គ្នាយើងប្រហែលជាដឹងហើយថា ពេលលើសកូលេស្ដេរ៉ូល វាបណ្ដាលឲ្យយើងប្រឈមនឹងបញ្ហាសុខភាពច្រើនណាស់ ជាពិសេស លើសឈាម។ តែរាងកាយរបស់យើង ត្រូវការកូលេស្ដេរ៉ូល ដើម្បីដំណើរការមុខងារដោយត្រឹមត្រូវ។
១. ប្រភេទកូលេស្ដេរ៉ូល
កូលេស្ដេរ៉ូល មាន ២ប្រភេទសំខាន់ៗ គឺកូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) និងកូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL)។ តើក្នុងចំណោមកូលេស្ដេរ៉ូលទាំង ២ប្រភេទនេះ មួយណាល្អចំពោះសុខភាព?
- កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL)
កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលល្អ ដោយសារវានាំកូលេស្ដេរ៉ូលទៅកាន់ថ្លើម ដោយចេញមកពីរាងកាយ។ វាជួយបំបាត់បញ្ហារាងកាយលើសកូលេស្ដេរ៉ូល ដូច្នេះកូលេស្ដេរ៉ូល មិនទៅប្រមូលផ្ដុំច្រើននៅក្នុងសរសៃអាកទែរ។ កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ខ្ពស់ (HDL) មាននៅក្នុងបន្ថែ ផ្លែឈើ គ្រាប់ធញ្ញជាតិ សាច់គ្មានខ្លាញ់ ត្រីសាលម៉ុន ត្រីធូណា ត្រីសាឌីន ប្រេងអូលីវ ឬបន្ថែ។
- កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL)
កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL) ត្រូវស្គាល់ថា ជាកូលេស្ដេរ៉ូលអាក្រក់ ដោយសារវានាំកូលេស្ដេរ៉ូលទៅកាន់សរសៃអាកទៃរ ហើយប្រមូលផ្ដុំច្រើននៅជញ្ជាំងសរសៃអាកទែរ។ នៅពេលកូលេស្ដេរ៉ូលប្រមូលផ្ដុំច្រើន នៅក្នុងសរសៃអាកទែរ វាកកើតជាកំណក ដែលអាចរារាំងលំហូរឈាមទៅកាន់បេះដូង និងខួរក្បាល ហើយបណ្ដាលឲ្យយើងកើតជំងឺដាច់សរសៃឈាមខួរក្បាល ឬគាំងបេះដូងជាដើម។
ការកកើតកំណកក្នុងឈាម ក៏កាត់បន្ថយលំហូរឈាម និងអុកស៊ីហ្សែន ទៅកាន់សរីរាង្គសំខាន់ផ្សេងទៀតផងដែរ។ នៅពេលសេរីរាង្គ និងសរសៃអាកទែរ ខ្វះអុកស៊ីហ្សែន វាអាចបណ្ដាលឲ្យកើតជំងឺតម្រងនោម ឬ ជំងឺសរសៃអាកទែរ Peripheral Arterial Disease។
កូលេស្ដេរ៉ូលដែលមានដង់ស៊ីតេ Lipoprotein ទាប (LDL) មាននៅក្នុងសាច់ក្រហម អាហារបំពង ផលិតផលទឹកដោះគោដែលសម្បូរជាតិខ្លាញ់ អាហារដុតដែលប្រើខ្លាញ់ឆ្អែត ឬខ្លាញ់មិនឆ្អែត និងអាហារដែលមានប្រេង Hydrogenated Oil។
អត្ថបទពាក់ព័ន្ធ៖
- មុខងារថ្លើម និងកូលេស្ដេរ៉ូល មានទំនាក់ទំនងយ៉ាងណាខ្លះ?
- ក្មេងក៏ដោយ អ្នកមានកូលេស្ដេរ៉ូល និងសម្ពាធឈាមខ្ពស់ ប្រឈមកើតជំងឺបេះដូងខ្លាំង
- រោគសញ្ញាមិនប្រក្រតីនៃជំងឺមហារីកមាត់ស្បូន ស្រីៗគួរដឹង
- កាត់បន្ថយហានិភ័យមហារីកសុដន់ អនុវត្តទម្លាប់ល្អៗទាំងនេះ
- កំពុងព្យាបាលជំងឺមហារីកដឹងថាពិបាក នេះជាតិចនិកគួរដឹង
- អ្នកជាពីជំងឺមហារីកសុដន់៖ សុខភាពផ្លូវចិត្តជារឿងសំខាន់ពេលកំពុងព្យាបាល
២. មូលហេតុបណ្ដាលឲ្យលើសកូលេស្ដេរ៉ូល
លើសកូលេស្ដេរ៉ូល បណ្ដាលមកពីកត្ដាជាច្រើន៖
- ជំងឺធាត់
- របបអាហារ សម្បូរដោយសាច់ក្រហម អាហារសម្បូរដោយខ្លាញ់ឆ្អែត និងខ្លាញ់មិនឆ្អែត និងអាហារកែឆ្នៃ
- រង្វង់ចង្កេះធំពេក
- ហាត់ប្រាណតិចតួច
ចង់គណនារង្វាស់ចង្វាក់បេះដូង ចុចទីនេះ!
ចង់ពិនិត្យសុខភាពប្រព័ន្ធរំលាយអាហារ ចុចទីនេះ!
៣. វិធីជួយបំបាត់កូលេស្ដេរ៉ូល
- ឈប់ជក់បារី
- ញ៉ាំអាហារសុខភាព
- ហាត់ប្រាណឲ្យបានទៀតទាត់
- កាត់បន្ថយស្ត្រេស
[embed-health-tool-bmi]