ដំបៅក្រពះ

ដំបៅក្រពះ​​ - ក្នុង​ផ្នែក​នេះ ​បងប្អូន​អាច​ស្វែងយល់​ពី​បញ្ហា​ដែល​បង្ក​ឲ្យ​កើត​ជា​បញ្ហា​ ឬ​ជា​ជំងឺ​​ដំបៅក្រពះ​ ​​ផលវិបាក ​ការការពារ​ និង​ការ​ព្យាបាល

ចំណេះដឹងទូទៅ

ដំបៅក្រពះ

ដំបៅក្រពះបង្កឡើងដោយមូលហេតុអ្វី? មានរោគសញ្ញាអ្វីខ្លះ?

ដំបៅ​ក្រពះ បង្ក​ជា​ការ​ឈឺចាប់​ដែល​កើត​ឡើង​នៅ​លើ​ស្រទាប់​ក្រពះ ដោយ​សារ​តែ​ការ​ខូចខាត​ដល់​ស្រទាប់​ខាង​​ក្នុង​នៃ​ក្រពះ។ ពិត​ណាស់​ ដំបៅ​ក្រពះ​ភាគ​ច្រើន​អាច​ព្យាបាល​យ៉ាង​ងាយ​ស្រួល​ ប៉ុន្តែ​បញ្ហា​សុខភាព​មួយ​នេះ​ ក៏​អាច​បង្ក​គ្រោះថ្នាក់​ដល់​អាយុ​ជីវិត​ផង​ដែរ​ ប្រសិនបើ​យើង​មិន​បាន​ទទួល​ការ​​ព្យាបាល​ត្រឹមត្រូវ​។ ជា​ទូទៅ ដំបៅ​ក្រពះ​កើត​ឡើង​ភាគ​ច្រើន​លើ​បុរស​ច្រើន​ជាង​ស្ត្រី​។ រោគសញ្ញា​នៃ​ជំងឺ​ដំបៅ​ក្រពះ​ ឈឺចាប់​/ក្រហាយ​នៅ​​ផ្នែក​​កណ្ដាល​ពោះ ឈឺចាប់​កាន់​តែ​ខ្លាំង​នៅ​ចន្លោះ​ពេល​ញ៉ាំ​អាហារ​ ពិបាក​រំលាយ​អាហារ​ ក្រហាយ​ទ្រូង​ ស្រក​ទម្ងន់​ បាត់បង់​ចំណង់​អាហារ​ ហើម​ពោះ ភើ ចង្អោរ​ និង​ក្អួត​ ជាតិ​ដែក​​ក្នុង​រាងកាយ​​ថយ​ចុះ (ស្លេកស្លាំង) អស់​កម្លាំង ខ្សោយ​ ហត់នឿយ​ ក្អួត​នៅ​កណ្ដាល​យប់​ កម្មវិធី​ពិនិត្យ​​ជំងឺ​​មហារីក​ពោះវៀន​ធំ​អន​ឡាញ កម្មវិធីពិនិត្យ​សុខភាពក្រពះពោះវៀនអនឡាញ កម្មវិធីពិនិត្យ​​ជំងឺ​រលាក​ពោះ​វៀន​រ៉ាំរ៉ៃ​អនឡាញ មូលហេតុ​បង្ក​ឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ​ បញ្ហា​ដំបៅ​ក្រពះ​កើត​ឡើង​ដោយ​សារ​តែ៖ ការ​ឆ្លង​បាក់តេរី H pylori ញ៉ាំ​ថ្នាំ​មួយ​ចំនួន​ ដូចជា​ថ្នាំ​ផ្សះ ថ្នាំ​ប្រឆាំងការរលាក និង​ថ្នាំ​អាស្ពីរីន​រយៈពេល​យូរ ឬ​បរិមាណ​ច្រើន​ ស្រ្តេស​ ញ៉ាំ​អាហារ​ហឹរ​ មាន​អាយុ​ចាប់​ពី​៦០​ឆ្នាំ​ឡើង​ទៅ​ ​ក្នុង​​ករណី​កម្រ​​ ដុំ​សាច់​ ឬ​មហារីក​ក្នុង​ក្រពះ​​បង្កើន​ការ​ផលិត​អាស៊ីដ​ក្រពះ​ អានបន្ថែម៖ ការយល់ខុសមួយចំនួនពាក់ព័ន្ធនឹងជំងឺឫសដូងបាត បន្ទោបង់មានឈាម សុទ្ធតែកើតជំងឺឫសដូងបាតមែនទេ? សញ្ញា និងផលប៉ះពាល់នៃជំងឺឫសដូងបាត កុំខ្មាសអៀនអី ត្រូវប្រញាប់ទៅជួបគ្រូពេទ្យ ឬឱសថការី មូលហេតុនាំឲ្យកើតឫសដូងបាត ទាំងស្រ្តីទាំងបុរស មានជំងឺឫសដូងបាតគួរថែទាំខ្លួន និងព្យាបាលដូចម្ដេចខ្លះ? ចំណុចសំខាន់ បញ្ហា​ដំបៅ​ក្រពះ​កើត​ឡើង​ដោយ​សារ​តែ៖ ការ​ឆ្លង​បាក់តេរី H pylori […]

