ពិតណាស់ ទឹកនោមអាចបង្ហាញពីបញ្ហាសុខភាព ដែលគ្នាយើងមិនធ្លាប់ដឹងពីមុនមក។ តាមរយៈពណ៌ ក្លិន pH និងទម្ងន់ជាក់លាក់ វាធ្វើឲ្យយើងដឹងពីសុខភាពរាងកាយ។ ទោះជាយ៉ាងនេះក្ដី មិនមែនរាល់ការប្រែប្រួលទឹកនោម សុទ្ធតែជាសញ្ញាព្រមានអំពីបញ្ហាសុខភាពនោះទេ។
ទឹកនោមធម្មតា
ទឹកនោមភាគច្រើនមានពណ៌ថ្លា ពណ៌លឿង ឬពណ៌លឿងទុំ អាស្រ័យលើកំហាប់នៃសូលុយស្យុង។ សារធាតុUrochrome គឺជាសារធាតុដែលផ្ដល់ពណ៌ដល់ទឹកនោមឲ្យមានពណ៌លឿង។ ការប្រែប្រួលពណ៌ទឹកនោមដែលយើងនឹងស្មានមិនដល់ អាចបង្កជាការរំខាន ប៉ុន្តែវាពុំមានអ្វីគួរឲ្យបារម្ភឡើយ។ ជាក់ស្ដែង ខណៈទឹកនោមពណ៌ក្រហម ឬផ្កាឈូក អាចបង្ហាញពីវត្តមាននៃឈាម និងអាចជាសញ្ញានៃជំងឺមួយចំនួន ពណ៌ទឹកនោមល្អក់អាចបណ្ដាលមកពីអាហារដែលយើងញ៉ាំប៉ុណ្ណោះ។
ទឹកដោះគោ និងផូស្វាត
ផូស្វាតជាអេឡិចត្រូលីតសំខាន់មួយនៅក្នុងរាងកាយរបស់យើង ដែលទទួលបានពីអាហារ។ របបអាហារ និងជាតិទឹកប៉ះពាល់ដល់កំហាប់អេឡិចត្រូលីតនៅក្នុងឈាម។ ការរក្សាលំនឹងអេឡិចត្រូលីតឲ្យបានត្រឹមត្រូវ គឺចាំបាច់បំផុតដើម្បីទទួលបានសុខភាពល្អ។ ផូស្វាតដែលកើតឡើងលក្ខណៈធម្មជាតិ គឺជាសមាសធាតុផ្សំនៃទឹកដោះរបស់សត្វ ក៏ដូចជាពពួកសណ្ដែកជាច្រើនប្រភេទ។ រីឯការញ៉ាំទឹកដោះគោគួបផ្សំនឹងជាតិទឹក អាចបណ្ដាលឲ្យផូស្វាតក្នុងឈាមកើនឡើង។ ដូច្នេះហើយ ផូស្វាតដែលលើសនេះ ត្រូវការសម្អាតចេញពីឈាមតាមរយៈតម្រងនោម និងការបញ្ចេញទឹកនោម។
ការបញ្ចេញផូស្វាតលើសក្នុងទឹកនោម និងទឹកនោមល្អក់
ទឹកនោមល្អក់មានមូលហេតុមួយចំនួន ដូចជាវត្តមានកោសិកាឈាមសដែលកើតឡើងនៅពេលមានការបង្ករោគតាមផ្លូវទឹកនោម។ល។ យ៉ាងណាមិញ វាក៏អាចបង្កឡើងដោយវត្តមានសំបោរ ខ្លាញ់ ឬកោសិកាEpithelialផងដែរ។ នៅក្នុងករណីខ្លះ លទ្ធផលនៃការបញ្ចេញផូស្វាតដែលលើសនៅក្នុងទឹកនោម គឺជារឿងធម្មតា ដែលកើតឡើងបន្ទាប់ពីញ៉ាំទឹកដោះគោ ឬអាហារដែលមានជាតិផូស្វាត ហើយកត្តានេះបណ្ដាលឲ្យទឹកនោមមានពណ៌ល្អក់ជាបណ្ដោះអាសន្ន។
ការព្យាបាល
នៅក្នុងករណីបញ្ចេញផូស្វាតលើសនៅក្នុងទឹកនោមដោយសារតែរបបអាហារមួយចំនួន គឺពុំចាំបាច់ធ្វើការព្យាបាលឡើយ។ នៅពេលដែលគ្រីស្តាល់លើសត្រូវបានបញ្ចេញចោលតាមរយៈទឹកនោម ពណ៌ទឹកនោមនឹងអាចត្រលប់មកសភាពធម្មតាវិញ។ ប៉ុន្តែ ដោយសារតែការបញ្ចេញផូស្វាតលើសនេះ គឺជាមូលហេតុតែមួយគត់ដែលទឹកនោមមានពណ៌ល្អក់ វាក៏អាចជាសញ្ញានៃបញ្ហាសុខភាពធ្ងន់ធ្ងរផងដែរ ប្រសិនបើទឹកនោមមានពណ៌ល្អក់ជាប់រហូត និងអមមកជាមួយអាការៈនោមឈឺ និងឈឺនោមញឹកញាប់។
[embed-health-tool-bmi]