តាមការសិក្សានៅប្រទេសកាណាដា លើមនុស្សវ័យកណ្តាល មានអ្នកស្ម័គ្រចិត្តចូលរួមប្រមាណ ១ ៦០០នាក់ បង្ហាញថា បញ្ហាភ្លេចភ្លាំងកើតឡើងបណ្តាលពីកត្តាតំណពូជ (ហ្សែន) មានត្រឹមតែ២៥% ប៉ុណ្ណោះ ចំណែក៧៥%ទៀតគឺជាហានិភ័យបណ្តាលមកពីភាពអសកម្មច្រើនក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដែលជាហេតុនាំឱ្យមុខងារខួរក្បាលថមថយចុះតាមនោះដែរ។
ផ្អែកតាមការស្រាវជ្រាវបែបវិទ្យាសាស្ត្របានលើកពីហេតុផលមួយ ដែលអាចដោះស្រាយបញ្ហាខាងលើនោះ បានគឺការធ្វើលំហាត់ប្រាណជាប្រចាំ។ អ្នកវិទ្យាសាស្រ្តបានពន្យល់ថា លំហាត់ប្រាណជួយជំរុញកោសិកាប្រសាទនៃខួរក្បាលថ្មីៗ ឱ្យលូតលាស់ ពិសេសនៅត្រង់បវិវេណ សំណុំខួរ Hippocampus (បរិវេណសំណុំខួរក្បាលស្មុគស្មាញ មុខងារសម្រាប់ការចងចាំ និងរៀនសូត្រ)។