ស្វែងរក ដំបៅក្រពះ

ដំបៅក្រពះ

អាហារទាំងនេះ អ្នកឈឺក្រពះគួរតម បើមិនចង់ប៉ះពាល់កាន់តែខ្លាំង

សម័យ​នេះ​ មនុស្សភាគ​ច្រើន​មិន​ថា ក្មេង ឬ​ចាស់ សុទ្ធ​តែ​មាន​បញ្ហា​ឈឺ​ក្រពះ ស្ទើរ​តែ​គ្រប់​គ្នា។ បញ្ហា​ក្រពះ អាច​បណ្តាល​មក​ពី​របៀប​រស់​នៅ​ក្នុង​សម័យ​មមាញឹក​នេះ  ឬ​ញ៉ាំ​អាហារ​ផ្តេស​ផ្តាស ប្រសិន​បើ​មាន​បញ្ហា​ក្រពះ​ហើយ គួរ​តម​ចំណីអាហារ​បន្តិច បើ​មិន​ចង់​មាន​បញ្ហា​ធ្ងន់​ធ្ងរ។ លោក​វេជ្ជបណ្ឌិត ហ៊ាង រតនា ឯក​ទេស​ផ្នែក​ជំងឺ​ទូទៅ បាន​ឲ្យ​ដឹង​ថា អ្នក​ដែល​មាន​បញ្ហា​ក្រពះ​ហើយ គួរ​ប្រយ័ត្ន​នឹង​ចំណី​អាហារ​ដែល​ញ៉ាំ​ចូល​ខ្លួន​បន្តិច ព្រោះ​កាល​ណា​បើ​ញ៉ាំ​ផ្តេស​ផ្តាស អាច​ប៉ះ​ពាល់​ដល់​ក្រពះ​របស់​យើង​កាន់​តែ​ខ្លាំង។ លោក​វេជ្ជបណ្ឌិត បាន​បន្ត​ថា សម្រាប់​អ្នក​ដែល​មាន​បញ្ហា​ក្រពះ គួរ​តម​ប្រភេទ​អាហារ​មួយ​ចំនួន​ដូច​ជា៖ – ស្រា – អាហារ​​ផ្អាប់ – គ្រឿង​ការី – អាហារ​មាន​ជាតិ​ហឹរ ជូរ – បារី។ អាហារ​ខាង​លើ​ទាំង​អស់​នេះ​ហើយ ដែល​អ្នក​មាន​បញ្ហា​ក្រពះ​គួរ​តម​ឲ្យ​បាន​ដិត​ដល់ ព្រោះ​កាល​ណា​បើ​មាន​តែ​បន្ត​ញ៉ាំ​អាហារ​ទាំង​នេះ​នៅ​ពេល​ក្រពះ​ឈឺ វា​អាច​បណ្តាល​ឲ្យ​ទៅ​ជា​ដំបៅ​ក្រពះ ឬ​បើ​ធ្ងន់​ធ្ងរ​ខ្លាំង អាច​កើត​ជា​ជំងឺ​មហារីក​ក្រពះ​ក៏​ថា​បាន។ ​​ អត្ថបទពាក់ព័ន្ធ៖ ចូលចិត្តញ៉ាំ​អាហារ​សាច់​ក្រហម ត្រូវ​ដឹង​ពី​គុណ​សម្បត្តិ និង​គុណ​វិបត្តិ​ទាំង​នេះ ចៀស​បាន​ប៉ុន្មាន​រឿង​នេះ មិនព្រួយ​ឈឺ​​ក្រពះ-​ពោះវៀន ឧស្សាហ៍ញ៉ាំត្រីងៀត ត្រីឆ្អើរ ពេទ្យថា អាចកើតមហារីកក្រពះដោយមិនដឹងខ្លួន កុំចេះតែពឺត ​ញ៉ាំ​គ្រឿង​ផ្អាប់ ពិសេស​ជ្រក់ អាច​កើត​​​មហារីក​ខ្ពស់​បំផុត ឧស្សាហ៍​​ឈឺឆ្អល់ក្នុង​ពោះ អាច​សាក​វិធី​នេះ​បាន ផឹករាល់ថ្ងៃប៉ះពាល់អីអត់? បើប៉ះកម្រិតណាដែរ ហើយមានបញ្ហាអ្វីខ្លះ? តិច​ច្រឡំ​ថា​ជំងឺ​​ទាំង​នេះ​កើត​លើ​​មនុស្ស​ចាស់ តាម​ពិត​ក្មេង​ៗ​ក៏​មាន​ដែរ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health […]


