និយមន័យ
១- អ្វីជាជំងឺបេះដូងពីកំណើត?
ជំងឺបេះដូងពីកំណើត គឺជាបញ្ហារចនាសម្ព័ន្ធរបស់បេះដូងតាំងពីពេលកើតមកភ្លាម។ ជំងឺនេះអាចរាប់បានថា ជាបញ្ហាក្នុងចំណោមបញ្ហាជាច្រើនដែលប៉ះពាល់ទៅដល់បេះដូង។ ជំងឺពីកំណើតមួយនេះ បានសម្លាប់កុមារនៅឆ្នាំដំបូងនៃជីវិតរបស់ពួកគេ ច្រើនជាងជំងឺពីកំណើតផ្សេងៗទៀត។
ទោះបីជាជំងឺនេះជាជំងឺដែលធ្ងន់ធ្ងរក្ដី ក៏មានករណីជាច្រើនដែលអាចព្យាបាលដោយការវះកាត់។ ក្នុងករណីខ្លះគ្រូពេទ្យ គ្រូពេទ្យមើលឃើញទារកនៅក្នុងផ្ទៃមានជំងឺនេះ តែរហូតដល់ពេលពេញវ័យទើបចេញរោគសញ្ញា ឬមិនមានរោគសញ្ញាអ្វីទាំងអស់។
២- ជំងឺនេះកើតញឺកញាប់ដែរទេ?
ជំងឺនេះប៉ះពាល់មនុស្សគ្រប់អាយុមិនថាទារក ពេញវ័យ ឬចាស់ជរា។ អ្វីយើងអាចធ្វើបាន គឺបង្ការ និងកាត់បន្ថយការប្រឈម។ គប្បីពិភាក្សាជាមួយគ្រូពេទ្យដើម្បីទទួលបានការណែនាំ។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
រោគសញ្ញា
២- រោគសញ្ញាមានអ្វីខ្លះ?
ជាញឹកញាប់រកឃើញលើបេប៊ី អំឡុងពេលពិនិត្យផ្ទៃពោះដោយអេកូ។ បើឮសំឡេងចង្វាក់បេះដូងមិនធម្មតា គ្រូពេទ្យនឹងធ្វើតេស្តមួយចំនួនដើម្បីបញ្ជាក់ឲ្យកាន់តែច្បាស់ ហើយការធ្វើតេស្តមានដូចជា អេកូបេះដូង ថតកាំរស្មីអ៊ិចនៅទ្រូង ឬស្កែន (MRI)។ បើរោគវិនិច្ឆ័យបញ្ជាក់ច្បាស់ គ្រូពេទ្យនឹងណែនាំគ្រូពេទ្យឯកទេសណាមួយសម្រាប់យើងនៅថ្ងៃសម្រាលចូលមកដល់។
ករណីខ្លះ រោគសញ្ញាអាចមិនមាន រហូតដល់បេប៊ីសម្រាលរួច។ បេប៊ីទើបកើត មានជំងឺនេះ អាចមានរោគសញ្ញាដូចជា៖
– មិនមានដង្ហើម ឬហត់ (ពិបាកដកដង្ហើម)
– ពិបាកឲ្យបៅ
– ខ្វះទម្ងន់ក្រោយកើត
– ឈឺទ្រូង
– លូតលាស់យឺត
– មាត់ ស្បែក ម្រាមដៃ និងម្រាមជើង ឡើងពណ៌ស្វាយ។
ករណីផ្សេងទៀត រោគសញ្ញាមិនកើតឡើងទេរហូតដល់ប៉ុន្មានឆ្នាំក្រោយ ប៉ុន្តែពេលរោគសញ្ញាកើតឡើងមានដូចជា៖
– ចង្វាក់បេះដូងមិនប្រក្រតី
– វិលមុខ
– ពិបាកដកដង្ហើម
– សន្លប់
– ហើម
– អស់កម្លាំង និងរោគសញ្ញាផ្សេងទៀតមិនបានរៀបរាប់នៅខាងលើ។
អាចមានរោគសញ្ញាផ្សេងទៀតដែលមិនបានរៀបរាប់ខាងលើ ប្រសិនបើអ្នកមានការបារម្ភពីរោគសញ្ញាអ្វីមួយ សូមពិភាក្សាជាមួយគ្រូពេទ្យ។
៤- ពេលណាត្រូវទៅជួបពេទ្យ?
