ពីមុន លើសឈាម អាចថាជាជំងឺរ៉ាំរ៉ៃរបស់ចាស់ៗ ប៉ុន្តែកុំច្រឡំ ជំងឺនេះមិនរើសអើងចាស់ក្មេងទេ គឺយើងអាចកើតគ្រប់ពេល បើមិនចេះថែសុខភាព។ ចង់ដឹងមូលហេតុអីបណ្តាលឲ្យលើសឈាម “Hello គ្រូពេទ្យ” បកស្រាយខាងក្រោម។
លើសឈាម អាចបណ្ដាលមកពីមូលហេតុជាច្រើន ដូចជា ហ្សែន របបអាហារ (ញ៉ាំប្រៃ) ប៉ុន្តែយើងនឹងលើកយកកត្តាជំងឺមួយចំនួន ដែលជាហានិភ័យខ្ពស់បង្កឲ្យយើងទាំងអស់គ្នាអាចលើសឈាមគ្រប់ពេលដូចជា៖
១- ជំងឺពាក់ព័ន្ធតម្រងនោម
ទឹកនោមផ្អែម៖ ផលវិបាកជំងឺនេះ គឺធ្វើឲ្យចុះខ្សោយមុខងារតម្រងនោម ដោយសារតែជាតិស្ករក្នុងឈាមឡើងខ្ពស់ពេក ធ្វើឲ្យខូចកោសិកាតម្រងចម្រោះ បង្កឲ្យជាតិទឹកក្នុងរាងកាយគ្មានលំនឹង។
ជំងឺកោសិកាតម្រងនោម៖ ពេលកោសិកាតម្រងនោមខូចខាត អាចបង្កឲ្យកើនសម្ពាធឈាម។
ជំងឺដុំគីសទឹកលើតម្រងនោម៖ ដោយសារដុំគីសច្រើនលើតម្រងនោម នឹងធ្វើឲ្យដំណើរការមុខងារតម្រងនោមថយចុះ។
កើនសម្ពាធក្នុងសរសៃឈាមតម្រងនោម៖ កកស្ទះដុំខ្លាញ់ និងកើនមាឌសាច់ដុំខុសប្រក្រតី អាចឲ្យប្រហោងសរសៃឈាមរួមតូច បង្កឲ្យសម្ពាធឈាមឡើងខ្ពស់។
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
អានបន្ថែម៖
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
- លើសសម្ពាធឈាម និងសម្ពាធឈាមឡើងខ្ពស់ ដូចគ្នាអត់?
២- ជំងឺពាក់ព័ន្ធអ័រម៉ូនផ្សេងៗ
ជំងឺឃូសស៊ីង (Cushing)៖ ជាជំងឺវិបត្តិក្រពេញលើតម្រងនោម មានន័យថា ធ្វើឲ្យបញ្ចេញអ័រម៉ូន គ័រទីសុល ច្រើនលើសលប់ ធ្វើឲ្យប៉ះពាល់សរសៃឈាម។
ជំងឺអាល់ដូស្តេរ៉ូនីស៊ីម (Aldosteronism)៖ ក៏ជាវិបត្តិក្រពេញលើតម្រងនោមដូចគ្នា តែជំងឺនេះមានការបញ្ចេញអ័រម៉ូន អាល់ដូស្តេរ៉ូន ច្រើនខុសប្រក្រតី ក៏ប៉ះពាល់សម្ពាធឈាមផងដែរ។
ជំងឺដុំសាច់លើតម្រងនោម (Pheochromocytoma)៖ ធ្វើឲ្យការបញ្ចេញអ័រម៉ូន អាដ្រេណាលីន (Adrenaline) និងណអាដ្រេណាលីន (Noradrenaline) មិនប្រក្រតី បង្កឲ្យមានការកើនសម្ពាធឈាមយ៉ាងគំហុក។
វិបត្តិក្រពេញទីរ៉ូអ៊ីត (Thyroid problems)៖ ពេលក្រពេញទីរ៉ូអ៊ីត បាត់បង់សមត្ថភាព ការបញ្ចេញអ័រម៉ូនអាចខ្វះខាត ឬលើសខុសធម្មតា ជាហេតុធ្វើឲ្យសម្ពាធឈាមឡើងចុះខុសប្រក្រតី។
វិបត្តិក្រពេញអមទីរ៉ូអ៊ីត (Parathyroidism)៖ ក្រពេញប្រភេទនេះ មានតួនាទីគ្រប់គ្រងជាតិកាល់ស្យូម និងហ្វូស្វ័រក្នុងឈាម។ ពេលមានបញ្ហា ជាតិកាល់ស្យូមក្នុងឈាម នឹងកើនឡើងបង្កឲ្យសម្ពាធឈាមឡើង។
បញ្ហាដង្ហើម៖ ពេលដេកក៏អាចបង្កឲ្យលើសឈាមផងដែរ ដោយសារតែរាល់ពេលដង្ហើមស្ទះអំឡុងគេងលក់ម្ដងៗ បង្កឲ្យខ្វះអុកស៊ីហ្សែន នាំឲ្យសម្ពាធឈាមឡើងខ្ពស់។
ក្រៅពីនេះ ចំពោះគ្នាយើងលើសទម្ងន់ ងាយមានជំងឺលើសឈាម ដោយសារជាតិខ្លាញ់ក្នុងរាងកាយច្រើនលើសកម្រិត បណ្ដាលឲ្យមុខងារសរីរាង្គមួយចំនួនដំណើរការមិនបានល្អ ព្រោះជាតិខ្លាញ់អាក្រក់ ទៅទុំលើសរសៃឈាមធ្វើឲ្យកកស្ទះ ជាហេតុសម្ពាធឈាមកើនឡើង។
ចំណែកការព្យាបាលជំងឺលើសឈាមដោយរោគបន្ទាប់បន្សំនេះវិញ គឺគេព្យាបាលរោគបង្កជាសះស្បើយជាមុន។ មានន័យថា លើសឈាមបង្កដោយជំងឺផ្សេងៗ ត្រូវរកមូលហេតុដែលបង្កឲ្យឃើញ ទើបការព្យាបាលទទួលបានជោគជ័យ។
[embed-health-tool-heart-rate]