ដំបៅក្រពះ

Peptic Ulcer (ជំងឺ​ដំបៅ​ក្រពះ)

និយមន័យ១- អ្វី​ទៅ​ជា ជំងឺ​ដំបៅ​ក្រពះ? ជំងឺ​ដំបៅ​ក្រពះ (Peptic Ulcer) គឺ​ជា​ដំបៅ​ដែល​កើត​មាន​នៅ​លើ​ផ្ទៃ​ក្រពះ និង​ឌុយអដេនុម (Duodenum – ផ្នែក​ដំបូង​នៃ​ពោះវៀន​តូច​ដែល​ភ្ជាប់​នឹង​ក្រពះ)។ ដំបៅក្រ​ពះ​​គឺ​កើត​ឡើង​នៅ​ពេល​ដែល​ផ្ទៃ​ក្រពះ​និង​ឌុយអដេនុម រង​ការ​ដាច់​រលាត់ ហើយ​ជាលិកា​នៅ​ខាង​ក្រោម​លេច​ចេញ​ឡើង​មក។ ដំបៅ​នៅ​ក្រពះ​កើត​ឡើង​ច្រើន​ជាង​៤ដង​បើ​ធៀប​នឹង​ដំបៅ​នៅ​ឌុយអដេនុម។ ២- តើ​ជំងឺ​ដំបៅ​ក្រពះកើត​ឡើង​ញឹក​ញាប់​ឬ​ទេ? ជំងឺ​ដំបៅក្រពះ​ គឺ​កើត​ឡើង​ញឹក​ញាប់​ណាស់ ជា​ពិសេស​ប៉ះពាល់​ញឹក​ញាប់​ចំពោះ​មនុស្ស​វ័យ​ចំណាស់។ជំងឺ​ដំបៅ​ក្រពះ​​អាច​គ្រប់​គ្រង​បាន​ដោយ​បន្ថយ​កត្តា​ប្រឈម។ សូម​ពិគ្រោះ​ជា​មួយ​គ្រូពេទ្យ ដើម្បី​ដឹង​ព័ត៌មាន​បន្ថែម។ អត្ថបទពាក់ព័ន្ធ៖ Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ) រោគ​សញ្ញា៣- តើ​រោគ​សញ្ញាជំងឺ​ដំបៅ​ក្រពះមាន​អ្វី​ខ្លះ? រោគសញ្ញា​ទូទៅ​ដែល​កើត​មាន​ញឹក​ញាប់​នៃ​ជំងឺ​ដំបៅក្រពះ​​គឺ​៖ មាន​អារម្មណ៍​ឈឺ ឬ​ក្រហាយ​នៅ​ក្នុង​ពោះ។ អារម្មណ៍​ឈឺ​ចាប់​គឺ​ញឹក​ញាប់​នៅ​ចន្លោះ​ពី​តំបន់​រន្ធផ្ចិត (umbilical area) និង ចង្អូរ​សន្ទះ​ទ្រូង (Sternum) ហើយ​និង៖ – មាន​អារម្មណ៍​ឈឺ​ពេល​ពោះ​ទទេ ដូច​ជា​អំឡុង​ពេល​បាយ និង​ពេល​យប់​ជា​ដើម – បាត់​ឈឺ​ពេល​ញ៉ាំ ឬ​ពេល​ប្រើ​ថ្នាំ​ផ្សះ – ឈឺ​ជាប់​រយៈពេល​ពីរ​បី​នាទី ទៅ​ពីរ​បី​ម៉ោង – ឈឹ​បាត់ៗ រយៈពេល​ពីរ​បី​ថ្ងៃ ពីរ​បី​អាទិត្យ និង​ពីរ​បី​ខែ រោគ​សញ្ញា​ដែល​មិន​កើត​មាន​ញឹក​ញាប់​រួម​មាន៖ – ហើម​ពោះ – ភើរ – មាន​អារម្មណ៍​មិន​ស្រួល​នៅ​ក្នុង​ពោះ – មិន​ឃ្លាន​អាហារ – ចង្អោរ – ស្រក​ទម្ងន់ អាច​នៅ​មាន​រោគ​សញ្ញា​ផ្សេង​ទៀត​ដែល​មិន​បាន​រៀប​រាប់​ខាង​លើ ដូច​នេះ​ប្រសិន​បើ​មាន​ការ​ព្រួយ​បារម្ភ​ពី​រោគ​សញ្ញា សូម​ទៅ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ។ ៤- តើ​ពេល​ណា​ត្រូវ​ទៅ​ជួប​ពេទ្យ? ជំងឺ​ដំបៅ​ក្រពះ (Peptic Ulcer) នឹង​កាន់​តែ​ធ្ងន់​ធ្ងរ​ប្រសិន​បើ​មិន​ព្យាបាល។ យើង​​ត្រូវ​តែ​ទៅ​ជួប​ពេទ្យ​ភ្លាម […]