ប្រសិនបើកូនយើងមានរោគសញ្ញាខាងលើ ឬមានសំនួរអ្វីមួយ សូមទៅពិភាក្សាជាមួយវេជ្ជបណ្ឌិត។ រាងកាយមនុស្សគ្រប់រូបមានសកម្មភាពខុសៗគ្នា វិធីល្អត្រូវពិភាក្សាជាមួយគ្រូពេទ្យពីស្ថានភាពជំងឺ។
មូលហេតុបង្ក
៥- អ្វីខ្លះជាមូលហេតុបង្ក?
មូលហេតុបណ្តាល មកពីការវិវត្តលឿននៃទម្រង់បេះដូង។ ជារឿយៗភាពមិនប្រក្រតី ប៉ះពាល់លំហូរឈាមកាត់បេះដូង ប៉ះពាល់ការដកដង្ហើម។ មិនមានការស្រាវជ្រាវណាមួយបង្ហាញពីមូលហេតុប្រាកដធ្វើឲ្យបេះដូងវិវត្តមិនប្រក្រតីនោះឡើយ។ យ៉ាងណា កត្តាប្រឈមខ្លះយើងគួរតែត្រូវប្រុងប្រយ័ត្ន។
កត្តាប្រឈម
៦- កត្តាប្រឈមមានអ្វីខ្លះ?
កត្តាប្រឈមជំងឺមានដូចជា៖
– ផឹកស្រា ប្រើប្រាស់គ្រឿងញឿនពេលមានផ្ទៃពោះ
– បេះដូងមិនប្រក្រតីធ្លាប់កើតមានលើសមាជិកគ្រួសារ
– ជាតិស្ករឡើងខ្ពស់ ដូចជា កើតជំងឺទឹកនោមផ្អែម អាចប៉ះពាល់ការវិវត្ដន៍របស់បេប៊ីដូចគ្នា
– ម្តាយឆ្លងវីរុសនៅត្រីមាសដំបូងអំឡុងពេលមានផ្ទៃពោះ អាចនាំឲ្យបេប៊ីមានជំងឺបេះដូងពីកំណើត
– បញ្ហាហ្សែន ឬក្រូម៉ូសូម កូនក្មេង ដូចជា Down Syndrome។
– លេបថ្នាំពេទ្យមួយចំនួន នៅពេលមានផ្ទៃពោះក៏អាចជាការប្រឈមខ្ពស់ដែរ។
រោគវិនិច្ឆ័យ និងការព្យាបាល
ព័ត៌មាននេះមិនអាចយកទៅប្រើប្រាស់គ្រប់ប្រភេទជំងឺទេ។ គួរពិភាក្សាជាមួយគ្រូពេទ្យជំនាញសម្រាប់ព័ត៌មានបន្ថែម។
៧- គួរធ្វើរោគវិនិច្ឆ័យដោយវិធីណា?
គ្រូពេទ្យប្រហែលរកឃើញបញ្ហាខ្លះមុនពេលបេប៊ីកើត បញ្ហាផ្សេងទៀតអាចរកឃើញពេលនៅ បេប៊ី កុមារ ឬពេញវ័យ ដោយគ្រូពេទ្យស្ដាប់ចង្វាក់បេះដូងដើម្បីត្រួតពិនិត្យសុខភាព ហើយបើឭសំឡេងចង្វាក់បេះដូងមិនប្រក្រតី ត្រូវពិនិត្យបន្ថែមតាមរយៈ៖
– ស្កែន MRI៖ ឲ្យយើងដឹងពីទម្រង់បេះដ
– អេកូបេះដូង៖ ជាប្រភេទរលកសំឡេងសម្រាប់ថតបេះដូង
– វាស់ចង្វាក់បេះដូង ECG EKG៖ សម្រាប់វាស់ចរន្តបេះដូង
– ថតកាំរស្មីអុិចនៅទ្រូង៖ វិធីនេះអាចឲ្យយើងដឹងពីភាពខ្វះខាតរបស់បេះដូង
– ដាក់កាតេទែរក្នុងបេះដូង៖ គ្រូពេទ្យដាក់បំពង់ស្ដើងអាចបត់បាន (ហៅថា Catheter) ឆ្លងកាត់ សសៃឈាមដៃ ឬជើងទៅបេះដូង រួចដាក់ពណ៌ទៅក្នុងកាតេទែរ បន្ទាប់មកប្រើវីដេអូកាំរស្មីអ៊ិច ដើម្បីមើលក្នុងបេះដូង។
៨- ព្យាបាលដោយវិធីណា?
