ពេលយើងក្អកហើយឃើញមានធ្លាក់ឈាមមកជាមួយ ច្បាស់ជាមានអារម្មណ៍ថា ភ័យខ្លាំងជាមិនខាន។ ការក្អកឈាមជារោគសញ្ញាមួយ អាចបញ្ជាក់ពីហានិភ័យសុខភាព រហូតអាចប៉ះពាល់ដល់អាយុជីវិត បើព្យាបាលមិនទាន់ពេលវេលា។
មន្ទីរពេទ្យកាល់ម៉ែតបានផ្សព្វផ្សាយឲ្យដឹងថា ជាទូទៅមូលហេតុនៃការក្អកឈាមបង្កឡើងដោយការឆ្លងរោគផ្សេងៗជាច្រើនដូចជា៖
ទី១- ជំងឺរបេង៖ ភាគច្រើនអ្នកជំងឺស្រកគីឡូ ក្តៅខ្លួនរ៉ាំរ៉ៃ។
ទី២- ជំងឺរីកទងសួត៖ ច្រើនកើតលើអ្នកជំងឺដែលមានប្រវត្តិកើតជំងឺរបេងពីមុន ហើយស្តែងចេញជារោគសញ្ញាក្អករ៉ាំរ៉ៃ និងមានកំហាកជាប្រចាំ។
ទី៣- ជំងឺរលាកទងសួត ឬ រលាកសួត៖ រោគសញ្ញាស្ដែងចេញជាក្អកហត់ និងក្តៅខ្លួន។
ទី៤- ជំងឺមហារីកសួត៖ ច្រើនកើតលើអ្នកជក់បារី ដែលមានវ័យចំណាស់លើសពីអាយុ ៤០ឆ្នាំ។
ទី៥- ជំងឺបេះដូងត្បៀតប្រើសមីត្រាល់៖ អ្នកជំងឺជាទូទៅមានប្រវត្តិជំងឺបេះដូង និងមានរោគសញ្ញាឆាប់ហត់។
ទី៦- ជំងឺស្ទះសរសៃឈាមក្នុងសួត៖ ដែលមានរោគសញ្ញាហត់ចុកទ្រូងដែលច្រើនកើតចំពោះអ្នកដែលមានកត្តាប្រឈមដូចជាសម្រាកពេទ្យយូរ ពុំសូវធ្វើចលនា ជំងឺមហារីក មានប្រវត្តិវះកាត់ថ្មីៗ ទើបសម្រាលកូន ឬការប្រើប្រាស់ថ្នាំពន្យារកំណើតជាដើម។ ជួនកាល ការក្អកឈាមនេះ គ្រាន់តែជាសរសៃរឈាមក្អកដោយមកជាមួយនឹងស្លេស្មតែប៉ុណ្ណោះ។
ប្រសិនបើការក្អកឈាមបង្កឡើងដោយជំងឺខាងលើទាំងអស់នេះ ឬករណីផ្សេងៗណាមួយ តើត្រូវទៅពិគ្រោះជាមួយគ្រូពេទ្យភ្លាមៗឬយ៉់ាងណា? ក្នុងការផ្សព្វផ្សាយរបស់មន្ទីរពេទ្យ កាល់ម៉ែតក៏បានឲ្យដឹងទៀតថា បើសិនជាមានករណីក្អកឈាម គឺត្រូវប្រញាប់ទៅពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់ ដើម្បីការធ្វើរោគវិនិច្ឆ័យពិនិត្យឲ្យបានត្រឹមត្រូវ ទោះបីវាជាសរសៃរឈាមក្អកដោយមកជាមួយស្លេស្មក៏ដោយ ព្រោះវាអាចជាសញ្ញាអាសន្នមួយបញ្ចាក់ពីគ្រោះថ្នាក់ចំពោះសុខភាពនឹងមកដល់។
អត្ថបទពាក់ព័ន្ធ៖
- ឱសថប្រភេទថ្មីផ្ដល់ក្ដីសង្ឃឹមសម្រាប់ព្យាបាលអាការៈក្អករ៉ាំរ៉ៃ មិនដឹងមូលហេតុ។
- ក្មេងក៏ដោយ អ្នកមានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង
- ម៉ាក់ប៉ាត្រូវដឹងរឿងទាំងនេះ បើកូនមានជំងឺរលាកទងសួត
- អត់ញ៉ាំអាហារព្រឹក អាចស្លាប់ដោយសារជំងឺបេះដូង
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
[embed-health-tool-heart-rate]