ដំបៅក្រពះ

ដំបៅក្រពះ មកពីមូលហេតុសំខាន់ៗ២នេះ

ដំបៅ​ក្រពះ បណ្តាល​មក​ពី​ការ​បាត់​លំនឹង​ស្រទាប់​ការពារ​ក្រពះ និង​ការ​បញ្ចេញ​នូវ​អាស៊ីដ​ក្រពះ។ ចំពោះ​មូលហេតុ​ដែល​ធ្វើ​កើត​មាន​ជំងឺ​ដំបៅ​ក្រពះ មាន​២​សំខាន់ៗ គឺ​ទី១ មាន​មេរោគ​នៅ​ក្រពះ និង​ទី២ ការ​ប្រើ​ប្រាស់​ថ្នាំ​ឈឺ​សន្លាក់ នេះ​បើ​តាម​ប្រភព​របស់​មន្ទីរពេទ្យ​កាល់ម៉ែត។ ១. ឆ្លង​មេរោគ​ក្រពះ ការ​ឆ្លង​មេរោគ​ក្រពះ Helicobater Pylori បណ្តាល​មក​ពី​កង្វះ​អនាម័យ ដោយ​អ្នក​ជំងឺ​ញ៉ាំ​ចំណី​អាហារ​ដែល​មាន​មេរោគ​ទាំង​នោះ​ចូល​ក្នុង​ក្រពះ ឬ​ក៏​ញ៉ាំ​អាហារ​ផ្អាប់ៗ ធ្វើ​ឲ្យ​មេរោគ​នោះ​ចូល​ក្នុង​ក្រពះ ទំ​នៅ​លើ​កោសិកា​ក្រពះ ធ្វើ​ឲ្យ​មាន​ការ​បញ្ចេញ​នូវ​អាស៊ីដ​ក្រពះ​ច្រើន។ ដំបូងៗ​ឡើយ​មេរោគ​ទាំង​នេះ​ធ្វើ​ឲ្យ​ត្រឹម​តែ​រលាក​ក្រពះ​ប៉ុណ្ណោះ តែ​យូរៗ​ទៅ​ធ្វើ​ឲ្យ​ដំបៅ​ក្រពះ បើ​មិន​ព្យាបាល​ឲ្យ​បាន​ត្រឹមត្រូវ​នោះ​ទេ វា​បង្ក​ឲ្យ​កើត​មហារីក​ក្រពះ។ ២. ប្រើ​ថ្នាំ​ឈឺ​សន្លាក់ ការ​ប្រើ​ថ្នាំ​ឈឺ​សន្លាក់​ដោយ​មិន​មាន​វេជ្ជបញ្ជា​ត្រឹម​ត្រូវ អាច​ធ្វើ​ឲ្យ​មាន​បញ្ហា​ដំបៅ​ក្រពះ ព្រោះ​ថ្នាំ​នេះ​ធ្វើ​ឲ្យ​ស្រទាប់​ការពារ​កោសិកា​ក្រពះ​ថយ​ចុះ ដែល​អាច​ឲ្យ​អាស៊ីដ​ក្រពះ​បំផ្លាញ​នូវ​ស្រទាប់​​កោសិកា​របស់​ក្រពះ។ បើ​អ្នក​ជំងឺ​ដំបៅ​ក្រពះ​នៅ​តែ​បន្ត​ប្រើ​ថ្នាំ​នេះ​ទៀត អាច​ធ្វើ​ឲ្យ​ហូរ​ឈាម​ក្រពះ ឬ​ធ្លាយ​ក្រពះ​ដែល​អាច​ធ្វើ​ឲ្យ​អ្នក​ជំងឺ​បាត់បង់​ជីវិត បើ​មិន​បាន​ព្យាបាល​ត្រឹម​ត្រូវ។ អត្ថបទពាក់ព័ន្ធ៖ Chronic Gastritis (ជំងឺរលាកក្រពះរ៉ាំរ៉ៃ) ពលរដ្ឋវៀតណាម កើតជំងឺក្រពះ-ពោះវៀនច្រើនជាងគេ ដោយសារអី? រោគ​សញ្ញា​ដំបៅ​ក្រពះ៖ – ឈឺ​ចាប់​ពោះ​ផ្នែក​ចុង​ដង្ហើម ឬ​ផ្នែក​ស្តាំ​ខាង​លើ – ឈឺ​ចាប់​នៅ​ផ្នែក​ខ្នង ឬ​បោះ​ដៃ​ផុត – ឈឺ​នៅ​ពេល​ឃ្លាន ហើយ​ថយ​ការ​ឈឺ​ចាប់​ពេល​ញ៉ាំ​អាហារ​រួច – អាច​មាន​ក្អួត​ចង្អោរ – ពិបាក​ក្នុង​ការ​រំលាយ​អាហារ។ ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម
ad iconផ្សព្វផ្សាយពាណិជ្ជកម្ម

អ្នកជំនាញវេជ្ជសាស្ត្ររបស់យើង

ក្រុមគ្រូពេទ្យជំនាញ និង​អ្នក​ត្រួតពិនិត្យ​មាតិការាល់ការចេញផ្សាយ សុទ្ធតែជា​ក្រុម​គ្រូពេទ្យ​ដែល​បញ្ចប់ការសិក្សាត្រឹមត្រូវ និង​ទទួល​ស្គាល់​ជាផ្លូវការ​ដោយ​ក្រសួងសុខាភិបាលឬស្ថាប័ន​ពាក់ព័ន្ធ​ផ្លូវការ ដើម្បីលើកស្ទួយ​សហគមន៍​របស់យើង​ដោយ​មាតិកា​ចេញផ្សាយជាបន្តបន្ទាប់សម្រាប់សាធារណជន។ តួនាទីរបស់​ក្រុមគ្រូពេទ្យ ឬ​អ្នក​ជំនាញ​ក្នុងការ​ត្រួតពិនិត្យ​ខ្លឹមសារ​មាតិកា គឺ​ត្រូវ​ប្រាកដ​ច្បាស់ ១០០% ត្រឹមត្រូវ​ទៅតាម​ក្បួនខ្នាតវេជ្ជសាស្ត្រ មិនហួសសម័យ និង​មានមូលដ្ឋាន​ជា​ភ័ស្តុតាង​ត្រឹមត្រូវ​ពី​ការ​ស្រាវជ្រាវ ឬ​ព័ត៌មាន​សុខភាព​ពី​ប្រភព​ទុកចិត្ត​ជាផ្លូវការ។ ក្រុមគ្រូពេទ្យជំនាញ និង​ឯកទេស​របស់យើង​ធ្វើការ​ទាំង​ថ្ងៃទាំងយប់ សម្រាក​តិចម៉ោង ប្រសិន​បើ​តម្រូវ​ឲ្យ​ត្រួតពិនិត្យ​រាល់​មាតិកា​ពី​បញ្ហា​សុខភាព​នានា​ដើម្បី​ចេញ​ផ្សាយ ដើម្បី​ជា​គុណប្រយោជន៍ ជា​ទំនុកចិត្ត ជា​ប្រភព​ព័ត៌មាន​ដ៏​ត្រឹមត្រូវ ឲ្យសាមញ្ញ​ងាយយល់ ក្នុងគោលបំណង​តែមួយ​គត់​គឺ ជួយ​ឲ្យ​រាល់ការសម្រេចចិត្ត​របស់​អ្នក​កាន់តែ​ល្អ និង​ល្អ​បំផុត។

មើល​បន្ថែម​ពី​គ្រូពេទ្យ​ឯកទេស
មាតិកា
ឧបករណ៍សុខភាព
សុខភាពរបស់ខ្ញុំ