សម្ពាធឈាមខ្ពស់ជាប្រចាំ អាចបណ្ដាលឲ្យខូចសរសៃឈាម ព្រមទាំងប៉ះពាល់ដល់សុខភាពថែមទៀតផង។ យ៉ាងណាមិញ យើងអាចគ្រប់គ្រងបញ្ហាសម្ពាធឈាមខ្ពស់ ដោយវិធីសាស្ត្រងាយៗ ខាងក្រោមនេះ៖
សម្ពាធឈាមខ្ពស់ជាប្រចាំ អាចបណ្ដាលឲ្យខូចសរសៃឈាម ព្រមទាំងប៉ះពាល់ដល់សុខភាពថែមទៀតផង។ យ៉ាងណាមិញ យើងអាចគ្រប់គ្រងបញ្ហាសម្ពាធឈាមខ្ពស់ ដោយវិធីសាស្ត្រងាយៗ ខាងក្រោមនេះ៖

ជាមួយគ្នានេះដែរ យើងក៏អាចបញ្ចុះសម្ពាធឈាមបានយ៉ាងឆាប់រហ័ស ដោយការញ៉ាំអាហារជាក់លាក់មួយចំនួន ដូចជាគ្រាប់ធញ្ញជាតិ បន្លែ ផ្លែឈើ និងទឹកដោះគោដែលមានជាតិខ្លាញ់ទាប ព្រមទាំងជៀសវាងសារធាតុកាហ្វេអ៊ីន ខ្លាញ់ឆ្អែត និងកូលេស្តេរ៉ូល។
ពិតណាស់ សម្ពាធឈាមខ្ពស់ អាចនាំឲ្យយើងមានហានិភ័យនៃគ្រោះថ្នាក់សរសៃឈាមខួរក្បាល គាំងបេះដូង ខូចតម្រងនោម បញ្ហាភ្នែក ការចងចាំ និងសុខភាពផ្លូវភេទ។ ហេតុនេះហើយ ដើម្បីបញ្ចុះសម្ពាធឈាម យើងអាចសាកល្បងអាហារប៉ុន្មានមុខនេះ។
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
ការស្រាវជ្រាវបង្ហាញថា ខ្លាញ់អូមេហ្គា៣ មានគុណប្រយោជន៍ដ៏ល្អចំពោះសុខភាពបេះដូង ដោយកាត់បន្ថយការរលាក និងបញ្ចុះសម្ពាធឈាម។ បន្ថែមពីនេះ ខ្លាញ់អូមេហ្គា៣ ដែលមាននៅក្នុងត្រីត្រីសាម៉ុន ធូណា សាឌីន ដែលអាចជួយគ្រប់គ្រងសម្ពាធឈាមបានយ៉ាងមានប្រសិទ្ធភាព។
ទន្ទឹមនឹងនេះដែរ គ្រាប់ធញ្ញជាតិមួយចំនួន ដូចជាគ្រាប់ល្ពៅដែលសម្បូរដោយអាមីណូអាស៊ីដ ប៉ូតាស្យូម និងម៉ាញេស្យូម ផ្ដល់អត្ថប្រយោជន៍ដ៏អស្ចារ្យក្នុងការបញ្ចុះសម្ពាធឈាម។
ចំណែកសារធាតុចិញ្ចឹមដែលមាននៅក្នុងក្រូចឆ្មារ ក្រូច និងក្រូចថ្លុង សុទ្ធតែមានឥទ្ធិពលខ្លាំងក្នុងការបញ្ចុះសម្ពាធឈាម។ យ៉ាងណាមិញ ផ្លែក្រូចថ្លុង អាចបង្កការរំខានដល់ការប្រើប្រាស់ថ្នាំសម្រាប់ព្យាបាលជំងឺបេះដូង ដូច្នេះហើយ យើងចាំបាច់ត្រូវពិគ្រោះយោបល់ជាមួយគ្រូពេទ្យជំនាញ មុនពេលបញ្ចូលផ្លែឈើមួយប្រភេទនេះទៅក្នុងរបបអាហារ។ ដូចគ្នានេះដែរ ពពួកផ្លែប៊ឺរី (ប្លូប៊ឺរី ស្រ្តប៊ឺរី ឈើរី) ក៏អាចជួយកាត់បន្ថយសម្ពាធឈាមខ្ពស់ផងដែរ។ បន្ថែមពីនេះ យើងគួរញ៉ាំការ៉ុត និងបន្លែស្លឹកបៃតង ដើម្បីគ្រប់គ្រងសម្ពាធឈាមឲ្យបានល្អ។

អត្ថបទគួរអាន៖
ពពួកខ្លាញ់មិនឆ្អែត ដូចជាប្រេងអូលីវ ប្រេងសណ្ដែកសៀង ជាផ្នែកមួយដ៏សំខាន់នៃរបបអាហារសម្រាប់គ្រប់គ្រងសម្ពាធឈាមខ្ពស់។
បដិសេធ
Hello Health Group និង “Hello គ្រូពេទ្យ” មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
What Foods Can I Eat to Lower My Blood Pressure Immediately?
https://www.medicinenet.com/foods_to_eat_to_lower_blood_pressure_immediately/article.htm
12 Foods That Lower Blood Pressure
https://khealth.com/learn/hypertension/foods-that-lower-blood-pressure/
Hypertension and Nutrition
https://my.clevelandclinic.org/health/articles/4249-hypertension-and-nutrition
20 Foods That Lower Blood Pressure Naturally, According to Experts
https://www.prevention.com/health/health-conditions/g26576559/foods-for-high-blood-pressure/
កំណែប្រែបច្ចុប្បន្ន
21/08/2023
អត្ថបទដោយ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ វេជ្ជ. ចាន់ ស៊ីណេត
បច្ចុប្បន្នភាពដោយ៖ នូ សោភ័ណ្ឌ
ត្រួតពិនិត្យដោយ
វេជ្ជ. ចាន់ ស៊ីណេត
ឯកទេសសម្ភព និងរោគស្ត្រី · មន្ទីរពេទ្យបង្អែកមិត្តភាពកម្ពុជា-ចិន សែនសុខ