backup og meta

ការសិក្សា៖ មានសម្ពាធឈាមខ្ពស់ អាចធ្វើឲ្យ​ខ្សោយការចងចាំ

ការសិក្សា៖ មានសម្ពាធឈាមខ្ពស់ អាចធ្វើឲ្យ​ខ្សោយការចងចាំ

មនុស្ស​យើង​មិន​តិច​នាក់​ទេ ដែល​បាន​ជួប​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់។ បញ្ហា​នេះ​អាច​បង្ក​ឡើង​ដោយសារ​ទាំង​កត្តា​ហ្សែន និង​របៀប​របប​រស់​នៅ​ប្រចាំ​ថ្ងៃ។ សម្ពាធ​ឈាម​ឡើង​ខ្ពស់​អាច​ធ្វើ​ឲ្យ​មុស្ស​យើង​ជួប​​ហានិភ័យ​ជំងឺ​មួយ​ចំនួន​ដូច​ជា​ជំងឺ​គ្រោះ​ថ្នាក់​សរសៃ​ឈាម​ខួរ​ក្បាល ខ្សោយ​តម្រង​នោម ជំងឺ​សរសៃ​ឈាម​បេះដូង និង​អាច​មាន​ជំងឺ​ភ្លេច​ភ្លាំង​ផង​ដែរ​។

ក្រៅ​ពី​នេះ ការ​សិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្តិបត្រ​សមាគម​បេះ​ដូង​អាមេរិក​បាន​លើក​ឡើង​ថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ក៏​ទំនង​ជា​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ធ្វើ​ឲ្យ​ធ្លាក់​ចុះ​ការ​ចង​ចាំ​របស់​មនុស្ស​វ័យ​កណ្ដាល​ និង​ចំណាស់​ផង​ដែរ​។

ការ​សិក្សា​បាន​រក​ឃើញ​ថា​សម្ពាធ​ឈាម​ឡើង​ខ្ពស់​ធ្វើ​ឲ្យមា​ន​ហានិភ័យ​កើត​បញ្ហា​ធ្លាក់​ចុះ​ការ​ចងចាំ និយាយ​ស្ដី​មិន​រលូន​ល្អ បាត់​បង់​ការ​យក​ចិត្ត​ទុកដាក់ និង​ផ្ចង់​អារម្មណ៍​។

ចង់គណនា BMI ចុចទីនេះ!

ចង់គណនា BMR ចុចទីនេះ!

ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!

ចងពិនិត្យជំងឺសរសៃឈាមបេះដូង ចុចទីនេះ!

ជំងឺលើសឈាម

អត្ថបទគួរអាន៖

បើ​តាម​ការ​សិក្សា​ អ្នក​មាន​ជំងឺ​លើស​សម្ពាធ​ឈាម​នៅ​វ័យ​ក្មេង ហើយ​អាច​ទទួល​បាន​ការ​ព្យាបាល​ត្រឹម​ត្រូវ​នឹង​អាច​ជួយ​កាត់​បន្ថយ​ការ​វិវត្ត​ទៅ​រក​បញ្ហា​ធ្លាក់​ចុះ​នៃ​ការ​ចង​ចាំនេះ​បាន។ ដូចគ្នា​ដែរ​ ទោះ​នៅ​វ័យ​ណា​ក៏​ដោយ​ ការ​ការពារ​ខ្លួន​កុំឲ្យ​កើត​បញ្ហា​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ឬ​ការ​ទទួល​បាន​ការ​ធ្វើ​រោគ​វិនិច្ឆ័យ និង​ព្យាបាល​បាន​ត្រឹម​ត្រូវ សុទ្ធតែ​មាន​ប្រយោជន៍​ដល់​ដំណើ​រការ​នៃ​ប្រ​ព័ន្ធ​ចងចាំ​របស់​អ្នក​ទាំង​នោះ​។

[embed-health-tool-heart-rate]

បដិសេធ

Hello Health Group និង “Hello គ្រូពេទ្យ” មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

Untreated hypertension can lead to memory loss, https://n.neurology.org/content/64/8/E28#:~:text=Increasing%20damage%20to%20the%20brain,not%20able%20to%20keep%20up.

Hidden Brain Risk: Midlife High Blood Pressure, https://www.hopkinsmedicine.org/health/wellness-and-prevention/hidden-brain-risk-midlife-high-blood-pressure

High blood pressure is linked to cognitive decline, https://www.nia.nih.gov/news/high-blood-pressure-linked-cognitive-decline

Some blood pressure-lowering meds linked to less memory decline in older adults, https://newsroom.heart.org/news/some-blood-pressure-lowering-meds-linked-to-less-memory-decline-in-older-adults

កំណែ​ប្រែបច្ចុប្បន្ន

08/06/2022

អត្ថបទ​ដោយ ទូច សុខា

ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត

បច្ចុប្បន្នភាពដោយ៖ ទូច សុខា


អត្ថបទពាក់ព័ន្ធ

អ្នកលើសឈាម គួរចៀសវាង ឬកាត់បន្ថយការញ៉ាំអាហារ ៣ មុខនេះ

មិនថាចាស់ ឬក្មេង បើមិនខ្វល់រឿងទាំងនេះ តិចលើសឈាម


ត្រួតពិនិត្យដោយ

វេជ្ជ. ចាន់ ស៊ីណេត

ឯកទេសសម្ភព និងរោគស្ត្រី · ម​ន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ


អត្ថបទ​ដោយ ទូច សុខា · កែ Jun 08, 2022

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

តើអត្ថបទនេះមានប្រយោជន៍ដែរទេ?

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម