបើគ្នាយើង ឬបងៗ កំពុងថែទាំចាស់ៗ មានបញ្ហាបេះដូង។
១- គ្រប់គ្រងរបបអាហារ
ដូចយើងដឹងស្រាប់ មានជំងឺបេះដូងមិនអាចញ៉ាំជាតិខ្លាញ់ និងអាហារចៀន ឬញ៉ាំប្រៃច្រើនទេ។ ប្រាប់ម៉ាក់ប៉ា អ៊ំៗ មានជំងឺពីបញ្ហានេះ ឧស្សាហ៍រំលឹក ឬតាមដានក្រែងលោ លួចញ៉ាំអាចជារឿងពិបាក។ អ្វីត្រូវធ្វើ ជម្រុញឲ្យញ៉ាំ បន្លែ ផ្លែឈើ និងសាច់សម្បូរជាតិប្រូតេអ៊ីនឲ្យបានច្រើន ពិសេសត្រូវកាត់បន្ថយអំបិល ហើយបើពិបាករៀបចំរបបអាហារ អាចសុំដំបូន្មានល្អៗពីគ្រូពេទ្យជំនាញ។
២- ហាត់ប្រាណរួមគ្នា
មានជំងឺបេះដូង តែងតែខ្លាចមិនចង់ហាត់ប្រាណទេ អ៊ីចឹងត្រូវការយើងលើកទឹកចិត្ត ប៉ុន្តែកម្រិតហាត់ប្រាណ អាស្រ័យលើស្ថានភាពជំងឺផងដែរ។ ត្រូវពិគ្រោះជាមួយគ្រូពេទ្យ មុននឹងចាប់ផ្តើម ចាប់ផ្តើមពីកម្រិតស្រាលមួយរយៈ ចាំបន្តទៅកម្រិតខ្លាំងម្តងបន្តិចៗ ធ្វើយ៉ាងណាកុំឲ្យហួសកម្រិត។ ជាអ្នកមើលថែ គួរចូលរួមហាត់ប្រាណជាមនុស្សជាទីស្រលាញ់ ម៉ាក់ប៉ា ព្រោះជាកម្លាំងចិត្តជំរុញឲ្យពួកគាត់តស៊ូទៅមុខ។
៣- រំលឹករឿងផឹកថ្នាំ
រំលឹករឿងផឹកថ្នាំ ត្រូវតែធ្វើ ព្រោះអ្នកជំងឺបេះដូងមួយចំនួនឆាប់ភ្លេចភ្លាំង។ អាចទិញប្រអប់ដាក់ថ្នាំ មានអក្សរសរសេរម៉ោងត្រូវលេប ដើម្បីស្រួលចំណាំ។ យ៉ាងណា ពួកគាត់គួរចេះគ្រប់គ្រងថ្នាំដោយខ្លួនឯង យើងគួរកត់ថ្នាំពួកគាត់កំពុងប្រើប្រាស់ សម្រាប់ពិគ្រោះជាមួយគ្រូពេទ្យ ព្រោះថ្នាំមួយចំនួនអាចមានគ្រោះថ្នាក់បើលេបរួមគ្នា។
ជាអ្នកមើលថែ ពិតជាមានទំនួលខុសត្រូវច្រើន ពេលខ្លះក៏ស្ត្រេសខ្លាំងដែរ។ គ្នាយើងខ្លះ រវល់តែមើលថែមនុស្សជាទីស្រលាញ់ ភ្លេចមើលថែខ្លួនឯងក៏មាន។ ហេតុផលនេះ យើងត្រូវដឹងថា សុខភាពខ្លួនឯងផ្ទាល់សំខាន់ដូចគ្នា បើនឿយហត់ អាចសុំជំនួយពីបងប្អូន ឬសាច់ញាតិផ្សេងទៀត។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
[embed-health-tool-heart-rate]