ការគេងលក់ស្កប់ស្កល់ពេញមួយយប់ ផ្តល់អត្ថប្រយោជន៍យ៉ាងច្រើនដល់សុខភាព។ ផ្ទុយទៅវិញ មានកត្តាផ្សេងៗ ដែលធ្វើឲ្យគ្នាយើងពិបាកគេង ដែលបញ្ហានេះ អាចមានទំនាក់ទំនងទៅនឹងហានិភ័យនៃបញ្ហាសុខភាពជាច្រើន រួមមានការលើសសម្ពាធឈាម ជំងឺបេះដូង ជំងឺតម្រងនោម ទឹកនោមផ្អែម គ្រោះថ្នាក់សរសៃឈាមខួរក្បាល ឡើងទម្ងន់ ហឺត និងបាក់ទឹកចិត្ត ជាដើម។
យ៉ាងណាមិញ ការសិក្សាចុងក្រោយមួយ ដោយក្រុមអ្នកស្រាវជ្រាវ Brigham បានរកឃើញពីទំនាក់ទំនងនៃរោគសញ្ញាគេងមិនលក់ និងការលើសសម្ពាធឈាមចំពោះស្ត្រី។
ជាក់ស្តែង លទ្ធផលនៃការសិក្សាបានបង្ហាញថា អ្នកគេងមិនបានគ្រប់គ្រាន់ អាចមានហានិភ័យខ្ពស់នៃការលើសសម្ពាធឈាម។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ហេតុអ្វីបានជាការគេងមិនគ្រប់គ្រាន់មានហានិភ័យខ្ពស់នៃការលើសសម្ពាធឈាម?
ពិតណាស់ បច្ចុប្បន្ននេះ ទាំងការលើសសម្ពាធឈាម និងវិបត្តិដំណេក កើតឡើងជាទូទៅចំពោះមនុស្សពេញវ័យ។
ថ្វីត្បិតតែក្រុមអ្នកស្រាវជ្រាវនៅមិនទាន់រកឃើញមូលហេតុជាក់លាក់ពីផលប៉ះពាល់នៃការគេងមិនគ្រប់គ្រាន់ ដែលបង្កហានិភ័យនៃការលើសសម្ពាធឈាមក៏ពិតមែន ប៉ុន្តែបញ្ហានេះ អាចបណ្តាលមកពីការកើនឡើងនៃការចាល់ជាតិអំបិល រឹងសរសៃឈាម និងការច្របាច់បេះដូងមានសភាពខ្សោយ ដែលជាឫសគល់បណ្តាលឲ្យកើតជាជំងឺលើសឈាម។
[embed-health-tool-heart-rate]
បន្ថែមពីនេះ យោងតាមការសិក្សាដដែលបានរកឃើញថា ស្ត្រីដែលជួបបញ្ហាពិបាកគេង ក៏មានសន្ទស្សន៍ម៉ាសរាងកាយខ្ពស់ កង្វះសកម្មភាពរាងកាយ និងរបបអាហារមិនល្អផងដែរ។
ដូច្នេះហើយ ប្រការចម្បង គ្នាយើងគួរគេងឲ្យបានគ្រប់គ្រាន់ ចាប់ពី៧ម៉ោងឡើងទៅនៅក្នុងមួយថ្ងៃ ទើបអាចជៀសឆ្ងាយពីបញ្ហាសុខភាពជាក់លាក់មួយចំនួន។
អត្ថបទគួរអាន៖
- ទម្លាប់មិនល្អទាំង៦ បំផ្លាញសុខភាពបេះដូងដោយមិនដឹងខ្លួន
- ខ្វះឈាមទៅចិញ្ចឹមបេះដូង អាចចេញរោគសញ្ញាទាំងនេះ
- ផ្លែឈើទាំង៨មុខនេះ ល្អសម្រាប់សុខភាពបេះដូង
- ឈឺទ្រូងផ្នែកកណ្ដាល ឬខាងឆ្វេង ប្រយ័ត្នជំងឺសរសៃឈាមបេះដូង
- គ្រឿងផ្សំក្នុងអាហារ ៣មុខ អាចធ្វើឲ្យបេះដូងលោតខុសធម្មតា
- ធ្វើការពីផ្ទះ មុខកុំព្យូទ័រយូរម៉ោង អាចប្រឈមជំងឺបេះដូង