ការព្យាបាល អាស្រ័យលើប្រភេទ និងសភាពជំងឺ បេប៊ីខ្លះខូចបេះដូងតិចតួច អាចជាសះស្បើយដោយខ្លួនឯង។ ប៉ុន្តែក្នុងករណីធ្ងន់យើងត្រូវព្យាបាលឲ្យត្រឹមត្រូវដូចជា៖
– ព្យាបាលដោយថ្នាំ៖ មានថ្នាំច្រើនប្រភេទអាចជួយបេះដូងធ្វើការបានល្អ ថ្នាំខ្លះជួយការពារបេះដូងពីដុំឈាមកក ឬត្រួតពិនិត្យចង្វាក់បេះដូងដែលមិនទៀងទាត់។
– ដាក់ឧបករណ៍ជំនួយបេះដូង៖ ផលវិបាកខ្លះៗ មកជាមួយជំងឺនេះអាចការពារដោយប្រើឧបករណ៍ត្រឹមត្រូវរួមមានដាក់ថ្មបេះដូង និងឧបករណ៍កន្ទ្រាក់បេះដូង (ICD)។ ការដាក់ថ្មបេះដូងអាចជួយចង្វាក់បេះដូងដើរប្រក្រតី រីឯឧបករណ៍កន្ទ្រាក់បេះដូងជួយកែខៃកត្តាគម្រាមអាយុជីវិត ពេលចង្វាក់បេះដូងមិនដើរទៀងទាត់។
– ដាក់បំពង់កាតេទែរ៖ បំពង់នេះជួយគ្រូពេទ្យជួសជុលបញ្ហាបេះដូងពីកំណើតដោយមិនចាំបាច់វះកាត់បេះដូង។ គ្រូពេទ្យដាក់បំពង់តូចមួយចូលក្នុងសរសៃឈាមវ៉ែននៅនឹងជើង ហើយរុញទៅកាន់បេះដូង ពេលទៅដល់បេះដូង គ្រូពេទ្យប្រើម្ចុលក្នុងកាតេទែរនោះជួសជុលកន្លែងខូចខាត។
– វះកាត់បើកបេះដូង៖ ករណីវះកាត់ប្រភេទនេះ ត្រូវបានធ្វើប្រសិនបើការដាក់កាតេទែរ មិនជោគជ័យក្នុងព្យាបាលជំងឺ គ្រូពេទ្យ នឹងវះកាត់បើកបេះដូងដើម្បីបិទប្រហោង ជួសជុលសន្ទះបេះដូង ពង្រីកសសៃរឈាម។
– ប្ដូរបេះដូង៖ ករណីកម្រលើជំងឺនេះស្គុគស្មាញខ្លាំង ពេលខ្លះប្រហែលជាត្រូវការប្ដូរបេះដូងតែម្តង។ វិធីនេះ ទាមទារបេះដូងបេប៊ីសុខភាពល្អដែលស្លាប់ដោយសារកត្តាអ្វីមួយ ហើយត្រូវគេបរិច្ចាគ សម្រាប់ប្តូរទៅឲ្យបេប៊ីកំពុងមានជំងឺ។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
ផ្លាស់ប្តូរទម្លាប់រស់នៅ
៩- ទម្លាប់រស់នៅ
ផ្លាស់ប្តូរទម្លាប់រស់នៅ និងវិធីព្យាបាលនៅផ្ទះ អាចជួយបង្ការ និងគ្រប់គ្រងស្ថានភាពជំងឺបាន ដូចជា៖
– ចៀសវាងការផឹកស្រា និងប្រើថ្នាំញៀនអំឡុងពេលមានផ្ទៃពោះ
– បើយើងមានគម្រោងយកកូន ត្រូវពិភាក្សាជាមួយគ្រូពេទ្យពាក់ព័ន្ធថ្នាំត្រូវលេប
– បើមិនទាន់ចាក់វ៉ាក់ស៊ាំងជំងឺកញ្រិ្ជល ជំងឺស្អូច ចៀសវាងនៅក្បែរកន្លែងប្រឈមជំងឺ និងសួរពេទ្យពីវិធីការពារ
– បើសមាជិកគ្រួសារ ធ្លាប់មានអ្នកកើតជំងឺបេះដូងពីកំណើត សុំគ្រូពេទ្យធ្វើតេស្តរកមើលជំងឺតំណពូជ ព្រោះកត្តាហ្សែនបណ្ដាលឲ្យបេះដូងវិវត្តមិនប្រក្រតីដូចគ្នា
– បើមានជំងឺទឹកនោមផ្អែម ត្រូវប្រាកថាកម្រិតជាតិស្ករ ទាបជាងកម្រិតមុនពេលមានផ្ទៃពោះ។ សំខាន់បំផុតមានការណែនាំពីគ្រូពេទ្យដើម្បីគ្រប់គ្រងជំងឺអំឡុងពេលមានផ្ទៃពោះ។
[embed-health-tool-heart-rate]